ភ្នំពេញ ៖ ខេត្តកំពង់ស្ពឺនៅតែបន្តទទួលបានគម្រោងវិនិយោគជាបន្តបន្ទាប់ បើទោះបីជាស្ថិតនៅក្នុងស្ថានភាពកូវីដ-១៩ ក្ដី ជាពិសេសទៅលើវិស័យឧស្សាហកម្ម ហើយក៏បានធ្វើឱ្យតម្រូវការដីធ្លីនៅក្នុងខេត្តនេះកាន់តែកើនឡើងខ្ពស់ផងដែរ ។ លោក បូ សេងហូរ ប្រធានក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តកំពង់ស្ពឺបានមានប្រសាសន៍ថា សក្ដានុពលនៃខេត្តកំពង់ស្ពឺ នៅពេលបច្ចុប្បន្ននេះ ឃើញថាកាន់តែមានការចាប់អារម្មណ៍កាន់តែខ្លាំង បើទោះជានៅក្នុងវិបត្តិនៃកូវីដ- ១៩ក៏ខេត្តមួយនេះ នៅតែទទួលបានការវិនិយោគពីក្នុង និងក្រៅបរទេសជាបន្តបន្ទាប់ផងដែរ ។

លោកបន្តថា គម្រោងដែលទទួលបានក្នុងខេត្តកំពង់ស្ពឺភាគច្រើនគឺជាគម្រោងវិនិយោគទៅលើវិស័យឧស្សាហកម្ម រោងចក្រសហគ្រាសជាពិសេសនៅតាមបណ្ដោយផ្លូវជាតិសំខាន់ៗរួមមានផ្លូវជាតិលេខ៣ និងលេខ៤ និងផ្លូវ៤១ ផ្លូវជាតិលេខ៥១ បានធ្វើឱ្យវិនិយោគិនជាច្រើនកំពុងសម្លឹងលើសក្ដានុពលវិនិយោគលើតំបន់នោះជាច្រើនបន្ថែមទៀតផងដែរ ។

លោកបន្ថែមថា នៅពេលអនាគត ខេត្តកំពង់ស្ពឺនឹងទទួលបានការវិនិយោគកាន់តែច្រើនបន្ថែមទៀត ស្របពេលដែលផ្លូវជាតិលេខ៤ កំពុងពង្រីកកាន់តែធំ និងល្អជាងមុនងាយស្រួលក្នុងការដឹកជញ្ជូន។ កាលពីពេលថ្មីៗ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បានបង្ហាញពីសក្ដានុពលរបស់ខ្លួនទៅកាន់វិនិយោគិនម៉ាឡេស៊ីក្នុងជំនួបជាមួយអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា និងអំពាវនាវឱ្យរដ្ឋម៉ាឡេស៊ីជំរុញវិនិយោគិនចូលមកកម្ពុជា ដើម្បីស្វែងរកការវិនិយោគក្នុងខេត្តកំពង់ស្ពឺបន្ថែមទៀត។
ឯកឧត្តម Eldeen Husani Hold Hashim អគ្គរដ្ឋទូតប្រទេសម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្ដេជ្ញា និងជំរុញកៀរគរវិនិយោគិនម៉ាស៊ីឡេចូលមកកម្ពុជាបន្ថែមទៀត ដែលភាគច្រើនផ្តោតលើវិស័យទេសចរណ៍ វិស័យពាណិជ្ជកម្ម វិស័យអចលនទ្រព្យ វិស័យកសិកម្ម និងឧស្សាហកម្ម ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ក៏បានបង្ហាញពីគម្រោងវិនិយោគនានានៅក្នុងខេត្តកំពង់ស្ពឺផងដែរ ជាក់ស្ដែងនៅថ្ងៃទី១៧ មីនា២០២២ នេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញពីគម្រោងវិនិយោគមួយនៅលើទឹកដីនៃខេត្តកំពង់ស្ពឺដែលមានទឹកប្រាក់ចំនួន៥,៧លានដុល្លារអាមេរិក ទៅលើគម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលអាចបង្កើតការងារបានសរុបចំនួន១.៦៤៨កន្លែង ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជា កំពុងជំរុញនាំចេញផលិតផលស្វាយចន្ទី និងម្រេច ដែលមានតម្លៃបន្ថែមខ្ពស់ទៅកាន់សហភាពអឺរ៉ុប
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 10/11/2026
ភ្នំពេញ ៖ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកទីផ្សារ និងការបំពេញតម្លៃបន្ថែមទៅលើរាល់ផលិតផលកសិកម្ម ក្រសួងចំនួន ៣ និងស្ថាប័នពាក់ព័ន្ធបានចាប់ដៃសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីធ្វើយ៉ាងណាបង្កើនការផលិត ពង្រឹងគុណភាព មានរសជាតិឆ្ងាញ់ ព្រមទាំងការវេចខ្ចប់ដែលមានលក្ខណៈស្តង់ដារ អាចបំពេញតម្លៃបន្ថែម ជាពិសេស ជំរុញការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារសហភាពអឺរ៉ុប។ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី១០

ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content