Youtube នឹងបិទគណនីរបស់អ្នកប្រើប្រាស់អាយុក្រោម១៦ ឆ្នាំក្នុងប្រទេសអូស្ត្រាលីចាប់ពីថ្ងៃទី១០ខែធ្នូ

បរទេស៖ YouTube ប្រកាសពីការអនុលោមតាមវិធានការរបស់ប្រទេសអូស្ត្រាលីពីហាមឃាត់អ្នកប្រើប្រាស់ដែលមានអាយុក្រោម ១៦ ឆ្នាំ ដោយគណនីរបស់ពួកគេនឹងត្រូវបនបិទក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ នេះបើយោងតាមការរាយការណ៍ពី CNA។

ការសម្រេចចិត្តកើតឡើងដើម្បីបញ្ចប់មន្ទិលរវាងក្រុមហ៊ុនអ៊ីនធឺណិតយក្ស Google និងរដ្ឋាភិបាលអូស្ត្រាលី ដែលដំបូងឡើយយល់ព្រមលើកលែង YouTube ពីការរឹតបន្តឹងអាយុអ្នកប្រើប្រាស់ សម្រាប់ឲ្យពួកគេប្រើ​ប្រាស់ក្នុងគោលបំណងអប់រំ។ ឥឡូវនេះ អ្នកប្រើប្រាស់ត្រូវតែមានអាយុចាប់ពី ១៦ ឆ្នាំឡើងសម្រាប់ចូលប្រើប្រាស់ YouTube។ Google លើកឡើងថា វាគឺជាការអាប់ដេតដ៏ខកចិត្តមួយដោយសារច្បាប់មិនធានាក្នុងការធ្វើឱ្យកុមារមានសុវត្ថិភាពជាងមុននៅលើអ៊ីនធឺណិតទេ ប៉ុន្តែអាចនឹងធ្វើឱ្យកុមារអូស្ត្រាលីខ្វះសុវត្ថិភាពជាងមុននៅលើ YouT​u​b​e​។ បច្ចុប្បន្ននេះ គណនី Youtube ចំនួន ៣២៥ ០០០ ត្រូវបានកាន់កាប់ដោយជនជាតិអូស្ត្រាលីដែលមានអាយុពី ១៣ ទៅ ១៥ ឆ្នាំ។

YouTube បញ្ជាក់ថា គណនីរបស់អ្នកប្រើប្រាស់អាយុក្រោម ១៦ ឆ្នាំនឹងត្រូវបានចាកចេញ ឬ signed out ពីវេទិកាដោយស្វ័យប្រវត្តិចាប់ពីថ្ងៃទី ១០ ខែធ្នូ។ នេះមានន័យថា ពួកគេអាចនៅមើលវីដេអូមាតិកាផ្សេងៗបាន ប៉ុន្តែមិនអាចចុច subscribe, like វីដេអូ, បង្ហោះ និង បញេ្ចញមតិបាននោះទេ ដោយសារគណនីត្រូវបានបិទ។ Youtube ក៏បានបញ្ជាក់ជំហររបស់ខ្លួនឡើងវិញដែរថា ការហាមឃាត់នឹងមិនធ្វើឱ្យអ៊ីនធឺណិតមានសុវត្ថិភាពជាងមុននោះទេ ដោយសារពាក់ព័ន្ធនឹងអ៊ីមែលទៅកាន់អាណាព្យាបាលដើម្បីសុំការអនុញ្ញាត ដែលអាចធ្វើឲ្យពួកគេនៅមានលទ្ធភាពប្រើប្រាស់គណនីបាន។

ទន្ទឹមនឹងនេះការហាមឃាត់របស់អូស្ត្រាលីកំពុងត្រូវបានឃ្លាំមើលយ៉ាងដិតដល់ដោយយុត្តាធិការផ្សេងៗទៀតដោយពិចារណាលើវិធានការផ្អែកលើអាយុស្រដៀងៗនេះដើម្បីធ្វើឱ្យសុវត្ថិ​ភា​ព​កុមារជាមួយនឹងការចូលប្រើសេវាកម្មឌីជីថលមានតុល្យភាពស្មើគ្នា។ រដ្ឋាភិបាលអូស្ត្រាលី អះអាងថា វិធានការហាមឃាត់គឺឆ្លើយតបទៅនឹងការកើនឡើងនៃភស្តុតាងបង្ហាញថា វេទិកានានាមិនដំណើរការគ្រប់គ្រាន់ដើម្បីការពារនីតិជនពីខ្លឹមសារដែលបង្កគ្រោះថ្នាក់។ ច្បាប់ហាមឃាត់មិនអនុញ្ញាតឱ្យក្មេងអាយុក្រោម ១៦ ឆ្នាំមានគណនីគឺមានការផាកពិន័យរហូតដល់ ៤៩,៥ លានដុល្លារអូស្ត្រាលី (៣២,៥ លានដុល្លារអាមេរិក) សម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គមដែលបំពាន។ ជាក់ស្តែង Meta ដែលមានប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Facebook និង Instagram, TikTok និង Snapchat របស់ Snap បានយល់ព្រមអនុវត្តតាមច្បាប់នេះ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 03/04/2026

ដើម្បីអបអរសាទរ​ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ

សហគមន៍កសិកម្មទំនើបកើនឡើងដល់ ៣១ ជាមួយកិច្ចសន្យាផលិតកម្មមានតម្លៃជាង៤០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

រហូតមកដល់ពេលនេះ សហគមន៍កសិកម្មទំនើបដែលបង្កើតឡើងនៅចុងឆ្នាំ២០២៣ កើនឡើងដល់៣១ និងកិច្ចសន្យាផលិតកម្មជាង៤០លានដុល្លារអាម៉េរិក

កម្ពុជា គ្រោងកំណត់ការប្រើប្រាស់សារធាតុ “អាសបេស្ដុស”ក្នុងវិស័យសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/04/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់មួយស្ដីពី “ការវាយតម្លៃផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុអាសបេស្ដុស” កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦

លំហូរសាច់ប្រាក់ពីបរទេសធ្លាក់ចុះជាង ២៣ ភាគរយ ក្រោយការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

ការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ ពិតជាធ្វើឲ្យលំហូរប្រាក់ពីបរទេសថយចុះ ប៉ុន្តែ ក៏បានបង្ហាញពីផលវិជ្ជមានផងដែរ គឺអាចបំពេញកម្លាំងពលកម្មនៅក្នុងស្រុក។

សហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ ពង្រីកផលិតផលថ្មីៗ ដើម្បីជីវភាពកសិករកាន់តែរីកចម្រើន

ជំនួញ, ព្រឹត្តិការណ៍

• 03/04/2026

សហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ ខេត្តកំពង់ចាម បានព្យាយាមបង្កើតផលិតផលថ្មីៗបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យកសិករកាន់តែទទួលបានប្រាក់ចំណូលពីមុខរបរកសិកម្មរបស់ខ្លួនច្រើនជាងមុន

អ៊ីរ៉ង់​ បានបាញ់ទម្លាក់​ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ​ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/04/2026

វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។

កសិករ៤គ្រួសារ ប្រើប្រាស់ដីរួមគ្នាទំហំ៤០អា ដាំបន្លែចម្រុះ រកចំណូលផ្គត់ផ្គង់​គ្រួសារ​រស់​នៅយ៉ាង​សុខសាន្ត​

ជំនួញ, ព្រឹត្តិការណ៍

• 02/04/2026

កសិករចំនួន៤គ្រួសារ នៅក្នុងភូមិមួយនៃខេត្តសៀមរាប បានរួមគ្នាប្រើប្រាស់ដីទំនេរទំហំជាង៤អា ឬជាង៤០០០ម៉ែត្រការ៉េ ដើម្បីដាំបន្លែចម្រុះ ឆ្លាស់គ្នាផ្គត់ផ្គង់នៅលើទីផ្សារក្នុងតំបន់ ដោយអាចរកចំណូលបានសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសាររស់នៅយ៉ាងមានសេចក្ដីសុខ

ក្រោយបញ្ចប់​ការ​ចុះបញ្ជីទូទាំង​ប្រទេស ក្រសួង​ដែនដីបន្តបេសកកម្ម​ផ្សេងទៀត ​ដើម្បីឱ្យពលរដ្ឋ​រស់នៅកាន់តែ​ស្រួល​ តជំនាន់

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 02/04/2026

ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ នឹង​បន្តបេសកកម្មធ្វើការ​ងារ​ផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យ​ប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់រស់នៅប្រកបដោយ​សុខុដុម​រមនា​ទាំងអស់គ្នា និងតជំនាន់

Hacker កូរ៉េខាងជើង អាចលួចបញ្ចូល bug software ទៅក្នុងដំណើរប្រតិបត្តិការក្រុមហ៊ុនរាប់ពាន់នៅអាម៉េរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/04/2026

អ្នកជំនាញអាម៉េរិកថា​ hackers របស់កូរ៉េខាងជើងកំពុងប្រើប្រាស់ software មួយប្រភេទដែលមានផ្ទុកទៅដោយមេរោគ ឬ bug ជាយុទ្ធសាស្ត្ររបស់ខ្លួនដំណើរការនៅក្នុងក្រុមហ៊ុនរាប់ពាន់នៅសហរដ្ឋអាម៉េរិក

មន្ត្រីជាន់ខ្ពស់​ពន្ធដារ ៖ ពន្ធ​លើ​ចំណេញ​មូលធន​ត្រូវបង់នៅពេលដែល​ចំណេញតែប៉ុណ្ណោះ បើមិនចំណេញមិនត្រូវ​បង់ទេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/04/2026

ពន្ធលើ​ចំ​ណេ​ញ​​មូលធន​លើកា​រលក់​ ឬផ្ទេរ​ទ្រព្យ​ទាំង​៥ប្រភេទនេះ ត្រូវបង់នៅពេលដែល​មាន​ផលចំណេញប៉ុណ្ណោះ បើមិនមានចំណេញមិនត្រូវ​បង់ទេ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *