បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុនរបស់អាមេរិក Johnson & Johnson គ្រោងនឹងផ្អាកការផ្គត់ផ្គង់ Contact Lens ទៅកាន់ប្រទេសរុស្ស៊ី។

ស្របពេលេនះដែរ ក្រុមហ៊ុន Johnson & Johnson បានជូនដំណឹងដល់អ្នកលក់រាយអំពីការផ្អាកការផ្គត់ផ្គង់នាពេលខាងមុខ ខណៈដែលទីផ្សារ Contact Lens របស់រុស្ស៊ីពឹងផ្អែកយ៉ាងខ្លាំងលើក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកមួយនេះយ៉ាងហោចណាស់ ៧០ ភាគរយ។ ម៉ាកល្បីបំផុតរបស់ Johnson & Johnson ដូចជា Acuvue Oasys និង Acuvue True Eyes មានចំនួនប្រហែលពាក់កណ្តាលនៃបរិមាណសរុបនៃ Contact Lens ដែលបានលក់ទៅឲ្យរុស្ស៊ី។ ដូច្នោះហើយ រុស្ស៊ីនឹងប្រឈមមុខនឹងឱនភាពនៃ Contact Lens ប្រសិនបើក្រុមហ៊ុនអាមេរិកបញ្ឈប់ការផ្គត់ផ្គង់។

ទោះជាយ៉ាងណាក្តី ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរបស់រុស្ស៊ី បានឆ្លើយតបថា ពួកគេក៏មានផលិតផល contact lens របស់ចិន កូរ៉េខាងត្បូង និង រុស្ស៊ីខ្លួនឯងផ្ទាល់ផងដែរ បើទោះបីជាមិនសូវមានការពេញនិយមក្នុងចំណោមអ្នកប្រើប្រាស់ក៏ដោយ។ មិនត្រឹមតែប៉ុណ្ណោះ រុស្ស៊ីមានសមត្ថភាពបង្កើនផលិតកម្ម និងអាចទូទាត់សងទាំងស្រុងចំពោះការខាតបង់ដែលអាចកើតមានពីការនាំចូលផលិតផលរបស់អាមេរិក។ ប្រសិនបើការនាំចូលត្រូវបានបញ្ឈប់ នោះ Contact Lens នឹងត្រូវដាក់បញ្ចូលក្នុងបញ្ជីទំនិញសម្រាប់ការនាំចូលស្របគ្នា ដែលមានន័យថា គឺជាការអនុវត្តលើការនាំចូលផលិតផលមិនក្លែងក្លាយតាមរយៈបណ្តាញផ្គត់ផ្គង់ជំនួស បើទោះជាគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិបញ្ញាក៏ដោយ។ រុស្ស៊ីធ្លាប់ធ្វើឱ្យយន្តការនេះមានភាពស្របច្បាប់ក្នុងការផ្តល់ឲ្យទីផ្សាររបស់ខ្លួននូវទំនិញដែលក្រុមហ៊ុនលោកខាងលិចឈប់ចែកចាយ ឬ ផលិតនៅក្នុងរុស្ស៊ីដោយសារតែការដាក់ទណ្ឌកម្ម។ កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិកបានដាក់កំហិតបន្ថែមលើរុស្ស៊ីដោយបញ្ឈប់ការនាំចេញទំនិញប្រើប្រាស់ជាច្រើនប្រភេទ។ លោក Kevin Wolf អតីតមន្ត្រីក្រសួងពាណិជ្ជកម្មរបស់អាមេរិក បាននិយាយថា ទាំង contact lens និង វ៉ែនតាការពារពន្លឺថ្ងៃមិនអាចដឹកជញ្ជូនទៅកាន់រុស្ស៊ីបានទេក្នុងពេលឥឡូវនេះ ខណៈពេលដែលទំនិញជាច្រើនមិនមានការគ្រប់គ្រងសម្រាប់នាំចេញទៅកាន់ប្រទេសរុស្ស៊ី។ ចាប់តាំងពីមានសង្គ្រាមជាមួយនឹងអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំមុនមក តម្លៃលក់រាយ contact lens បានកើនឡើងទ្វេដងនៅក្នុងរុស្ស៊ី ដូចជាម៉ាក Acuvue Oasys ដែលមានសុពលភាពប្រាំមួយសប្តាហ៍មានតម្លៃ ៦០ ដុល្លារនៅក្នុងរុស្ស៊ី បើធៀបនឹងសហភាពអឺរ៉ុបមានតម្លៃ ២០ ដុល្លារតែប៉ុណ្ណោះ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content