ច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (FTC) កំពុងចែករំលែកជំនាញសេវាហិរញ្ញវត្ថុអន្តរជាតិដល់បុគ្គលិកធនាគារឯកជន

ភ្នំពេញ ៖ ច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (FTC)  គឺជាគំនិតផ្ដួចផ្ដើម​របស់ធនាគារជាតិនៃកម្ពុជា ជាមួយនឹង​អាជ្ញាធរ​រូបិយវត្ថុសិង្ហបុរី ក្នុងគោល​បំណង​​​ចែករំលែកនូវព័ត៌មានហិរញ្ញវត្ថុ និងការជ្រើសរើសសហគ្រាសធុនតូច និងមធ្យម ដើម្បីចូលរួមនៅក្នុង​ប្រព័ន្ធ​មជ្ឈមណ្ឌល​ហិរញ្ញ​វត្ថុ Proxtera Trade Portal សម្រាប់​ការធ្វើពាណិជ្ជកម្ម​ឆ្លងដែន (ទិញ-លក់ផលិតផល ឬទំនិញ) តាមប្រព័ន្ធអនឡាញ​បាន​យ៉ាង​ងាយ​ស្រួល និងប្រកបដោយ​ទំនុកចិត្តខ្ពស់ រវាង​ប្រទេសកម្ពុជា និងសិង្ហបុរី រួម​ជាមួយ​នឹង​បណ្ដា​ប្រ​ទេសផ្សេងទៀត។

ក្រោម​គំនិតផ្ដួច​ផ្ដើម​របស់​ធនាគារ​ជាតិ​នៃកម្ពុជា ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបើកវគ្គបណ្ដុះបណ្ដាលបុគ្គលិកជំនាញ អំពីសេវាហិរញ្ញវត្ថុអន្តរជាតិ កម្ពុជា-សិង្ហបុរី និងបណ្ដាប្រទេសដទៃទៀត ដែលជា​សមាជិក​របស់គម្រោង ច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (FTC) ដើម្បីផ្ដល់នូវការយល់ដឹងបន្ថែម និងណែនាំលម្អិត​អំពីរបៀប​បំពេញ​​ទម្រង់ផ្សេងៗនៅលើប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិមួយនេះ ។ កម្មវិធី​នេះ រៀបចំឡើងនៅព្រឹកថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៤ នៅការិយាល័យ​កណ្ដាល​របស់ខ្លួន ។

វគ្គបណ្ដុះបណ្ដាលពី​ជំនាញសេវា​ហិរញ្ញវត្ថុ​អន្តរជាតិនេះ មានរយៈពេលពីរថ្ងៃ ដោយមានការចូលរួមពីសិក្ខាកាម មន្ត្រីជំនាញ​របស់​ធនា​គារ អេស៊ីលីដា និងតំណាងសហគ្រាសធុនតូច និងមធ្យមជាច្រើនរូបទៀត ដោយមានការចែករំលែក​នូវចំណេះដឹង និងបទ​ពិសោ​ធន៍ ពីសំណាក់អ្នកជំនាញផ្នែក​សេវាហិរញ្ញវត្ថុអន្តរជាតិ​មកពីប្រទេស​សិង្ហបុរីផងដែរ។

បច្ចុប្បន្ន ប្រទេសដែលបានចូលរួមនៅក្នុង​ប្រព័ន្ធមជ្ឈមណ្ឌលហិរញ្ញវត្ថុ Proxtera Trade Portal រួមមាន ប្រទេសកម្ពុជា, សិង្ហបុរី, ហ្វីលីពីន, អូស្ត្រាលី និងរវ៉ាន់ដា ជាដើម។

ជាមួយគម្រោង FTC សហគ្រិន ឬអ្នកតំណាងក្រុមហ៊ុននៅកម្ពុជា អាចដាក់លក់ និងនាំចេញ​ផលិតផលទំនិញ ឬវត្ថុធាតុដើមទៅក្រៅប្រទេស តាមរយៈការបញ្ជាទិញពីដៃគូនៅក្នុងទីផ្សារអន្តរជាតិ លើប្រព័ន្ធ Proxtera Trade Portal (https://trade.proxtera.com) ដែលមានសុវត្ថិភាពខ្ពស់ ជាមួយនឹងការទូទាត់ប្រាក់តាមប្រព័ន្ធធនាគារ អេស៊ីលីដា បានយ៉ាងងាយស្រួលបំផុត។

ផលិតផលដែលអាចលក់បាននៅលើប្រព័ន្ធ Proxtera Trade Portal គឺត្រូវតែជាប្រភេទផលិតផល ឬទំនិញ ដែលមានលក្ខណ ស្របតាមស្ដង់ដារអន្តរជាតិ និងច្បាប់នៃប្រទេសនីមួយៗ។ ក្នុងនោះ ផលិតផលខ្មែរ​ ដែលអាចដាក់លក់បានរួមមាន៖ គ្រឿងទេស, ផលិតផលកសិកម្ម និងចំណីអាហារកែច្នៃ សម្លៀកបំពាក់ ស្បែកជើង គ្រឿងសិល្បៈ គ្រឿងស្មូន គ្រឿងសង្ហារឹម និងផ​លិត​ផល​ផ្សេងទៀត ។

លោក​ អេង ឌីណា​ នាយកការិយាល័យនវានុវត្ត​ន៍ផលិតផល និងវិសោធនកម្ម​នៃ ធនាគារ​អេស៊ីលីដា បានមានប្រសាសន៍ថា គម្រោង​ FTC ឬជា​ភាសា​ខ្មែរ​ហៅថា គម្រោង​ច្រក​របៀង​តម្លាភាពហិរញ្ញវត្ថុ ត្រូវ​បាន​ផ្ដួច​ផ្ដើម​ឡើង​ដោយ​ធនាគារ​ជាតិនៃសកម្ពុជា​ និង​អាជ្ញាធរ​សិង្ហបុរី ដើម្បីឱ្យ​ដំណើរ​ការ​នូវ​ការ​ចែករំលែកព័ត៌មានហិរញ្ញវត្ថុ​ និងការ​ជ្រើសរើស​នូវ​សហគ្រាស​ ខ្នាត​តូច​ និងមធ្យមឱ្យចូលរួម​ក្នុង​ប្រព័ន្ធ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ Proxtera ដើម្បីធ្វើ​ការនាំចេញ​​ទំនិញ​ទៅក្រៅ​ប្រទេស​ និង​នាំចូល​មកវិញ​ប្រកបដោយ​ការទុក​ចិត្ត​បំផុត  ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

Leave a Reply

Your email address will not be published.Required fields are marked *