តាសក់ផ្អែម ជាដំណាំមានសក្ដានុពលខ្ពស់ និងមានតម្លៃល្អនៅលើទីផ្សារ ប៉ុន្តែទាមទារឱ្យមានបច្ចេកទេសដាំដុះត្រឹមត្រូវ

តាសក់ផ្អែម គឺជាប្រភេទដំណាំសក្តានុពលដែលមានតម្លៃបន្ថែមខ្ពស់ ប៉ុន្តែទាមទារឱ្យកសិករយល់ដឹងពីបច្ចេកទេសដាំច្បាស់លាស់ ទើបអាចដាំដុះ និងទទួលបានផ្លែល្អ មានរសជាតិផ្អែមឆ្ងាញ់ ជាពិសេសទទួលបានទិន្នផលខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ។  

បើតាមការផ្សព្វផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកយកបទពិសោធន៍ក្នុងការដាំដុះរបស់លោក ញឹក ថន ដែលជាកសិករដាំតាសក់ផ្អែមទទួលបានផលល្អ នៅស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ មកបង្ហាញ ជាមួយនឹងដកស្រង់សម្ដីមកបញ្ជាក់យ៉ាងដូច្នេះថា ៖

«ខ្ញុំដាំតាសក់នេះជិត ១០ឆ្នាំហើយ តាំងពីដាំវិលជុំតាមទម្លាប់ជាមួយបងប្អូនដែលជាកសិករក្នុងតំបន់ រហូតដល់បានរៀនបច្ចេកទេសពីមន្ត្រីកសិកម្មបន្ថែម ដែលធ្វើឱ្យការដាំដុះកាន់តែល្អ ទទួលបានផលខ្ពស់ ជាក់ស្ដែងបច្ចុប្បន្ននេះ ខ្ញុំដាំលើដីត្រឹមកន្លះហិកតា អាចប្រមូលផលបាន និងលក់ទៅកាន់ទីផ្សារបានចំណូលប្រមាណ ២៥លានរៀល ក្នុងមួយរដូវ»។

លោកបន្ថែមថា ៖

«លើផ្ទៃដីកន្លះហិកតា យើងដាំបាន ៩ពាន់កូន ក្នុងនោះមានពូជតាសក់សំបកពណ៌លឿង ពណ៌ស ពូជសំបកសំណាញ់ និងសំបកសំណាញ់សាច់ពណ៌ការ៉ុតផងដែរ ដោយពូជនីមួយៗមានតម្លៃខុសៗគ្នា។ ពូជសំណាញ់សាច់ការ៉ុតលក់បានតម្លៃ ៥០០០រៀល សំបកសំណាញ់សាច់ស ៣៥០០រៀល និងពូជពណ៌លឿង ៣០០០រៀលក្នុងមួយគីឡូក្រាម»។

ពាក់ព័ន្ធនឹងការដាំដុះ កសិកររូបនេះបន្តឱ្យដឹងថា តាសក់ផ្អែមមិនចំណាយពេលយូរនោះទេ ពោលគឺដាំត្រឹមរយៈពេល ២ខែ ឬអាកាសធាតុក្ដៅល្អអាចប្រមូលផលបានត្រឹម ៥៥ថ្ងៃប៉ុណ្ណោះ ហើយក្នុងមួយឆ្នាំ អាចដាំបាន ២-៣ដង។ ដោយឡែក ផ្លែតាសក់ល្អអាចមានទម្ងន់ដលក់ ២-៣គីឡូក្រាមក្នុងមួយផ្លែ ខណៈដែលតម្លៃក៏ទទួលបានថ្លៃ ដោយមិនបារម្ភពីការខាតបង់នោះទេ ពោលឱ្យតែដាំត្រូវតាមបច្ចេកទេស គឺអាចទទួលបានផលល្អ។ យ៉ាងណាក៏ដោយ លោកបញ្ជាក់ដែរថា ការដាំតាសក់ផ្អែមក៏ត្រូវចំណាយលើជីដើម្បីបំប៉នផ្លែឱ្យបានល្អដែរ ដោយលោកផ្ទាល់បានចំណាយលើជីអស់ប្រមាណ ៩-១០លានរៀលក្នុងមួយរដូវដាំដុះ។

សម្រាប់កសិករដែលចង់ដាំដំណាំប្រភេទនេះ អាចសាកល្បងបាន ប៉ុន្តែទាមទារឱ្យកសិករដែលជាអ្នកដាំត្រូវរៀនពីបច្ចេកទេសដាំដុះជាមុនសិន។ ជាជំនួយពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កសិករខ្នាតតូចដែលធ្វើកសិកម្មជាលក្ខណៈគ្រួសារ អាចនឹងមានបញ្ហាខ្លះក្នុងការវិភាគសេដ្ឋកិច្ច និងព្យាករណ៍ពីតម្រូវការទីផ្សារឱ្យបានត្រឹមត្រូវនោះទេ ហេតុដូច្នេះហើយបានជាក្រសួងលើកទឹកចិត្តឱ្យបងប្អូនកសិករដែលតែងជួបបញ្ហាប្រឈមទាំងផ្នែកបច្ចេកទេស ទីផ្សារ និងដើមទុន ពិចារណាចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប ដើម្បីឱ្យសហគមន៍ដើរតួនាទីនេះជំនួសក្នុងការស្វែងយល់ពីតម្រូវការទីផ្សារ និងងាកមកចាប់យកការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាវិញម្តង ដែលអាចផ្តល់ភាពច្បាស់លាស់ជាងមុនដល់ការធ្វើកសិកម្មរបស់ពួកគាត់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *