ភោជនីយដ្ឋានចំនួន១០ផ្សេងទៀតនៅខេត្តសៀមរាបប្ដេជ្ញាមិនលក់សាច់​សត្វ​ព្រៃ ខណៈចំនួនសរុប​កើន​ឡើង​ដល់​ជិត១០០ទីតាំង

តាមរយៈយុទ្ធនាការអន្ទាក់សូន្យទាំងពីរដំណាក់កាលមកនេះ ក្រសួងបរិស្ថានទទួលបានការចូលរួម​យ៉ាងកុះករពីសំណាក់វិស័យឯកជន ក៏ដូចជា​បុគ្គលផ្ទាល់។​ ជាក់ស្ដែង មកដល់ពេលនេះ មានភោជនីយដ្ឋានចំនួន ៩៦ទីតាំងហើយ ដែលប្ដេជ្ញាមិនលក់ម្ហូបដែល​ធ្វើពីសាច់​សត្វ​ព្រៃ។ ចំនួននៃការចូលរួមរបស់ភោជនីយដ្ឋាននេះធ្វើឡើងនៅក្នុងបណ្ដាខេត្តចំនួន ១០ខុសៗគ្នា ក្នុងនោះ​យុទ្ធនាការនៅក្នុង ខេត្តសៀមរាបនាថ្ងៃទី២ ខែមិថុនានេះ ទទួលបានការចូលរួមបន្ថែមពីភោជនីយ​ដ្ឋានចំនួន ១០កន្លែងទៀត។

បើតាម ឯកឧត្តម នេត្រ ភក្ក្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា កន្លងមកយុទ្ធនា ការអន្ទាក់សូន្យ​បានខិតខំ​ប្រឹង​ប្រែងផ្សព្វផ្សាយ ជាពិសេសអប់រំប្រជាពលរដ្ឋកុំ​ឲ្យបរិភោគសាច់សត្វព្រៃ។ លើសពីនេះ ទៅទៀត ក្នុងយុទ្ធនាការនីមួយៗតែងតែបានបញ្ច្រៀប​នូវសារសំខាន់ក្នុងការកែប្រែឥរិយាបថប្រជាជនដែលគិតថា ហូបសាច់សត្វព្រៃដើម្បីព្យាបាលជំងឺ។

ដោយឡែក ខេត្តសៀមរាបគឺជាខេត្តទី១០ហើយ ដែលឯកឧត្តម​ នេត្រ ភក្ក្រា បានដឹកនាំធ្វើយុទ្ធនា​ការ​អន្ទាក់សូន្យ ហើយសកម្មភាព​ផ្សព្វផ្សាយ​នៅក្នុងខេត្តមួយនេះ កាន់តែមានសារៈសំខាន់​ទៅទៀត​ដោយ ៖

“ខេត្តសៀមរាបគឺជា​ខេត្តទេសចរណ៍ ដែលមិនត្រឹមតែភ្ញៀវទេសចរនៅ​ក្នុង​ស្រុក​ទេ តែក៏មានភ្ញៀវពីបណ្ដាប្រទេសនានាផងដែរ វាក៏ជាមុខសញ្ញាមួយដែលអាចមានការផ្គត់ផ្គង់​សាច់សត្វ​​ព្រៃទៅកាន់ភ្ញៀវ​ទេសចរក្នុងស្រុក អីចឹងយុទ្ធនាការយើងនេះ​គឺដើម្បីបញ្ចប់ ហើយផ្ដល់នូវ​សារ​យ៉ាងសំខាន់ពីខេត្តសៀមរាបថាយើងមិនគាំទ្រការហូបសាច់សត្វព្រៃទេ។”

នេះបើ​តាមការ​បញ្ជាក់​​​​របស់ឯកឧត្តម នេត្រ ភក្ក្រា។ 

ដោយឡែក ក្រៅតែពីការប្ដេជ្ញាចិត្តរបស់ភោជនីយដ្ឋាន ដែលក្រសួងបរិស្ថានតែងទទួលបាននោះ ក៏មានការតាំង​​ចិត្តពីមនុស្សម្នាក់ៗផងដែរ​ក្នុងការមិនហូបសាច់​សត្វព្រៃ ហើយដែលទាំងអស់នេះ​កើតចេញ ពីលទ្ធផល​នៃការធ្វើយុទ្ធនាការអន្ទាក់សូន្យ ដែលក្រសួងបានផ្ដល់​សារ​សំខាន់ៗ​ជាច្រើន​ដល់ប្រជាជនដែលបានចូលរួម។

ពាក់ព័ន្ធនឹងចំនុចនេះដែរ លោក រស់ ជ័រ ប្រធាននាយកដ្ឋានជីវភាពសហគមន៍នៃក្រសួងបរិស្ថាន បានឱ្យដឹងថា ក្នុងនាមលោកជាអ្នក​ធ្វើការ​ផ្ទាល់​ជាមួយប្រជាជនមូលដ្ឋាន លោកក៏បានបញ្ច្រាបនូវការអប់រំផ្សព្វផ្សាយនានារបស់ក្រសួង ជាពិសេសគឺផ្ដល់ជម្រើសការងារបន្ថែម​ដល់​ពួក​គេ ដើម្បីបង្វែរពួកគេចេញពីការពឹងផ្អែកលើធនធានធម្មជាតិ។

លោក រស់ ជ័រ បានមានប្រសាសន៍ក្នុងយុទ្ធនាការអន្ទាក់សូន្យនាខេត្តសៀមរាបថា ៖

“សហគមន៍​ទូទាំង​​ប្រទេសយើងមាន ១៩០សហគមន៍​ហើយ​ ហើយបើគិតជាចំនួនគ្រួសារគឺមានជាង ៧ម៉ឺន​គ្រួសារ ត្រូវនឹងជាង២៩ម៉ឺននាក់ចំនួននេះច្រើនណាស់ ដូច្នេះហើយបើសិនគាត់​អត់​ចូល​រួមអត់ប្ដូរឥរិយាបថទេ អន្ទាក់គឺមិនអាចសូត្របានឡើយ។”

បើទោះជាយ៉ាងនេះក្ដី លោកមានជំនឿថា ក្រសួងត្រូវការពេលវេលាបន្តទៀតដើម្បីអាចលុបបំបាត់ អន្ទាក់ចេញពីធម្មជាតិ ព្រោះរឿងនេះត្រូវ​ធ្វើជា​ជំហានៗ។ លោកក៏បានលើកជាឧទារណ៍ដ៏ល្អមួយ ដែលបច្ចុប្បន្ន ប្រជាសហគមន៍ក្នុងតំបន់ភ្នំគូលេនចាប់ផ្ដើមបង្វែរចេញ​ពីធនធាន​ធម្មជាតិ ហើយមកប្រកបរបរដាំដំណាំ ចិញ្ចឹមសត្វ និងកែច្នៃជាផលិតផលផ្សេងៗ ដោយមានជំនួយពីក្រសួង​បរិស្ថាន។

តាមរយៈគំរូដ៏ល្អនេះ លោកបានអំពាវនាវដល់សហគមន៍ផ្សេងៗទៀត ដែលនៅជាប់នឹងតំបន់ការ​ពារធម្មជាតិ សូមងាកមកប្រកបរបរ​ដែល​ក្រសួង​បានផ្ដល់ឱ្យដោយទុកឱ្យធនធានធម្មជាតិការភាព សម្បូរឡើងវិញ ទុកជាកេរ្តិ៍ដល់កូនចៅជំនាន់ក្រោយទៀត៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បរទេស​៖ សហភាពអឺរ៉ុប គ្រោងនឹងបង្កើនទុនវិនិយោគនៅកោះហ្រ្គីនឡែន

ជំនួញ, ព្រឹត្តិការណ៍

• 08/09/2026

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី von der Leyen បានទៅដល់កោះហ្រ្គីនឡែន ក្នុងដំណើរបំពេញទស្សនកិច្ចរយៈពេល ២ថ្ងៃ ដែលបង្ហាញពីការគាំទ្រដល់រដ្ឋាភិបាលកោះមួយនេះ និងប្រទេសដាណឺម៉ាក។ គេរំពឹងថា ប្រធានគណៈកម្មការអឺរ៉ុបរូបនេះនឹងប្រកាសពីផែនការវិនិយោគលើវិស័យសំខាន់ៗ រួមមាន រ៉ែ ប្រព័ន្ធទំនាក់ទំនងផ្កាយរណប និងថាមពលកកើតឡើងវិញនៅកោះហ្រ្គីនឡែន។ លោកស្រី von der

សហភាពអឺរ៉ុប គ្រោងបង្កើនទុនវិនិយោគនៅកោះហ្គ្រីនឡែន ស្របពេលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

សហភាពអឺរ៉ុបគ្រោងបង្កើនទុនវិនិយោគនៅកោះហ្រ្គីនឡែន និង ពង្រឹងទំនាក់ទំនងនយោបាយឱ្យកាន់តែជិតស្និទ្ធ ខណៈដែលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះបញ្ចូលជាដែនដីអាម៉េរិក

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

រដ្ឋាភិបាលខាតបង់ប្រាក់​ចំណូល​ជាង​ ៣០០លានដុល្លារហើយ​ ដើម្បីទប់ស្កាត់ការ​ឡើងថ្លៃប្រេង​​ និ​ងឧស្ម័ន​ឥន្ធនៈ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្នុងរយៈពេល​ប្រមាណជិត​កន្លះឆ្នាំមកនេះ រាជរដ្ឋាភិបាល​បាន​ខាតបង់ថវិកាប្រមាណ ​២៥០​លានដុល្លារហើយក្នុងការ​ទប់ស្កាត់​ការឡើងថ្លៃប្រេងឥន្ទៈ និងឧស្ម័នថាមពល

មេដឹកនាំ​ប៊ុលហ្គារី​ ៖ ​អឺរ៉ុប​អាច​រស់​បាន​ដោយ​គ្មាន​រុស្ស៊ី​ គ្រាន់តែលំបាក​ខ្លាំង​បើ​ធ្វើសត្រូវ​ជាមួយ​រុស្ស៊ី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/09/2026

បើ​ទោះ​បីជា​គ្មានរុស្ស៊ី ក៏អឺរ៉ុប​អាច​រស់នៅ​បាន​ដែរ គ្រាន់តែមិន​អាច​ឈរ​ជើង​បាន​យូរ​អង្វែង​ប៉ុណ្ណោះ​ប្រសិនបើ​ជ្រើសរើស​ធ្វើជា​សត្រូវ​ជាមួយ​រុស្ស៊ី​​

ចិន​គ្រោង​ចាក់​បញ្ចូល​ថវិកា​ ​៥៤ ពាន់​លាន​ដុល្លារ​ ​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ​ ​និង​ស្តារ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ចិន​គ្រោង​នឹង​បញ្ចេញ​ថវិកា​ប្រមាណ​ ​៣៦០​ ពាន់​លាន​យន់ ​ឬ​ស្មើ​ប្រមាណ​ ​៥៤ ពាន់​លាន​ដុល្លារ ​ដើម្បី​ចាក់​បញ្ចូល​ទៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ ស្របពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ព្យាយាម​ពង្រឹង​ស្ថិរ​ភាព​របស់​ធនាគារ ​និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ ​ចំពេល​កំណើន​សេដ្ឋកិច្ច​មាន​ភាព​មិន​ច្បាស់លាស់

ការ​សិក្សា​ បង្ហាញថា​ សហគមន៍​កសិកម្ម​ទំនើប​ជួយ​បង្កើន​ប្រាក់​ចំណេញ​ ប៉ុន្តែ​នៅ​ខ្វះ​ទុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ការ​សិក្សា​ស្រាវជ្រាវ​លើក​ដំបូង​នៅ​កម្ពុជា​ ​ស្តីពី​ ​«​សហគមន៍​កសិកម្ម​ទំនើប​» ​បាន​បង្ហាញ​ថា​ ​កសិករ​ដែល​ចូលរួម​ក្នុង​សហគមន៍​ប្រភេទ​នេះ​ទទួល​បាន​លទ្ធផល​សេដ្ឋកិច្ច​វិជ្ជមាន​ ​ជាមួយ​នឹង​ការ​កើនឡើង​នៃ​ប្រាក់​ចំណេញ​នៅក្នុង​ផលិតកម្ម​ស្រូវ​ ​បន្លែ ​ស្វាយចន្ទី​ ​

ពី​អាជីវកម្ម​គ្រួសារ​ ​ទៅ​សិប្បកម្ម​កែច្នៃ​​សាច់​ ១ ​តោន​ក្នុង​មួយ​ថ្ងៃ​៖ ​«​ជីលីណា​» ​ចង់​ឈាន​ទៅ​ទីផ្សារ​អន្តរជាតិ​

ជំនួញ, ព្រឹត្តិការណ៍

• 07/09/2026

​ចាប់ផ្តើម​ពី​អាជីវកម្ម​គ្រួសារ​កាលពី​ឆ្នាំ​២០១៦​ សិប្បកម្ម​កែច្នៃ​សាច់​ស្រស់​ក្នុង​ស្រុក​ ​«​ជីលីណា​» ​(​Chilyna​)​ ​បាន​វិវត្ត​ខ្លួន​ក្លាយជា​សិប្ប​កម្ម​ផ្លូវការ ​និង​អាច​ផលិត​សាច់​កែច្នៃ​រហូតដល់​ ១​ តោន​ក្នុង​មួយ​ថ្ងៃ​ ​ខណៈ​ម្ចាស់​សិប្បកម្ម​កំពុង​មាន​មហិច្ឆតា​ពង្រីក​ការ​ផលិត ​ដើម្បី​ឈាន​ទៅកាន់​ទីផ្សារ​អន្តរជាតិ

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ