ការកើនឡើងនូវហិរញ្ញប្បទានពាណិជ្ជកម្មអាចជំរុញកំណើនពាណិជ្ជកម្មប្រចាំឆ្នាំក្នុងតំបន់មេគង្គ

ភ្នំពេញ ៖ របាយការណ៍ថ្មីរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) និងអង្គការពាណិជ្ជកម្មពិភពលោក (WTO) កាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៣ បានឱ្យដឹងថា ការកែលម្អលទ្ធភាពទទួលបានហិរញ្ញប្បទានពាណិជ្ជកម្មដែលមានតម្លៃសមរម្យ​ អាចបង្កើនការនាំចូល និងការនាំចេញរហូតដល់ ៩ ភាគរយ​ នៅក្នុងប្រទេសវៀតណាម កម្ពុជា និងឡាវ។ ទិន្នន័យនេះតំណាងឱ្យការកើនឡើងប្រចាំឆ្នាំនៃពាណិជ្ជកម្មទំនិញដែលមានចំនួនជាង ៥៨ ពាន់លានដុល្លារ នៅក្នុងប្រទេសចំនួនបីនេះរួមបញ្ចូលគ្នា។

របាយការណ៍ដែលទទួលបានពីលទ្ធផលនៃការសិក្សានេះ គឺជាការអង្កេតលើកទីពីរអំពីហិរញ្ញប្បទានពាណិជ្ជកម្មក្នុងតំបន់​បន្ទាប់ពីអាហ្រ្វិកខាងលិច ដែលវិភាគប្រព័ន្ធអេកូឡូស៊ីហិរញ្ញប្បទានពាណិជ្ជកម្មក្នុងតំបន់ និងផ្តល់ការយល់ដឹងអំពីរបៀបដែលក្រុមហ៊ុននាំចេញ នាំចូលនានាអាចបង្កើនពាណិជ្ជកម្មអន្តរជាតិ​ ជាមួយនឹងការគាំទ្រប្រសើរឡើងពីស្ថាប័នហិរញ្ញវត្ថុ។ គួរកត់សម្គាល់ថា ការបង្កើនការគ្របដណ្តប់អោយមានហិរញ្ញប្បទានពាណិជ្ជកម្មមានសារៈសំខាន់ជាងការកាត់បន្ថយថ្លៃដើមនៃហិរញ្ញប្បទាន។

ជាទូទៅ កំណើន​ពាណិជ្ជកម្ម​ក្នុង​តំបន់​មេគង្គ​មាន​ភាព​មិន​ស្មើគ្នាឡើយ។ ការ​នាំ​ចេញ​ពី​ក្រុមហ៊ុន​ដែល​គ្រប់​គ្រង​ដោយ​បរទេស​បាន​កើន​ឡើង​លើស​ពី​ខ្សែ​សង្វាក់​ផ្គត់ផ្គង់ដែល​គ្រប់​គ្រងដោយក្រុមហ៊ុន​​ក្នុង​ស្រុក។ ការសិក្សាបានបង្ហាញថា ហិរញ្ញប្បទានពាណិជ្ជកម្មក្នុងស្រុកមិនត្រឹមតែត្រូវបានគេប្រើប្រាស់តិចតួចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានតម្លៃថ្លៃ មានសភាពដាច់ដោយឡែកពីគ្នាជាផ្នែកៗ និងមានលក្ខណ:ប្រពៃណីផងដែរ។ ក្នុងឆ្នាំ ២០២២ ធនាគារក្នុងស្រុកបានផ្តល់ការគាំទ្រត្រឹមតែ ២១ ភាគរយ​នៃការនាំចេញ និងនាំចូលរបស់វៀតណាមប៉ុណ្ណោះ។ នៅ​កម្ពុជា និង​ឡាវ តួលេខ​នោះ​មាន​តិច​ជាង ៣ ភាគរយ។ ពាណិជ្ជករបានលើកឡើងពីតម្រូវការទ្រព្យធានាខ្ពស់ និងដំណើរការដាក់ពាក្យស្នើសុំដ៏លំបាក​ ក្នុងចំណោមហេតុផលសំខាន់ៗ ដែលពួកគេមិនបានស្វែងរកការគាំទ្រពីធនាគារក្នុងស្រុក។

លោក Makhtar Diop នាយកគ្រប់គ្រង IFC បាននិយាយថា​ ៖

“ខ្ញុំសូមថ្លែងអំណរគុណចំពោះអង្គការពាណិជ្ជកម្មពិភពលោក សម្រាប់កិច្ចសហការដ៏ល្អក្នុងការផលិតរបាយការណ៍នេះ។ យើងបានឃើញជារឿយៗនូវអំណាចបរិវត្តកម្មនៃហិរញ្ញប្បទានពាណិជ្ជកម្មសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។ ប៉ុន្តែ វាតម្រូវឱ្យមានសកម្មភាពដែលសម្របសម្រួលដោយវិស័យឯកជន អ្នកបង្កើតគោលនយោបាយ ស្ថាប័នហិរញ្ញវត្ថុ និង​អង្គការអន្តរជាតិ ដើម្បីដោះស្រាយឧបសគ្គចំពោះហិរញ្ញប្បទានពាណិជ្ជកម្ម និងអនុវត្តសក្តានុពលពេញលេញរបស់ខ្លួនសម្រាប់ទីផ្សារដែលកំពុងរីកចម្រើន។”

របាយការណ៍នេះបានណែនាំឱ្យបង្កើតឧបករណ៍​ ដូចជាហិរញ្ញប្បទានខ្សែសង្វាក់ផ្គត់ផ្គង់ និងសេវាដំណើរការដោយប្រព័ន្ធឌីជីថលប្រកបដោយលក្ខណ:នវានុវត្តន៍ ដើម្បីកាត់បន្ថយការចំណាយ និងលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទានពាណិជ្ជកម្ម។ ការណ៍នេះ​តម្រូវ​ឱ្យ​មាន​ក្របខណ្ឌ​បទប្បញ្ញត្តិ​កាន់តែ​រឹងមាំ​ដែល​​ដោះស្រាយ​តម្រូវការ​ទ្រព្យធានា ប្រតិបត្តិការ​ឌីជីថល លក្ខខណ្ឌរបស់​ធនាគារកណ្តាល និង​ក្របខ័ណ្ឌ​គណនេយ្យភាព។ របាយការណ៍នេះក៏ណែនាំផងដែរអំពីការបង្កើនការយល់ដឹងអំពីរបៀបទទួលបានហិរញ្ញប្បទានពាណិជ្ជកម្មក្នុងចំណោមក្រុមហ៊ុនតូចៗ និងក្រុមហ៊ុនផ្គត់ផ្គង់ក្នុងស្រុក។

លោកស្រី Ngozi Okonjo-Iweala អគ្គនាយក WTO បាននិយាយថា ៖

“ការស្រាវជ្រាវរួមគ្នានេះបានបង្ហាញថា ការបិទគម្លាតក្នុងការទទួលបានហិរញ្ញប្បទានពាណិជ្ជកម្មដែលមានតម្លៃសមរម្យ​នឹងបង្កើនលំហូរពាណិជ្ជកម្ម ជួយបង្កើតការងារ កាត់បន្ថយភាពក្រីក្រ និងផ្តល់លទ្ធភាពក្នុងការទទួលបានការផ្គត់ផ្គង់សំខាន់ៗដូចជា ម្ហូបអាហារ និងថ្នាំពេទ្យ។ របាយការណ៍ថ្មីនេះផ្តល់ការយល់ដឹងសម្រាប់រដ្ឋាភិបាល ស្ថាប័នហិរញ្ញវត្ថុ និងពាណិជ្ជករ អំពីរបៀបក្នុងការចាប់យកឱកាសដើម្បីជំរុញពាណិជ្ជកម្ម កំណើន និងការធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅ​របស់ប្រជាជន។”

IFC និង WTO បានស្ទង់មតិធនាគារដែលមានវត្តមានក្នុងស្រុក​នៅក្នុងប្រទេសទាំងបី ក៏ដូចជាពាណិជ្ជកររាប់រយនាក់នៅក្នុងប្រទេសវៀតណាម។ ការវិភាគពិចារណាពីឥទ្ធិពល រួមនៃការពង្រីកការគ្របដណ្តប់ដោយហិរញ្ញប្បទាន ដែលមានធនាគារជាអន្តរការីចំនួន ២០ ភាគរយ និងកាត់បន្ថយការចំណាយលើការផ្តល់ហិរញ្ញប្បទានដល់កម្រិតអន្តរជាតិ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ