តម្លៃប្រេងមិនសូវផ្លាស់ប្តូរ ប៉ុន្តែគេកំពុងព្រួយបារម្ភពីអត្រាការប្រាក់ខ្ពស់របស់ធនាគារកណ្តាលអាមេរិក

បរទេស៖ យោងទៅតាមប្រភពពី The Economic Times បានរាយការណ៍ថា តម្លៃប្រេងមិនផ្លាស់ប្តូរច្រើននោះទេក្នុងរយៈពេលថ្មីៗនេះ ប៉ុន្តែគេកំពុងព្រួយបារម្ភពីអត្រាការប្រាក់ខ្ពស់របស់ធនាគារកណ្តាលអាមេរិក និងការធ្លាក់ចុះស្តុកប្រេងរបស់អាមេរិក។ ស្របពេលនេះដែរ ទីផ្សារប្រេងឆៅ Brent មានតម្លៃ ៧៦,៥១ ដុល្លារក្នុងមួយបារ៉ែល និងប្រេងឆៅ West Texas Intermediate មានតម្លៃ ៧១,៨២ ដុល្លារក្នុងមួយបារ៉ែល។

កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ រដ្ឋបាលព័ត៌មានថាមពល EIA បាននិយាយថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកមានតម្រូវការច្រើនជាងការរំពឹងទុក ខណៈដែលស្តុកប្រេងសាំងបានធ្លាក់ចុះយ៉ាងខ្លាំងបន្ទាប់ពីកំណើននៃការបើកបរកើនឡើងកាលពីសប្តាហ៍មុន។ លើសពីនេះ ប្រទេសនាំចេញប្រេងកំពូលអារ៉ាប៊ីសាអូឌីត និងរុស្ស៊ី បានប្រកាសពីការកាត់បន្ថយទិន្នផលថ្មីសម្រាប់ខែសីហា ខណៈដែលការកាត់បន្ថយសរុបឥឡូវនេះមានចំនួនច្រើនជាង ៥ លានបារ៉ែលក្នុងមួយថ្ងៃដែលស្មើនឹង ៥ ភាគរយនៃទិន្នផលប្រេងពិភពលោក។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមប្រទេសផលិតប្រេង OPEC រំពឹងខ្ពស់លើកំណើនតម្រូវការប្រេងសម្រាប់ឆ្នាំក្រោយ។

ទន្ទឹមនឹងនេះ គេកំពុងព្រួយបារម្ភថា ធនាគារកណ្តាលអាមេរិកទំនងជានឹងដំឡើងអត្រាការប្រាក់នៅក្នុងកិច្ចប្រជុំរបស់ពួកគេនៅថ្ងៃទី២៥ និង ២៦ ខែកក្កដាខាងមុខនេះ បន្ទាប់ពីរក្សាអត្រាថេរ ៥,២៥ ភាគរយកាលពីខែមិថុនា។ កាលពីសប្តាហ៍មុន ចំនួនពលរដ្ឋអាមេរិកដែលដាក់ពាក្យសុំអត្ថប្រយោជន៍ថ្មីពីភាពអត់ការងារធ្វើបានកើនឡើង ខណៈពេលដែលការបើកប្រាក់បៀវត្សរ៍ឯកជនបានកើនឡើងផងដែរ។ ដូច្នោះហើយ ធនាគារកណ្តាលអាចបង្កើនលទ្ធភារដំឡើងអត្រាការប្រាក់នៅក្នុងខែនេះ ដែលនាំឲ្យអត្រាការប្រាក់កាន់តែខ្ពស់ កំណើនការខ្ចីប្រាក់សម្រាប់អាជីវកម្ម និងអ្នកប្រើប្រាស់នឹងកើនឡើងដែលអាចបន្ថយកំណើនសេដ្ឋកិច្ច និងកាត់បន្ថយតម្រូវការប្រេង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង