ក្រុមហ៊ុនថៃនាំគ្នាដកខ្លួនចេញពីមីយ៉ាន់ម៉ា ដោយសារអស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច

បរទេស៖ យោងតាមប្រភពព័ត៌មានពី The Nation បានរាយការណ៍ថា ម្ចាស់អាជីវកម្ម ឬ ធុរកិច្ចថៃមួយចំនួនកំពុងដកការវិនិយោគរបស់ពួកគេចេញពីប្រទេសមីយ៉ាន់ម៉ា ខណៈដែលសេដ្ឋកិច្ចប្រទេសនេះបន្តធ្លាក់ចុះក្នុងរយៈពេលជិត ៤ឆ្នាំកន្លងមកនេះ ហើយមិនមានសញ្ញាបង្ហាញថានឹងប្រសើរឡើងនោះទេ។

លោក Thammasak Sethaudom អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុនស៊ីម៉ង់ត៍ Siam Cement Group (SCG) បានលើកឡើងថា ក្រុមហ៊ុនបានផ្អាកប្រតិបត្តិការរោងចក្រចំនួនពីរនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងផ្អាកការពង្រីកផែនការក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដោយសារតែអស្ថិរភាពនយោបាយ។ SCG បានវិនិយោគជាង ៨ ពាន់លានបាត (២៣៣,៧ លានដុល្លារ) នៅក្នុងរោងចក្រទាំងនោះ ហើយម៉ាស៊ីនមួយចំនួនត្រូវបានចោរលួច ខណៈដែលជម្លោះនៅតែបន្តកើតមាន។ លោក​មិនច្បាស់​ថា​នឹង​បន្ត​ប្រតិបត្តិការ​នៅពេលណា​វិញ​នោះ​ទេ​។ ទន្ទឹមនឹងនេះ មីយ៉ាន់ម៉ា មានរោងចក្រស៊ីម៉ងត៍មួយទៀតនៅភាគខាងជើង ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិន និងយាមដោយយោធាចិន ប៉ុន្តែ SCG មិន​អាច​ធ្វើបែបនេះដែរ​​ទេ។

ថ្មីៗនេះ ក្រុមហ៊ុនភេសជ្ជៈយក្ស Osotspa Plc (OSP) បានប្រកាសថា នឹងលក់ភាគហ៊ុនរបស់ខ្លួននៅក្នុង Golden Eagle និង Myanmar Golden Glass ក្នុងតម្លៃ ១៣៦ លានបាត (៣,៩៧ លានដុល្លារ)។

លោក Ratiporn Ratcharoen ប្រធានផ្នែកហិរញ្ញវត្ថុរបស់ OSP លើកឡើងថា ការលក់ភាគហ៊ុននៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធពីរដែលមានមូលដ្ឋាននៅមីយ៉ាន់ម៉ា គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនក្នុងការពង្រឹងអាជីវកម្មស្នូលរបស់ខ្លួន និងការធ្វើអាជីវកម្មមិនមែនស្នូល។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនផលិតផលប្លាស្ទិក TPBI Public Company Limited បានជូនដំណឹងដល់ផ្សារហ៊ុនថៃ (SET) កាលពីខែកក្កដាថា ក្រុមប្រឹក្សាភិបាលរបស់ខ្លួនបានសម្រេចចិត្តបិទគណនីដែលទាក់ទងនឹង TPBI & Myanmar Star Company Limited ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៅមីយ៉ាន់ម៉ា ដោយសារតែភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចក្នុងប្រទេសមីយ៉ាន់ម៉ា។

កាលពីខែវិច្ឆិកាឆ្នាំមុន ក្រុមហ៊ុនរៀបចំព្រឹត្តិការណ៍ និងពិធីការ Grand Prix International Plc ក៏បានជូនដំណឹងដល់ SET អំពីការបិទក្រុមហ៊ុន GPI Myanmar Company Limited នៅមីយ៉ាន់ម៉ាផងដែរ។ បន្ថែមពីនេះ Kriangkrai Kanjanapokin ស្ថាបនិក និងជានាយកប្រតិបត្តិ Index Creative Village លើកឡើងថា ក្រុមហ៊ុនរបស់គាត់បានសម្រេចចិត្តបញ្ឈប់អាជីវកម្មគ្រប់គ្រងព្រឹត្តិការណ៍នៅមីយ៉ាន់ម៉ាក្នុងឆ្នាំ ២០២៣ បន្ទាប់ពីប្រតិបត្តិការជិត ៤ ឆ្នាំនៅក្នុងប្រទេសនេះ។ ឥឡូវនេះ លោក​មិន​មាន​ផែនការ​ចូល​ទីផ្សារ​មីយ៉ាន់ម៉ា​វិញ​នោះទេ ​លុះត្រា​តែ​ស្ថានការណ៍​វិល​មក​រក​ភាព​ប្រក្រតី​វិញ ១០០ ភាគរយ។

ទោះជាយ៉ាងណាក្តី មិន​មែន​ក្រុមហ៊ុន​ថៃ​ទាំង​អស់​សុទ្ធតែដក​ខ្លួន​ចេញ​ពី​មីយ៉ាន់ម៉ា​នោះទេ។ ថ្មីៗនេះ ក្រុមហ៊ុន Thai Beverage Plc បានរាយការណ៍ពីការកើនឡើងនៃប្រាក់ចំណូលនៅក្នុងអាជីវកម្មស្រារបស់ខ្លួននៅមីយ៉ាន់ម៉ាក្នុងរយៈពេល ៩ខែកន្លងមកនេះ។ ក្រុមហ៊ុននេះបានទិញភាគហ៊ុន ៧៥ ភាគរយនៅក្នុង Grand Royal Group ដែលជាក្រុមហ៊ុនផលិតស្រាវីស្គីដ៏ធំបំផុតរបស់ប្រទេសមីយ៉ាន់ម៉ាក្នុងឆ្នាំ ២០១៧។ បន្ថែមពីនេះ ក្រុមហ៊ុន Thai Bev ក៏បានវិនិយោគជាង ៥០០ លានបាត (១៤,៦២ លានដុល្លារ) នៅក្នុងរោងចក្រផលិតស្រាបៀរនៅប្រទេសមីយ៉ាន់ម៉ាផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ Thai President Foods ដែលជាក្រុមហ៊ុនផលិតមីម៉ាម៉ាក៏កំពុងដំណើរការនៅទីនោះផងដែរ។

គួរឲ្យបញ្ជាក់ដែរថា ចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ-១៩មក សេដ្ឋកិច្ចមីយ៉ាន់ម៉ាបានធ្លាក់ចុះ ហើយកាន់តែអាក្រក់ទៅៗក្នុងអំឡុងពេលមានរដ្ឋប្រហារយោធាក្នុងឆ្នាំ២០២១ គួបផ្សំជាមួយនឹងជម្លោះរវាងរដ្ឋាភិបាលរបបយោធា និងក្រុមជនជាតិភាគតិច។ ចាប់តាំងពីរបបយោធាចូលកាន់កាប់ប្រទេសមីយ៉ាន់ម៉ាក្នុងខែកុម្ភៈ ឆ្នាំ២០២១ មក សេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ាត្រូវបានបំផ្លិចបំផ្លាញដោយសារឥទ្ធិពលនៃសង្គ្រាម ការដាក់ទណ្ឌកម្ម និងគោលនយោបាយសេដ្ឋកិច្ចរបស់រដ្ឋាភិបាលយោធា។ បញ្ហាទាំងនេះបានរារាំងដល់ការស្ទុះងើបឡើងវិញរួមមាន តម្រូវការអ្នកប្រើប្រាស់ខ្សោយ អត្រាមានការងារធ្វើទាប ហើយអាជីវកម្មទទួលរងការខាតបង់ ដោយសារការរឹតបន្តឹងលើរូបិយប័ណ្ណបរទេស ការធ្លាក់ចុះនៃការនាំចេញ និងអតិផរណាកើនឡើង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ