អាមេរិក និងរុស្ស៊ី បន្តស្ថិតក្នុងបញ្ជីប្រទេសដែលមមាញឹកជាងគេក្នុងការដាក់ពង្រាយនុយក្លេអ៊ែរ

ស្ថានភាពតានតឹងរវាងមហាអំណាចលោកខាងលិចព្រមទាំងអាមេរិកប្រឆាំងទៅនឹងប្រតិបត្តិការយោធារបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនបានកើនឡើងទៅដល់កម្រិតថ្មីមួយដែលអាចឲ្យពិភពលោកទាំងមូលកំពុងឈរនៅមាត់ជ្រោះដ៏គ្រោះថ្នាក់មួយ ហើយចុងក្រោយនេះរុស្ស៊ីបានប្រកាស និងបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរប្រភេទតាក់តិកមួយចំនួនទៅដល់ប្រទេសបេឡារូសហើយ ខណៈដែលប៉ូឡូញកំពុងស្នើសុំអាមេរិកក្នុងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនេះដែរនៅក្នុងប្រទេសរបស់ខ្លួន។

ទោះបីជាមេដឹកនាំទាំងពីរបានបញ្ជាក់ហើយថានឹងមិនមានការប្រើប្រាស់អាវុធប្រល័យលោកនេះនាពេលខាងមុខក្ដី ប៉ុន្តែបើគេក្រឡេកទៅមើលរបាយការណ៍នៃការវិនិយោគ និងផលិតអាវុធនុយក្លេអ៊ែរថ្មីៗសម្រាប់ឆ្នាំ២០២៣នេះគេសង្កេតឃើញថា អាមេរិក និងរុស្ស៊ីនៅតែមានសកម្មភាពខ្លាំងក្លាជាងគេក្នុងចំណោមបណ្តាប្រទេសដែលមានអាវុធប្រល័យលោកទាំងអស់លើពិភពលោក។

របាយការណ៍អាវុធប្រល័យលោកសម្រាប់ឆ្នាំ២០២៣ គិតត្រឹមខែមករាកន្លងមកដោយ The SIPRI Yearbook 2023 បានធ្វើការបង្ហាញថាមហាអំណាចទាំង៩ដែលកំពុងមានស្តុកនុយក្លេអ៊ែរនៅក្នុងប្រទេសរបស់ពួកគេដោយក្នុងនោះមាន៤ប្រទេសដែលកំពុងបានដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែររួចរាល់ និងអាចប្រើប្រាស់វាបានគ្រប់ពេលទាំងអស់មានដូចជាបារាំង,​ អង់គ្លេស, រុស្ស៊ី និងអាមេរិក។

ប្រទេសទាំង៩ដែលនឹងរៀបរាប់តាមលេខរៀងពីប្រទេសដែលមានចំនួននុយក្លេអ៊ែរតិចជាងគេទៅដល់ប្រទេសដែលមានចំនួនច្រើនជាងគេដែលមានដូចជាអ៊ីស្រាអ៊ែល, កូរ៉េខាងជើង, ប៉ាគីស្ថាន, ឥណ្ដា, ចិន, បារាំង, អង់គ្លេស, រុស្ស៊ី និងអាមេរិក។

ទោះបីជាយ៉ាងណាក្តី យោងតាមរបាយការណ៍ខាងលើអាចឱ្យគេមើលឃើញពី​ SPIRI នៃការសង្កេតគឺមានតែអាមេរិក និងរុស្ស៊ីប៉ុណ្ណោះដែលមានសកម្មភាពក្នុងការវិនិយោគ និងការផលិត ថែមទាំងការដាក់ពង្រាយត្រៀមប្រើប្រាស់មានចំនួនច្រើនជាងគេបំផុតធៀបរវាងឆ្នាំ២០២៣ និងឆ្នាំ២០២២។

ឆ្នាំ២០២៣ ប្រទេសរុស្ស៊ីបានបង្កើនចំនួនក្បាលគ្រាប់ដាក់ពង្រាយទៅដល់ ១ ៦៧៤គ្រាប់ ខណៈដែលអាមេរិកបានដាក់ពង្រាយសរុបខុសគ្នាតែ៤គ្រាប់ប៉ុណ្ណោះ ពោលគឺប្រមាណជា ១ ៧៧០គ្រាប់។ ដូច្នេះគិតត្រឹមខែមករា ឆ្នាំ២០២៣នេះ ចំនួនក្បាល់គ្រាប់នុយក្លេអ៊ែរសរុបក្នុងឃ្លាំងគឺមានរហូតទៅដល់ ១២ ៥១២គ្រាប់ ហើយគិតទាំងគ្រាប់ដែលបានដាក់ពង្រាយទាំងអស់ ៣ ៨៤៤គ្រាប់ និងគ្រាប់រក្សាទុក ដែលអាចប្រើប្រាស់មានចំនួន ៥ ៧៣២គ្រាប់ទៀត ធ្វើឲ្យចំនួននុយក្លេអ៊េរសរុបដែលអាចបំផ្ទុះគ្រប់ពេលមានទៅដល់ ៩ ៥៧៦គ្រាប់ ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី