បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពី Armenia News បានរាយការណ៍ថា តម្លៃទីផ្សារប្រេងអាចកើនឡើងដល់ ១២០ ដុល្លារក្នុង ១ បារ៉ែល ហើយតម្លៃនេះអាចនៅថេរក្នុងរយៈពេលយូរ ដោយសារមូលហេតុមួយចំនួន។
ក្នុងចំណោមការទណ្ឌកម្មទាំងអស់របស់សហភាពអឺរ៉ុប EU ចាប់ពីថ្ងៃ ៥ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ គឺការដាក់បំរាមហាមឃាត់ការនាំចូលប្រេងឆៅរុស្ស៊ីតាមសមុទ្រ នឹងក្លាយទៅជាហានិភ័យដែលខ្ពស់ជាងគេបំផុត។ ការធ្លាក់ចុះយ៉ាងខ្លាំងនៃការផ្គត់ផ្គង់ពីរុស្ស៊ី ដែលជាអ្នកផ្គត់ផ្គង់ដ៏ធំរបស់អឺរ៉ុប នឹងធ្វើឱ្យតម្លៃប្រេងកើនឡើងខ្លាំង ហើយតម្លៃនឹងរឹតប្រឈមមុខនឹងសម្ពាធថ្មីៗទៀតនៅក្នុងខែកុម្ភៈ។ អឺរ៉ុបនឹងត្រូវកាត់ផ្តាច់ខ្លួនចេញពីប្រភពផ្គត់ផ្គង់ថាមពលក្នុងរយៈពេលដ៏យូរ និងត្រូវពឹងផ្អែកលើអ្នកផ្គត់ផ្គង់ដែលនៅឆ្ងាយទៀត ដូចជា សហរដ្ឋអាមេរិក និងប្រទេសខាងមជ្ឈិមបូព៌ាជាដើម។

មួយវិញទៀតនោះ ការផលិតប្រេងឆៅរបស់រុស្ស៊ីគឺទាបជាង ៥០០ ០០០ បារ៉ែលក្នុងមួយថ្ងៃ ហើយអាចធ្លាក់ចុះទៀតនៅដើមឆ្នាំក្រោយ ដោយសារទណ្ឌកម្មការហាមឃាត់ប្រេងឥន្ធនៈបង្ខំឱ្យរោងចក្រចម្រាញ់ប្រេងរុស្ស៊ីកាត់បន្ថយការផលិត។ ការបាត់បង់បរិមាណផ្គត់ផ្គង់ខ្ពស់ពីរុស្ស៊ីក្នុងរយៈពេលដ៏យូរមួយនឹងក្លាយជាការប៉ះទង្គិចដ៏ធំដល់ការផ្គត់ផ្គង់ប្រេងពិភពលោក ហើយវាបង្កជាហានិភ័យដ៏ធំបំផុតសម្រាប់ទីផ្សារផងដែរ។ ទន្ទឹមនឹងនេះ ប្រទេសលោកខាងលិចបានបញ្ចេញជំនួយ និងការបន្ធូរបន្ថយពន្ធពីរដ្ឋាភិបាល ដើម្បីជួយប្រជាជនបង់វិក្កយបត្ររបស់ពួកគេ និងទប់ទល់ការឡើងថ្លៃនៃចំណាយរស់នៅ ប៉ុន្តែតម្លៃទីផ្សារនឹងកើនឡើងខ្ពស់ដដែលនៅថ្ងៃខាងមុខ។

ក្រៅពីការដាក់ទណ្ឌកម្មរបស់អឺរ៉ុបលើរុស្ស៊ី ផែនការបើកដំណើរការឡើងវិញរបស់ចិន និងការឆ្លើយតបរបស់សហរដ្ឋអាមេរិកចំពោះការសម្រេចចិត្តរបស់អង្គការ OPEC+ អាចនឹងធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះ ឬឡើងថ្លៃខ្លាំងនៅឆ្នាំ២០២៣។ គោលនយោបាយគ្មានកូវីដ-១៩ របស់ចិនអាចបន្ថយហានិភ័យដល់ខាងអឺរ៉ុប ដោយសារតែមានការប្រកួតប្រជែងតិចសម្រាប់ការផ្គត់ផ្គង់ថាមពលពីរុស្ស៊ី ឬពីប្រទេសផ្សេងៗ ប៉ុន្តែប្រសិនបើតម្រូវការនៅចិនស្រាប់តែត្រលប់មកវិញនោះ តម្លៃអាចនឹងឡើងថ្លៃ ហើយការផ្គត់ផ្គង់សកលអាចប្រឈមនឹងឧបសគ្គថែមទៀត ជាពិសេសអាចនឹងប៉ះពាល់ដល់អឺរ៉ុប។
ក្រុមហ៊ុនផលិតប្រេងសំខាន់ៗផ្សេងទៀតរបស់ពិភពលោក OPEC+ និងសហរដ្ឋអាមេរិក អាចបន្ថែមភាពមិនច្បាស់លាស់នៅក្នុងទីផ្សារ ដោយសារក្រុមអ្នកជួញដូរប្រេងបានកាត់បន្ថយកូតាផលិតកម្មរបស់ខ្លួន បង្កើនតម្លៃប្រេង ខណៈដែលអាមេរិកកំពុងបញ្ចេញប្រេងពីប្រេងបម្រុងជាយុទ្ធសាស្ត្រដើម្បីទប់ទល់វិញ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content