ខណៈពេលដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងធ្វើពិពិធកម្មលើការពង្រីកទំហំពាណិជ្ជកម្មនាំចេញផលិតផលចម្រុះទៅកាន់ទីផ្សារអន្តរជាតិ បច្ចុប្បន្នមានក្រុមហ៊ុនបរទេសជាច្រើនបានបង្ហាញពីចំណាប់អារម្មណ៍ដោយការចាប់យកកម្ពុជាធ្វើជាគោលដៅវិនិយោគរបស់ខ្លួន។ ជាក់ស្ដែងត្រឹមរយៈពេល15ថ្ងៃនៃខែមិថុនា ឆ្នាំ2021នេះ មានគម្រោងវិនិយោគថ្មីចំនួន5 និងមានទុនសរុបជាង25លានដុល្លារចូលមកបន្ថែមទៀត។
តបតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនចំនួន5 ដែលវិនិយោគនៅក្នុងវិស័យឧស្សាហកម្មរោងចក្រកាត់ដេរ រោងចក្រផលិតវ៉ាលីស៍ និងរោងចក្រផលិតកេសកាតុង។
ទី1- ក្រុមហ៊ុន J.A.K GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ មានទីតាំងស្ថិតនៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ 2.4លានដុល្លារ និងអាចបង្កើតការងារបានចំនួន 1,053កន្លែង។
ទី2- ក្រុមហ៊ុន PREMIER TECH GARMENT (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ មានទីតាំងស្ថិតនៅភូមិត្រពាំងឈូក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ 4.3លានដុល្លារ និងអាចបង្កើតការងារបានចំនួន 1,748កន្លែង។
ទី3- ក្រុមហ៊ុន CHANCO TEXTILES (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ភួយ ស្រោមពូក និងស្រោមខ្នើយ មានទីតាំងស្ថិតនៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី1 ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ 8.2លានដុល្លារ និងអាចបង្កើតការងារបានចំនួន 424កន្លែង។
ទី4- ក្រុមហ៊ុន IMPAK (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតវ៉ាលីស៍ និងកាបូបគ្រប់ប្រភេទ មានទីតាំងស្ថិតនៅភូមិដំណាក់កោះ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ 5លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 603កន្លែង។
ទី5- ក្រុមហ៊ុន WING CHENG PACKAGING CO., LTD គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ប្រអប់ក្រដាស ថង់ក្រដាស និងបោះពុម្ព មានទីតាំងស្ថិតនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ 5.6លានដុល្លារ និងអាចបង្កើតការងារបានចំនួន 237កន្លែង៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ប៊ែលហ្សិក រារាំងបំណងអឺរ៉ុបដែលចង់រឹបអូសទ្រព្យបង្កកទាំងអស់របស់រុស្ស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/09/2026
ប្រទេសប៊ែលហ្សិក បានបដិសេធយ៉ាងដាច់អហង្ការចំពោះការប៉ុនប៉ងសាជាថ្មីរបស់បណ្តារដ្ឋជាសមាជិកសហភាពអឺរ៉ុបមួយចំនួនដែលចង់រឹបអូសយកទ្រព្យសម្បត្តិបម្រុងរបស់រុស្ស៊ីដែលបានបង្ខាំងទុកក្រោយមានសង្គ្រាមជាមួយអ៊ុយក្រែន

កាក់ថ្មី ១ ដុល្លារអាម៉េរិក មានរូបលោក ដូណាល់ ត្រាំ អាចនឹងត្រូវដាក់ឱ្យប្រើប្រាស់ បើទោះមានការហាមឃាត់ពីសហព័ន្ធ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 03/09/2026
កាក់ថ្មី ១ ដុល្លារអាម៉េរិក ដែលមានរូបលោក ដូណាល់ ត្រាំ នឹងត្រូវដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗបើទោះបីជាមានការហាមឃាត់ពីសហព័ន្ធមិនឱ្យដាក់រូបប្រធានាធិបតីដែលកំពុងកាន់តំណែងនៅលើរូបិយប័ណ្ណនេះក៏ដោយ

ក្រសួងការងារ ជំរុញការត្រៀមកម្លាំងពលកម្មកម្ពុជាឱ្យសម្របខ្លួននឹងឥទ្ធិពល AI និងអនាគតទីផ្សារការងារ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/09/2026
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន និងកំពុងជំរុញការត្រៀមកម្លាំងពលកម្មកម្ពុជាឱ្យសម្របខ្លួននឹងឥទ្ធិពល AI និងអនាគតទីផ្សារការងារ ខណៈដែលវិស័យបច្ចេកវិទ្យាមានភាពរីកចម្រើនជាលំដាប់ និងជាផ្នែកមួយនៅក្នុងទីផ្សារការងារ





វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content