អ៊ូហ្គង់ដា ផ្លាស់ប្តូររបៀបច្នៃកាកសំណល់ដើមចេកបែបប្រពៃណីទៅជាឧស្សាហកម្មជួយបង្កើនសេដ្ឋកិច្ចជាតិ

ប្រទេសអ៊ូហ្គង់ដា គឺជាអ្នកផលិត និងអ្នកប្រើប្រាស់ចេកច្រើនជាងគេបំផុតទី២របស់ពិភពលោក ខណៈដែលប្រទេសឥណ្ឌាគឺជាប្រទេសឈរនៅលេខរៀងទី១។

យោងតាមការស្រាវជ្រាវចុងក្រោយបានបង្ហាញថា បច្ចុប្បន្នទំហំផលិតកម្មសកលប្រហែល១០លានតោនជារៀងរាល់ឆ្នាំក្នុងពេលដែលការប្រើប្រាស់ចេកសម្រាប់មនុស្សម្នាក់ស្ទើរតែមួយគីឡូក្រាមក្នុងមួយថ្ងៃ ដោយក្នុងនោះពលរដ្ឋអ៊ូហ្គង់ដាដល់ទៅជាង៧៥ភាគរយគឺជាអ្នកដែលពឹងផ្អែកលើផ្លែកចេកជាអាហារប្រចាំថ្ងៃចាំបាច់របស់ពួកគេ។

ផ្លែ​ចេកដែលទុំនៅក្នុងប្រទេសអ៊ូហ្គង់ដា ជាទូទៅ​ត្រូវ​បាន​គេ​យក​ទៅ​ចម្អិន​ជា​ម្ហូប​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ ហើយ​ប្រើប្រាស់ចម្អិនធ្វើជា​បង្អែមផង ​ជា​ស្រាផង ទឹកផ្លែឈើ ស្រាបៀរ និងអាហារសម្រន់​​ជា​ច្រើនមុខផ្សេង​ទៀត។

យ៉ាងណាក៏ដោយ បើទោះបីជាបច្ចុប្បន្នទំហំប្រើប្រាស់មានកំណើនច្រើន និងកំពុងបានបង្កទៅជាបញ្ហាកាកសំណល់ក្តី ប៉ុន្តែក្នុងកិច្ចខិតខំប្រឹងប្រែងដោយវិស័យរដ្ឋ និងឯកជន រួមគ្នាកាត់បន្ថយកាកសំណល់ទាំងនោះបន្តិចម្តងៗកំពុងបានក្លាយទៅជាឱកាសយ៉ាងធំធេងសម្រាប់សេដ្ឋកិច្ចប្រទេសអ៊ូហ្គង់ដាទាំងមូលមិនគួរនឹកស្មានដល់។

ការរួមបញ្ចូលគ្នានៃរបៀបកែច្នៃកាកសំណល់ដើម និងផ្លែចេកតាមបែប្រពៃណី និងបច្ចេកវិទ្យាទំនើបបានធ្វើឲ្យអ៊ូហ្គង់ដាកំពុងទាញបានអត្ថប្រយោជន៍កាន់តែច្រើនឡើងរហូតដល់ធ្វើឲ្យកិច្ចការងារនេះក្លាយទៅជាឧស្សាហកម្មដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍប្រទេសជាតិថែមទៀតផង។ ​ឧស្សាហកម្មកែច្នៃដើមចេក តាមរយៈបច្ចេកវិទ្យាទំនើបអាចឲ្យគេផលិតបានទៅជាធនធានសរសៃដ៏ចាំបាច់ក្នុងការផលិតបានទៅជាផលិតផលវាយនភណ្ឌ និងឧបករណ៍ធ្វើពីដៃជាច្រើនផ្សេងទៀត។

ក្រៅតែពីផ្តល់ការងារដល់ពលរដ្ឋក្នុងស្រុកជាច្រើនហើយ ក្នុងនោះសង្វាក់ផលិតកម្មកែច្នៃកាកសំណល់ពីដើមចេកត្រូវបានអ្នកជំនាញជាច្រើនធ្វើការវិភាគថា អ៊ូហ្គង់ដា នឹងអាចក្លាយទៅជាទីតាំងដ៏សំខាន់របស់អាហ្វ្រិកទាំងមូលក្នុងនាមជាអ្នកផលិតទ្រង់ទ្រាយធំនូវវត្ថុធាតុដើមដែលគិតគូរពីបរិស្ថានដែលកត្តានេះនឹងអាចរុញច្រានឲ្យអ៊ូហ្គង់ដាអាចទាញបានប្រាក់ចំណូលយ៉ាងច្រើននាពេលខាងមុខជាមិនខាន ស្របពេលដែលទីផ្សារប្រើប្រាស់ផលិតផលកកើតឡើងវិញកំពុងមានសន្ទុះខ្លាំងក្នុងបរិបទដែលពិភពលោកកំពុងប្រឈមមុខទៅនឹងបញ្ហាបម្រែបម្រួលអាកាសធាតុខ្លាំងក្លាបែបនេះ។

គួរឲ្យដឹងដែរថា ផ្លែកចេក គឺជាប្រភពដ៏ល្អដែលមានសារធាតុចិញ្ចឹមសំខាន់ៗ រួមទាំងវីតាមីន B6 ប៉ូតាស្យូម និងសរសៃអាហារ ហើយពួកវាត្រូវបានគេប្រើដើម្បីបង្កើតជាអាហារព្យាបាលដែលត្រៀមរួចជាស្រេចដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាកង្វះអាហារូបត្ថម្ភផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចិន ប្រកាសចាត់វិធានការប្រឆាំងការបង្ខូចតម្លៃលើសារធាតុផលិតឈីបមួយប្រភេទនាំចូលពីជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ចិនប្រកាសចាត់វិធានការប្រឆាំងការលក់បង្ខូចតម្លៃលើការនាំចូលសារធាតុគីមីមួយប្រភេទពីប្រទេសជប៉ុន ដែលប្រើប្រាស់ក្នុងការផលិតបន្ទះឈីប

កម្ពុជា​ អនុម័ត​គម្រោង​វិនិយោគបង្កើត​តំបន់សេដ្ឋកិច្ចពិសេសចំនួន៧ ​មានទុនសរុប​ជាង​ ៨៣០លានដុល្លារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/09/2026

ភ្នំពេញ ៖ គិត​ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា​ ឆ្នាំ២០២៦កន្លងទៅនេះ យ៉ាងហោចណាស់​មានគម្រោងវិនិយោគ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន៧ ត្រូវ​បានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ចេញវិញ្ញា​បន​បត្រ​ចុះបញ្ជីវិនិយោគជាផ្លូវការ ដោយមានដើមទុនវិនិយោគសរុបប្រមាណជាង​ ៨៣៧លានដុល្លារអាម៉េរិក ។ នេះបើយោងតាមរបាយការណ៍របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។​ យោងតាម​របាយការណ៍បានបង្ហាញថា តំបន់​សេដ្ឋកិច្ចពិសេស​ទាំង​៧​ ដែលបានអនុម័តចុះ​បញ្ជី​វិនិយោគ​ជាផ្លូវ​ការនេះមានទីតាំងនៅ​រាជធានីភ្នំពេញ​ចំនួន ២តំបន់ នៅខេត្តកំពង់ស្ពឺ ចំនួន ៣តំបន់ និង​នៅ​ខេត្តកំពត​ចំនួន

អុីស្រាអែល ទិញរោងចក្រផលិតរថយន្តដ៏ល្បីរបស់អាល្លឺម៉ង់​​ ប្ដូរទៅផលិតជាអាវុធទំនើបវិញ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/09/2026

បរទេស ៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះរបស់អាល្លឺម៉ង់ Volkswagen បានព្រមព្រៀងលក់រោងចក្រដ៏ចំណាស់របស់ខ្លួនដែលស្ថិតនៅក្រុង Osnabrück ទៅឱ្យក្រុមហ៊ុនវិនិយោគអុីស្រាអែល Aurelius Capital និងក្រុមហ៊ុនរដ្ឋ Lower Saxony របស់អាល្លឺម៉ង់។ យោងតាមការចេញផ្សាយរបស់កាសែតរុស្ស៊ី RT បានឲ្យដឹងថា រោងចក្រនេះនឹងត្រូវផ្លាស់ប្តូរពីការផលិតរថយន្តទៅជាទីតាំងផលិតឧបករណ៍យោធាវិញ ដោយមានក្រុមហ៊ុនការពារជាតិរបស់រដ្ឋអុីស្រាអែល ឈ្មោះ Rafael

ចូលរួមដោយសេរី ! វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ នឹងវិលត្រឡប់មកវិញនាចុងសប្ដាហ៍នេះហើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ក្រសួងពាណិជ្ជកម្ម បានបន្តរៀបចំ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ (3rd Digital trade Forum – 3d DTF) ក្រោមមូលបទ «ជំរុញពាណិជ្ជកម្មឌីជីថលកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០» ដែលនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ G-L នាថ្ងៃទី ១១-១២-១៣

ក្រចេះ ដាក់ចេញផែនការទេសចរណ៍ ២០២៦-២០៣០ ឆ្ពោះទៅជាខេត្តគំរូនៅភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ខេត្ត​ក្រចេះ​បាន​ដាក់​ឱ្យ​អនុវត្ត​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ឆ្នាំ​ ​២០២៦​-​២០៣០ ​ដោយ​កំណត់​ទិសដៅ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ឱ្យ​កាន់តែ​មាន​គុណភាព​ ទាក់ទាញ ​និង​ប្រកួតប្រជែង​ ​ស្រប​ពេល​ខេត្ត​មាន​គោលដៅ​ក្លាយជា​ខេត្ត​គំរូ​ដែល​មាន​ភាព​ទាក់ទាញ​នៅក្នុង​តំបន់​ភូមិភាគ​ឦសាន

ផ្លូវ​សមុទ្រ​ខាង​ជើង​ NSR ​ក្លាយជា​សមរ​ភូមិសាស្ត្រ​នយោបាយ​ថ្មី​របស់​មហា​អំណាច​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/09/2026

ផ្លូវ​សមុទ្រ​ខាង​ជើង​ ​(​Northern Sea Route​-​NSR​)​ ​កំពុង​ផ្លាស់ប្តូរ​ពី​ផ្លូវ​ទឹក​កក​ដាច់​ស្រយាល ​ទៅ​ជា​ផ្លូវ​ពាណិជ្ជកម្ម​ដ៏​សំខាន់ ​និង​ជា​ទីប្រជែង​អំណាច​រវាង​មហា​អំណាច​ក្នុង​សតវត្សរ៍​ទី​២១​ ​

ប្រេង​ឆៅ​ហក់​ជិត​​ ១០០ ​ដុល្លារ​ ​ក្រោយ​អាម៉េរិក​ ​និង​អ៊ីរ៉ង់​វាយប្រហារ​គ្នា​សាជា​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

តម្លៃ​ប្រេង​ឆៅ​បាន​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៦ ​សប្តាហ៍​ ​ដោយ​តម្លៃ​ប្រេង​ Brent ​ខិតជិត ​១០០ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​បន្ទាប់ពី​អាម៉េរិក

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បាន និងកំពុងលើកកម្ពស់ការយល់ដឹងអំពីហិរញ្ញប្បទានបៃតង និងការផ្តល់ឥណទានបៃតង សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/09/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីស្ថានទូតអៀរឡង់នៅប្រទេសវៀតណាម តាមរយៈអង្គការ Oxfam នៅកម្ពុជា និងការគាំទ្រផ្នែកបច្ចេកទេសពី Sevea Consulting បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី «ការយល់ដឹងអំពីហិរញ្ញប្បទានបៃតង និងការអនុវត្តជាក់ស្តែងពីការផ្តល់ឥណទានបៃតង» នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦។សិក្ខាសាលានេះមានគោលបំណង ពង្រឹងការយល់ដឹង និងបង្កើនសមត្ថភាពរបស់មន្ត្រីពាក់ព័ន្ធនឹងការផ្តល់ឥណទាន អំពីហិរញ្ញប្បទានបៃតង ស្ថានភាព និងទិសដៅហិរញ្ញប្បទានបៃតងនៅកម្ពុជា ព្រមទាំងការអនុវត្តជាក់ស្តែងក្នុងការវាយតម្លៃ

សហភាពអឺរ៉ុប គ្រោងបង្កើនទុនវិនិយោគនៅកោះហ្គ្រីនឡែន ស្របពេលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

សហភាពអឺរ៉ុបគ្រោងបង្កើនទុនវិនិយោគនៅកោះហ្រ្គីនឡែន និង ពង្រឹងទំនាក់ទំនងនយោបាយឱ្យកាន់តែជិតស្និទ្ធ ខណៈដែលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះបញ្ចូលជាដែនដីអាម៉េរិក

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច