ការបណ្តុះបណ្តាលស្តីពី «ការអភិវឌ្ឍធុរកិច្ច៖ ការចាប់យកជំនាញឌីជីថលសម្រាប់សហគ្រាសនៅកម្ពុជា» ត្រូវបានបញ្ចប់ជាស្ថាពរ

អគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ នារសៀលថ្ងៃ សុក្រ ទី ២៤ ខែ តុលា ឆ្នាំ ២០២៥, នៅសណ្ឋាគារ អ៊ុកវូដ ព្រេមៀរ ភ្នំពេញ​ អគ្គ-លេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) បានសហការគ្នាជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និង មធ្យមកម្ពុជា (FASMEC), សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC), និង សមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA)  បានរៀបចំពិធីប្រគល់វិញ្ញាបនបត្របញ្ចប់វគ្គបណ្តុះបណ្តាលស្តីពីការអភិវឌ្ឍធុរកិច្ច៖ ការចាប់យកជំនាញឌីជីថលសម្រាប់សហគ្រាសនៅកម្ពុជា” ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត​​ តាំង ងួនលី  អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ. តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាអគ្គ-លេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ.។

វគ្គបណ្តុះបណ្តាលនេះ ជាសកម្មភាពមួយដ៏សំខាន់ ក្រោមអនុស្សរណៈយោគយល់គ្នារវាងភាគីទាំងបួន ក្នុងការជំរុញការចាប់យកឌីជីថលរបស់ធុរកិច្ចនៅកម្ពុជា ហើយ​ត្រូវបានរៀបចំឡើងក្នុងគោលបំណង (១) អភិវឌ្ឍចំណេះដឹង សមត្ថភាព និង យុទ្ធសាស្រ្តក្នុងការពង្រីកទីផ្សារអាជីវកម្ម (២) បំពាក់នូវចំណេះដឹងថ្មីៗពាក់ព័ន្ធនឹងធុរកិច្ចឌីជីថល ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ ការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក និង​ សុវត្ថិភាពឌីជីថលសម្រាប់អាជីវកម្ម  និង (៣) បង្កើតឱកាសក្នុងការកសាងបណ្តាញទំនាក់ទំនង និង ការចូលរួមក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចឌីជីថលនៅកម្ពុជា។

កម្មវិធីទទួលវិញ្ញាបនបត្របញ្ចប់វគ្គបណ្តុះបណ្តាលនេះ បានចាប់ផ្តើមដោយមតិស្វាគមន៍របស់​ ឧកញ៉ា​ ឈិន កេ អគ្គលេខាធិការ នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និង មធ្យមកម្ពុជា (FASMEC) និង សុន្ទរកថារាយការណ៍ដោយ លោកជំទាវ ផល ម៉ារីណា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ.។ ឯក-ឧត្តមបណ្ឌិត​​ តាំង ងួនលី   បានថ្លែងសុន្ទរកថាបិទ ដោយបានគូសរំលេចពីសារៈសំខាន់នៃការប្រើប្រាស់ដំណោះស្រាយឌីជីថលសម្រាប់សម្រួលដល់ប្រតិបត្តិការអាជីវកម្ម ហើយបានលើកទឹកចិត្តដល់សិក្ខាកាមដែលបានបញ្ចប់វគ្គបណ្ដុះបណ្ដាល គួរចាប់យកដំណោះស្រាយឌីជីថលដើម្បីប្រើប្រាស់ក្នុងប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ ក្រោយវគ្គបណ្ដុះបណ្ដាល ដោយអាចទទួលបានការគាំទ្រតាមកម្មវិធីផ្សេងៗរបស់ស្ថាប័ននៃរាជរដ្ឋាភិបាល រួមមាន ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍, មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ”, មូលនិធិអភិវឌ្ឍន៍ជំនាញ ជាដើម។ ឯកឧត្តមបណ្ឌិត​​ ក៏បានលើកឡើងពីតួនាទីយ៉ាងស្រួចស្រាល់របស់វិស័យឯកជន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ស្ថិតក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជារបស់សកលលោក, វិស័យឯកជនរឹតតែមានសារៈសំខាន់ខ្ពស់ ក្នុងការរួមចំណែកដល់សេដ្ឋ-កិច្ចជាតិ តាមរយៈការពង្រឹងសមត្ថភាពឌីជីថល ដើម្បីពន្លឿនការលូតលាស់អាជីវកម្មរបស់ខ្លួន។

គួរបញ្ជាក់ផងដែរថា កម្មវិធីនេះនឹងមិនអាចប្រព្រឹត្តទៅបានរលូននោះទេ បើមិនមានការចូលរួមយ៉ាងស្វិតស្វាញពីគ្រប់តួអង្គពាក់ព័ន្ធរួមមាន អគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ., សម្ព័ន្ធសមាគមសហគ្រាសធុនតូច និង មធ្យម (FASMEC), សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC), សមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA), គ្រូបង្គោល និង សិក្ខាកាមគ្រប់រូប។ កម្មវិធីនេះបានទទួលពាក្យដាក់ស្នើចូលរួមសរុបចំនួន ១៦៦ នាក់, ក្នុងនោះមានសិក្ខាកាមប្រមាណ  ៧៤%  នៃសិក្ខាកាមសរុប គឺមកពីទីក្រុងភ្នំពេញ និង ប្រមាណ  ២៦%  ​មកពីបណ្តាខេត្តផ្សេងៗ។​  ស្របតាមលក្ខខណ្ឌ​ និង​ គោលការណ៍ដែលបានកំណត់, ក្រុមការងារនៃអគ្គ-លេខាធិការដ្ឋាន គ.ស.ធ.ឌ. បានសម្រិតសម្រាំងជ្រើសរើសសិក្ខាកាម​ចំនួន ១០០​ នាក់ ដែលចែកចេញជាពីរក្រុម ដែល ក្រុមទី ១ មាន ៥០ នាក់ ចាប់ផ្ដើមពីថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២៥ និង ក្រុមទី ២ មាន ៥០ នាក់ ចាប់ផ្ដើមពីថ្ងៃទី​ ៣ ខែ កញ្ញា ឆ្នាំ ២០២៥។

ជាលទ្ធផល កម្មវិធីទទួលវិញ្ញាបនបត្របញ្ចប់វគ្គបណ្តុះបណ្តាលនេះ បានបញ្ចប់ដោយជោគជ័យ និង​តាមការរំពឹងទុក ស្ថិតក្រោមបរិយាកាសរីករាយ និង​ ស្និទ្ធស្នាល។  សម្រាប់ព័ត៌មានអំពីកម្មវិធីពាក់ព័ន្ធនឹងការចាប់យកឌីជីថលរបស់ធុរកិច្ចនៅកម្ពុជានាពេលខាងមុខ សូមសាធារណជនទាំងអស់មេត្តាតាមដានលើគេហទំព័រ និង គ្រប់បណ្ដាញសង្គមរបស់អគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ.​ និង/ឬ សម្ព័ន្ធសមាគមសហ-គ្រាសធុនតូច និង មធ្យម (FASMEC), សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC), និង សមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA)៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/04/2026

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

Moody’s ផ្លាស់ប្ដូរការគិតចំពោះឥណទានជាតិកម្ពុជា ពីអវិជ្ជមានទៅស្ថិរភាព ក្រោយអាម៉េរិកលើកលែងពន្ធ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/04/2026

ទីភ្នាក់ងារវាយតម្លៃ Moody's កាលពីថ្មីៗនេះ បានកែប្រែទស្សនវិស័យរបស់ខ្លួនចំពោះឥណទានជាតិរយៈពេលវែងរបស់កម្ពុជា ពីអវិជ្ជមាន ទៅជាស្ថិរភាព បន្ទាប់​ពី​សហរដ្ឋអាម៉េរិក​បាន​លើកលែង​ពន្ធមួយ​ចំនួន​សម្រាប់ទំនិញនាំចូលពី​កម្ពុជា។

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *