Waterlight ដបតូចបំប្លែងទឹកសមុទ្រជាថាមពលអគ្គិសនី សង្ឃឹមអាចផ្លាស់ប្តូរជីវិតមនុស្សរាប់លាននាក់បាន

ពលរដ្ឋនៅជុំវិញពិភពលោកបច្ចុប្បន្នប្រមាណជា៦៧៥លាននាក់ដែលកំពុងរស់នៅដោយមិនមានភ្លើងអគ្គិសនីប្រើប្រាស់ត្រឹមត្រូវ ហើយទាំងអស់នេះជាកត្តាធ្វើឲ្យសេដ្ឋកិច្ចសកលបាត់បង់នូវផលិតភាព និងការអភិវឌ្ឍមួយចំណែកដ៏ធំ ខណៈដែលពិភពលោកកំពុងជួបបញ្ហាវិបត្តិថាមពលធ្ងន់ធ្ងរផងនោះ។

អាជីវកម្មកើតថ្មីមួយនៅក្នុងប្រទេសកូឡំប៊ី ដែលមានឈ្មោះថា​ E-DINA បានកំណត់បានបញ្ហាដ៏សំខាន់បំផុតមួយនេះហើយជាលទ្ធផលនៃកិច្ចខិតខំអភិវឌ្ឍ និងកែច្នៃទីបំផុតឧបករណ៍ផលិតថាមពលអគ្គិសនីដ៏អស្ចារ្យមួយត្រូវបានផលិតឡើង និងកំពុងទទួលបានជោគជ័យគួរជាទីមោទន ដោយរំពឹងទុកថានឹងអាចពង្រីកខ្លួនទៅជួយដល់មនុស្សរាប់រយលាននាក់ផ្សេងទៀតដែលកំពុងមានតម្រូវការ។

ឧបករណ៍ខ្នាតតូចទំហំប៉ុនដបទឹកដែលមានឈ្មោះថា Waterlight មានមុខងារច្រើន បូករួមទាំងជាអំពូលផង ដែលជាដុំផ្ទុកថាមពលអគ្គិសនី ហើយអាចប្រើប្រាស់បានដល់ទៅរយៈពេលដល់ទៅ៤៥ថ្ងៃដោយគ្រាន់តែចាក់បំពេញទឹកសមុទ្រឲ្យពេញក្នុងដបក្នុងមួយលើកតែប៉ុណ្ណោះ។

Waterlight ត្រូវបានចាត់ទុកថាជាអ្នកជំនាញផលិតថាមពលស្អាត និងមិនមានផលប៉ះពាល់ដល់បរិស្ថាន (Eco-friendly) ដែលមិនត្រឹមតែអាចដើរតួជាឧបករណ៍យកទៅកែច្នៃ និងប្រើប្រាស់ឡើងវិញនៅពេលដែលវាចាស់អាយុកាលនោះទេ វាថែមទាំងមិនមានបញ្ហាជម្រាបទឹកនោះទៀតផង ដែលសមស្របបំផុតសម្រាប់ពលរដ្ឋខ្វះខាតថាមពលអគ្គិសនីប្រើប្រាស់នៅតាមសហគមន៍ដាច់ស្រយាល និងពលរដ្ឋក្រីក្រខ្លាំង។

បច្ចុប្បន្នវាកំពុងត្រូវបានដាក់ឲ្យដំណើរការប្រើប្រាស់នៅតាមសហគមន៍ដាច់ស្រយាលមួយចំនួនក្នុងប្រទេសក្រីក្រដែលអាចជួយសម្រាលដល់កិច្ចការងាររបស់ពលរដ្ឋទាំងយប់ ទាំងថ្ងៃ ជាពិសេសការសិក្សារៀនសូត្ររបស់កុមារតូចៗពេលនៅផ្ទះផងដែរ ដោយ Waterlight មិនត្រឹមតែអាចដើរតួជាអំពូលទំហំ៥០០វ៉ាត់ប៉ុណ្ណោះទេ វាថែមទាំងអាចផ្តល់ជាថាមពលសាកថ្មសម្រាប់ទូរស័ព្ទថាមពលសម្រាប់ស្តាប់វិទ្យុផង ទូរទស្សន៍ផង។

គួរឲ្យដឹងដែរថា តាមរយៈផែនការនៃក្រុមហ៊ុនក្នុងចែកចាយឧបករណ៍នេះទៅកាន់ទីផ្សារនោះគេអាចរកទិញ Waterlight ស្ថិតនៅក្នុងតម្លៃប្រហែលជាពី ៦០ ទៅ ១០០ដុល្លារក្នុងមួយដប ហើយក្នុងនោះមានតែអង្គការសហគមក្រីក្រ និងរដ្ឋាភិបាលប៉ុណ្ណោះ ដែលអាចមានសិទ្ធិលក់បច្ចេកវិទ្យារបស់ E-DINA បាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រាក់ចំណេញ​របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ​បន្ត​កើនឡើង​ខ្ពស់​ក្នុ​ងត្រីមាសទី២ ឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

ភ្នំពេញ ៖ ក្នុងត្រីមាស​ទី២ ឆ្នាំ២០២៦​នេះ អាជីវកម្ម​របស់កំពង់ផែស្វយ័តក្រុង​ព្រះសីហនុ នៅតែមានភាពប្រសើរ​ទោះបីជាមានផលរំខានពីកត្តា​ខាងក្រៅមួយចំនួនក្តី ជាក់ស្ដែង ​ប្រាក់ចំណូល​របស់កំពង់​ផែស្វយ័តក្រុងព្រះសីហនុ​ ក្នុងត្រីមាសទី២ឆ្នាំនេះ សម្រេច​បានចំនួន​ជាង​ ២០០ពាន់​លានរៀល​ ឬប្រមាណជាង ​៥០លាន​ដុល្លារអាម៉េរិក​​ ។ នេះបើតាមរបាយការណ៍របស់​កំពង់ផែស្វយ័តក្រុងព្រះសីហនុ​ចេញផ្សាយប្រចាំត្រីមាស​ ។ យោងតាមរបាយការណ៍ដដែលនេះបានឱ្យដឹងថា បរិមាណ​កុងតឺន័រ​ឆ្លងកាត់​កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ​នៅក្នុង​ត្រីមាសទី២ ឆ្នាំ ២០២៦​

អបអរសាទរ ! កម្ពុជា ជាប់ចំណាត់ថ្នាក់ទី១ នៅអាស៊ី-អាគ្នេយ៍ ជា «ដែនដីមាសនៃអេកូទេសចរណ៍» និងជាជំហានថ្មីនៃការប្រកួតប្រជែងសេដ្ឋកិច្ចបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

ភ្នំពេញ៖ ជាមោទនភាព កម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១ នៅតំបន់អាស៊ី-អាគ្នេយ៍ និងលេខ១៧ នៅលើពិភពលោក ក្នុងនាមជាប្រទេសល្អបំផុតសម្រាប់ «អេកូទេសចរណ៍» (Eco-tourism) ពីស្ថាប័នអន្តរជាតិ U.S. News & World Report ដែលមិនត្រឹមតែជាមោទនភាពជាតិប៉ុណ្ណោះទេ ប៉ុន្តែជាសូចនាករសេដ្ឋកិច្ចដ៏សំខាន់ ឆ្លុះបញ្ចាំងពីសក្តានុពល និងការផ្លាស់ប្តូរទម្រង់នៃឧស្សាហកម្មទេសចរណ៍កម្ពុជា

អាម៉េរិក ដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាកាសចរណ៍អុីរ៉ង់ និងភ្នាក់ងារផ្តល់សេវាកម្មទាំងអស់ ដើម្បីបន្ថែមសម្ពាធសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ដែលនៅសេសសល់ទាំងអស់ដើម្បីជំរុញសម្ពាធសេដ្ឋកិច្ចប្រឆាំងនឹងទីក្រុងតេអេរ៉ង់បន្ថែមទៀត

មន្ត្រីជាន់ខ្ពស់​កម្ពុជា​​បង្ហាញគោល​ការណ៍គ្រឹះចំនួន​ ៣ ដល់​វិនិយោ​គិន​ចិន សម្រាប់​បង្កើត​បរិយាកាស​វិនិយោគនៅកម្ពុជា ​ប្រកប​ដោយ​ចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

ភ្នំពេញ ៖ ឯក​ឧត្តម ឧបនាយក​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុល អនុប្រធាន​ទី១ ក្រុមប្រឹក្សាអភិវឌ្ឍ​ន៍កម្ពុជា ​បានបង្ហាញ​គោលការណ៍គ្រឹះចំនួន​៣ ដល់​វិនិយោគិន​ចិន និងវិនិយោគិនអន្តរជាតិផ្សេងទៀត​ សម្រាប់​បង្កើតបរិយាកាស​វិនិយោគ​ប្រកបដោយចីរភាពនៅកម្ពុជា។​ ការ​បង្ហាញ​នូវគោលការណ៍គ្រឹះរបស់មន្ត្រី​ជាន់ខ្ពស់ និងមានប្រជាប្រិយភាពរូបនេះ ​បានធ្វើឡើង​នៅក្នុងអំឡុងពេល​លោកអញ្ជើញចូលរួមវេទិកា​កូលាំងយូ ២០២៦ នាទីក្រុង​សៀមិន ប្រទេស​ចិន នៅដើមសប្ដាហ៍នេះ​។ បើតាមឯកឧត្តម​

សមាជិក CREFA បញ្ចេញឥណទានបៃតងប្រមាណ ៣៩ លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/09/2026

គ្រឹះស្ថានហិរញ្ញវត្ថុដែលជាសមាជិកនៃគម្រោង Climate Resilience For All (CREFA) បានបញ្ចេញឥណទានបៃតងសរុបប្រមាណ ៣៩ លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៦ ដោយផ្តល់ផលជះដល់អតិថិជន និងគ្រួសាររបស់ពួកគេប្រមាណ ៣ ម៉ឺននាក់នៅទូទាំងប្រទេស

ចិន​ប្រមូល​ទិញ​មាស​ជាង​​ ២០ តោន​ក្នុង​ខែ​សីហា ​ជា​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

ធនាគារ​កណ្តាល​ចិន​បានប្រមូល​ទិញ​មាស​បន្ថែម​ចំនួន​ ​២០​,​២ តោន ​ចូល​ក្នុង​ទុន​បម្រុង​របស់​ខ្លួន​កាលពី​ខែ​សីហា ​ដែល​ជា​កម្រិត​ទិញ​ប្រចាំ​ខែ​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ

ប្លុក​ ​BRI​CS ​ជំរុញ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់​ឆ្លង​ដែន ​គោល​ដៅ​កាត់ផ្តាច់​ពី​ដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/09/2026

ប្លុក​ ​BRI​CS ​កំពុង​បន្ត​ស្វែងរក​ការ​អភិវឌ្ឍ​បណ្ដាញ​ហិរញ្ញវត្ថុ​ទាំង​សាច់​ប្រាក់​ ​និង​ឌីជីថល​ដែល​អាច​តភ្ជាប់​គ្នា​ ​ដើម្បី​សម្រួល​ពាណិជ្ជកម្ម ​និង​កាត់បន្ថយ​ការ​ពឹងផ្អែក​លើ​ប្រាក់​ដុល្លារ​អាម៉េរិក​

កម្ពុជា​រក​ចំណូល​បាន​ជាង ​​១០០ លាន​ដុល្លារ ពី​ការ​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន​ ១៧៧​,​៧០០​ តោន​ទៅកាន់​ប្រទេស​ចិន ​ក្នុង​រយៈពេល​ ៨ ​ខែ​ដំបូង​នៃ​ឆ្នាំ​២០២៦ ​កើនឡើង​ ៥២​.​៧ ​ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២៥ ​និង​រក​ចំណូល​បាន​ប្រមាណ​ ​១០៥​ ​លាន​ដុល្លារ​

ចិន ប្រកាសចាត់វិធានការប្រឆាំងការបង្ខូចតម្លៃលើសារធាតុផលិតឈីបមួយប្រភេទនាំចូលពីជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ចិនប្រកាសចាត់វិធានការប្រឆាំងការលក់បង្ខូចតម្លៃលើការនាំចូលសារធាតុគីមីមួយប្រភេទពីប្រទេសជប៉ុន ដែលប្រើប្រាស់ក្នុងការផលិតបន្ទះឈីប

កម្ពុជា​ អនុម័ត​គម្រោង​វិនិយោគបង្កើត​តំបន់សេដ្ឋកិច្ចពិសេសចំនួន៧ ​មានទុនសរុប​ជាង​ ៨៣០លានដុល្លារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/09/2026

ភ្នំពេញ ៖ គិត​ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា​ ឆ្នាំ២០២៦កន្លងទៅនេះ យ៉ាងហោចណាស់​មានគម្រោងវិនិយោគ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន៧ ត្រូវ​បានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ចេញវិញ្ញា​បន​បត្រ​ចុះបញ្ជីវិនិយោគជាផ្លូវការ ដោយមានដើមទុនវិនិយោគសរុបប្រមាណជាង​ ៨៣៧លានដុល្លារអាម៉េរិក ។ នេះបើយោងតាមរបាយការណ៍របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។​ យោងតាម​របាយការណ៍បានបង្ហាញថា តំបន់​សេដ្ឋកិច្ចពិសេស​ទាំង​៧​ ដែលបានអនុម័តចុះ​បញ្ជី​វិនិយោគ​ជាផ្លូវ​ការនេះមានទីតាំងនៅ​រាជធានីភ្នំពេញ​ចំនួន ២តំបន់ នៅខេត្តកំពង់ស្ពឺ ចំនួន ៣តំបន់ និង​នៅ​ខេត្តកំពត​ចំនួន