ភាពរីកចម្រើននៃប្រព័ន្ធធនាគារនៅកម្ពុជាបង្ហាញយ៉ាងច្បាស់នូវជំនឿទុកចិត្តរបស់សាធារណជន និងវិនិយោគិនមកលើវិស័យនេះ

ភ្នំពេញ  ៖ ក្នុងរយៈពេល ៣០ឆ្នាំនេះ ប្រព័ន្ធធនាគារនៅកម្ពុជារក្សាបានភាពរីកចម្រើឥតឈប់ឈរ ជាពិសេសបន្តរក្សាបាននូវភាពធន់ និងបោះជំហានទៅមុខជាលំដាប់ក្នុងការរួមចំណែកជំរុញសកម្មភាពសេដ្ឋកិច្ច។ នេះគឺជាសក្ខីភាពបង្ហាញយ៉ាងច្បាស់នូវជំនឿទុកចិត្តរបស់សាធារណជន និងវិនិយោគិនមកលើប្រព័ន្ធធនាគារ និងការងើបឡើងវិញនៃសេដ្ឋកិច្ចនៅកម្ពុជា។

ថ្លែងក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ នៃការបង្កើតសមាគមធនាគារនៅកម្ពុជា កាលពីថ្ងៃទី១០ ខែមេសា​ ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា  ក្នុងរយៈពេល ៣០ឆ្នាំ នេះ ប្រព័ន្ធធនាគារនៅកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដោយបន្តរក្សាបាននូវភាពធន់ និងបោះជំហានទៅមុខជាលំដាប់ ក្នុងការរួមចំណែកជំរុញសកម្មភាពសេដ្ឋកិច្ច។ ទន្ទឹមនេះ ការបន្តកើនឡើងនូវទ្រព្យសកម្ម ឥណទាន និងប្រាក់បញ្ញើ នៅក្នុងប្រព័ន្ធធនាគារ គឺបានបង្ហាញយ៉ាងច្បាស់នូវជំនឿទុកចិត្តរបស់សាធារណជន និងវិនិយោគិនមកលើប្រព័ន្ធធនាគារ និងការងើបឡើងវិញនៃសេដ្ឋកិច្ចនៅកម្ពុជា។

លោកជំទាវបណ្ឌិត ជា សិរី បានថ្លែងបន្តថា ​ជាមួយនឹងការរីកចម្រើននេះ ធនាគារជាតិនៃកម្ពុជា ក្នុងនាមជាអាជ្ញាធរត្រួតពិនិត្យ តែងតែយកចិត្តទុកដាក់ជាប្រចាំក្នុងការតាមដាន និងត្រួតពិនិត្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ព្រមទាំងបានរួមចំណែកគាំទ្រដល់ឌីជីថលូបនីយកម្មសេដ្ឋកិច្ច-សង្គមកម្ពុជា ក៏ដូចជាសម្រួលដល់សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគ ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុ។

លោកជំទាវបណ្ឌិត បានបន្តថា ក្នុងន័យនេះ ធនាគារជាតិនៃកម្ពុជាបានអភិវឌ្ឍនិងធ្វើទំនើបកម្មប្រព័ន្ធទូទាត់ជាបន្តបន្ទាប់ ដូចជាប្រព័ន្ធផាត់ទាត់ជាតិ ប្រព័ន្ធសេវាទូទាត់រហ័ស ប្រព័ន្ធធនាគារអនឡាញ ប្រព័ន្ធរីធែលផេ ប្រព័ន្ធខេមបូឌានស៊ែហ្វិច ជាពិសេស ប្រព័ន្ធបាគង ដែលជួយសម្រួលដល់អ្នកប្រើប្រាស់ រួមទាំងធុរជន ក្នុងការធ្វើប្រតិបត្តិការផ្ទេរប្រាក់ ក៏ដូចជាការទូទាត់ក្នុងស្រុក និងការទូទាត់ឆ្លងដែន តាមខេអេចឃ្យូអរកូត ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងចំណាយប្រតិបត្តិការទាប។ បច្ចុប្បន្ន ធនាគារជាតិនៃកម្ពុជា បានតភ្ជាប់ប្រព័ន្ធទូទាត់ទៅកាន់ប្រទេសមួយចំនួន ដូចជា ថៃ ម៉ាឡេស៊ី ឡាវ ចិន និងវៀតណាម ជាដើម ដើម្បីជួយសម្រួលដល់សកម្មភាពពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍។

លោកជំទាវបណ្ឌិត ជា សិរី មានប្រសាសន៍ថា វឌ្ឍនភាពទាំងនេះ បានចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។ ជាក់ស្ដែង យោងតាមលទ្ធផលស្រាវជ្រាវ Mobile Tracker Survey របស់មូលនិធិ UNCDF បានបង្ហាញថា អត្រាអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការមានការកើនឡើងគួរឱ្យកត់សម្គាល់ពី ៥៩% ក្នុងឆ្នាំ២០១៥ ដល់ ៦៧% ក្នុងឆ្នាំ២០២១ ដែលខិតជិតនឹងគោលដៅ ៧០% ត្រឹមឆ្នាំ២០២៥។ ជាមួយគ្នានេះ ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន ក៏ជាការងារស្នូលមួយរបស់ធនាគារជាតិនៃកម្ពុជា ដើម្បីធានាបាននូវភាពរឹងមាំ ភាពធន់ និងចីរភាព ព្រមទាំងបង្កើនជំនឿទុកចិត្តរបស់សាធារណជន និងវិនិយោគិនមកលើប្រព័ន្ធធនាគារបន្ថែមទៀត។ ក្នុងនោះ ធនាគារជាតិនៃកម្ពុជា បានសហការជាមួយក្រសួង-ស្ថាប័ននិងដៃគូអភិវឌ្ឍជាច្រើន ដើម្បីលើកកម្ពស់ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក៏ដូចជាចំណេះដឹងផ្នែកហិរញ្ញវត្ថុឌីជីថល ព្រមទាំងបានយកចិត្តទុកដាក់លើកិច្ចការពារអតិថិជន​ តាមរយៈការដាក់ចេញនូវបទប្បញ្ញត្តិដើម្បិពង្រឹងប្រសិទ្ធភាបនៃការការពារសិទ្ធិរបស់អតិថិជន និងការបង្កើតក្រុមការងារដើម្បីទទួល និងដោះស្រាយបណ្តឹងអតិថិជនជាដើម។

លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានថ្លែងថា ក្នុងរយៈពេល៣០ ឆ្នាំកន្លងមកនេះ វិស័យធនាគារបានពើបប្រទះកត្តាប្រឈម និងឧបសគ្គជាច្រើនរួមមាន៖ វិបត្តិសេដ្ឋកិច្ចនៅអាស៊ី  វិបត្តិហិរញ្ញវត្ថុសកល  ជំងឺកូវីដ-១៩  ផលប៉ះពាល់ពីសង្គ្រាម រុស្សី និងអ៊ុយក្រែន ភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយ និងអតិផរណាជាដើម។  ប៉ុន្តែដំណើររបស់យើង គឺពោរពេញទៅដោយភាពជឿជាក់ ភាពរឹងមាំ ក្នុងការចូលរួមចំណែករក្សានូវសិ្ថរភាពនៃប្រព័ន្ធធនាគារ រួមជាមួយនឹងកំណើននៃវិស័យធនាគារ ដែលសម្រេចបានគួរជាទីមោទនៈ។

លោកប្រធានសមាគមធនាគារនៅកម្ពុជា បានបន្តថា សមិទ្ធផលទាំងអស់នេះ ពិតជាមិនអាចកើតឡើងបាននោះទេ ប្រសិនបើមិនមានគោលនយោបាយត្រឹមត្រូវ កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យនៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃពីសំណាក់ប្រមុខនៃរាជរដ្ឋាភិបាល និងការដឹកនាំពីធនាគារជាតិនៃកម្ពុជា ការផ្តល់នូវការទុកចិត្តមកលើប្រព័ន្ធធនាគារពីសំណាក់ប្រជាពលរដ្ឋកម្ពុជា ព្រមទាំងការចូលរួមជ្រោមជ្រែងពីភាគីពាក់ព័ន្ធទាំងអស់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ