តម្លៃប្រេងឡើងថ្លៃ ១​ ដុល្លារបន្ថែមក្នុងមួយបារ៉ែល បន្ទាប់ពីមានការវាយប្រហារនៅតំបន់ហ្គហ្សា

បរទេស៖ យោងតាមប្រភពពីរ៉យទ័រ បានរាយការណ៍ថា តម្លៃប្រេងបានឡើងថ្លៃជាង ១ ដុល្លារបន្ថែមទៀតបន្ទាប់ពីកូនប្រុស ៣ នាក់របស់មេដឹកនាំក្រុមហាម៉ាសម្នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ដោយផ្តល់ការព្រួយបារម្ភថាកិច្ចចរចាបទឈប់បាញ់អាចនឹងជាប់គាំង។

ទន្ទឹមនឹងនេះ តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ១,២ ភាគរយ ឬ ៩០,៤៨ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ១,២ ភាគរយ ឬ ៨៦,២១ ដុល្លារក្នុងមួយបារ៉ែល។

លោក John Kilduff ដៃគូស្ថាបនិក Again Capital LLC លើកឡើងថា ទីផ្សារប្រេងមានប្រតិកម្មយ៉ាងខ្លាំងចំពោះព័ត៌មានចេញពីតំបន់ហ្គាហ្សា។ យោធា​អ៊ីស្រាអែល​បាន​បញ្ជាក់​ថា ​ពិតជា​ធ្វើ​ការ​វាយ​ប្រហារមែន​ក្រោមហេតុផលថា​កូន​ប្រុស​ទាំង​ ៣ ​នោះ ​ជា​អ្នក​ប្រតិបត្តិ​ក្នុង​ក្រុម​ប្រដាប់​អាវុធ​ហាម៉ាស។

កាលពីថ្ងៃអង្គារកន្លងទៅនេះ ក្រុមហាម៉ាសបាននិយាយថា ពួកគេកំពុងតាមដានសំណើបទឈប់បាញ់របស់អ៊ីស្រាអែលនៅក្នុងសង្គ្រាមហ្គាហ្សារយៈពេលជាងប្រាំមួយខែ ប៉ុន្តែបានហៅថា វាអសកម្ម ដោយសារអ៊ីស្រាអែល មិនបានបំពេញតាមការទាមទារណាមួយរបស់ប៉ាឡេស្ទីនឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ជម្លោះ​បន្ត​អាច​អូស​បន្លាយ​ក្នុង​ប្រទេស​ផ្សេង​ទៀត ជាពិសេស​អ៊ីរ៉ង់​ដែល​ជា​អ្នក​ផលិត​ធំ​ជាង​គេ​ទី​បី​ក្នុង​អង្គការ​នៃ​ប្រទេស​នាំ​ចេញ​ប្រេង (OPEC) បានគាំទ្រ​ក្រុម​ហាម៉ាស ។

ទន្ទឹមនឹងនេះ ការសម្រេចចិត្តរបស់ម៉ិកស៊ិកក្នុងការទប់ស្កាត់ការនាំចេញប្រេងឆៅក្នុងគោលបំណងផ្គត់ផ្គង់រោងចក្រចម្រាញ់ប្រេងក្នុងស្រុកក៏បានជំរុញតម្លៃផងដែរ និងនាំឱ្យមានការនាំចូលប្រេងឆៅរបស់ម៉ិកស៊ិកទៅសហរដ្ឋអាម៉េរិកធ្លាក់ចុះកាលពីដើមខែមេសា។ កាលពីលើកមុន តម្លៃប្រេងបានធ្លាក់ចុះបន្ទាប់ពីទិន្នន័យរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបង្ហាញថាស្តុកប្រេងឆៅ និងឥន្ធនៈបានកើនឡើងលើសពីការរំពឹងទុក ខណៈដែលមានតម្រូវការខ្សោយ និងការនាំចេញប្រេងទាប។ កាលពីសប្តាហ៍មុន ស្តុកប្រេងឆៅរបស់សហរដ្ឋអាម៉េរិកបានកើនឡើងចំនួន ៥,៨ លានបារ៉ែលដែលច្រើនជាងការព្យាករណ៍ ២,៤ លានបារ៉ែល។ លើសពីនេះ ស្តុកសម្រាប់ផលិតផលចម្រាញ់បានកើនឡើងលើសពីការរំពឹងទុក ដោយប្រេងសាំងកើនឡើង ៧០០ ០០០ បារ៉ែល និងប្រេងចម្រាញ់ចំនួន ១,៧ លានធុង។

ទោះជាយ៉ាងណាក្តី គេកំពុងព្រួយបារម្ភថា ប្រសិនបើក្រុមប្រទេសនាំចេញប្រេង OPEC+ បន្តកាត់បន្ថយទិន្នផលប្រេង នោះពួកគេនឹងកាន់តែមានអំណាចក្នុងទីផ្សារប្រេង។ លើសពីនេះ OPEC + មានសម្ព័ន្នភាពជាមួយបណ្តាប្រទេសផលិតកំពូលៗនៅមជ្ឈិមបូព៌ា និងប្រទេសរុស្ស៊ី។ ប្រសិនបើពួកគេរក្សាការកាត់បន្ថយបច្ចុប្បន្នរបស់ខ្លួន នោះទីផ្សារប្រេងនឹងតឹងតែងខ្លាំងនៅក្នុងឆមាសទីពីរនៃឆ្នាំនេះ។ នៅឆ្នាំនេះផងដែរ តម្លៃ​ប្រេង​ត្រូវបាន​ជួញដូរ​ក្នុង​ចន្លោះ​ពី ៨០ ទៅ ១០០ ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ឆ្នាំ​នេះ។

មិនត្រឹមតែប៉ុណ្ណោះ Morgan Stanley ក្រុមហ៊ុនវិនិយោគធំមួយរបស់អាម៉េរិក មើលឃើញថា ការកើនឡើងនៃហានិភ័យភូមិសាស្ត្រនយោបាយបានជំរុញឱ្យតម្លៃប្រេងឡើងថ្លៃដល់ ៩៤ ក្នុងមួយបារ៉ែល។ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ធនាគារនានា រួមទាំង JP Morgan បាននិយាយថា តម្លៃប្រេងអាចឡើងដល់ ១០០ ដុល្លារក្នុងមួយបារ៉ែលនៅចុងរដូវក្តៅនេះ។ យ៉ាងណាមិញ គេជឿជាក់ថា ប្រសិនបើតម្លៃឡើងដល់ ១០០ ដុល្លារក្នុងមួយបារ៉ែល OPEC + អាចនឹងបន្ធូរបន្ថយការការកាត់បន្ថយទិន្នផលប្រេង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អិលអូអិលស៊ី ទទួលបានសមតុល្យប្រាក់បញ្ញើសរុបជាង ១.000លានដុល្លារអាមេរិកគិតត្រឹមត្រីមាសទី៤​ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/01/2025

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ ឈានមុខគេនៅ ព្រះរាជាណាចក្រកម្ពុជា​ ដែលទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជានៅឆ្នាំ២០១៥។

ក្រុមហ៊ុនធុរកិច្ចថ្មីចំនួន៥លើវិស័យយោធា ដែលកំពុងលេចមុខមាត់ខ្លាំងនៅអាមេរិកសម្រាប់ឆ្នាំ២០២៥នេះ

ជំនួញ, ព្រឹត្តិការណ៍

• 16/01/2025

បច្ចុប្បន្នធុរកិច្ចថ្មីសម្រាប់វិស័យយោធានៅអាមេរិកសរុបមានប្រមាណជា ៥៥៦ ក្រុមហ៊ុនមកហើយប៉ុន្តែក្នុងនោះមានប្រមាណជា ៣០០ជាងប៉ុណ្ណោះដែលទទួលបានទុនវិនិយោគ

សាជីវកម្មចម្រុះជាតិសាសន៍ចំនួន ៦ ចង់វិនិយោគក្នុងប្រទេសថៃ ក្រោយរដ្ឋាភិបាលថៃអនុម័តឲ្យមានច្បាប់កាស៊ីណូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/01/2025

សាជីវកម្មចម្រុះជាតិសាសន៍ចំនួន ៦ ចង់វិនិយោគក្នុងប្រទេសថៃ បន្ទាប់ពីរដ្ឋាភិបាលថៃអនុម័តសេចក្តីព្រាងច្បាប់អនុញ្ញាតឲ្យមានអាជីវកម្មកាស៊ីណូស្របច្បាប់

បទពិសោធន៍ជួបវិបត្តិធ្ងន់ធ្ងរចំនួន២ដង ក្នុងរយៈពេល២០ឆ្នាំ ធ្វើឱ្យវិស័យអចលនទ្រព្យកម្ពុជាមានភាពចាស់ទុំ និងអាចដោះស្រាយបញ្ហាបាន​នាពេលអនាគត

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/01/2025

បទពិសោធន៍ជួបវិបត្តិធ្ងន់ធ្ងរចំនួន២ដង ក្នុងរយៈពេល២០ឆ្នាំ ធ្វើឱ្យវិស័យអចលនទ្រព្យកម្ពុជាមានភាពចាស់ទុំ និងអាចដោះស្រាយបញ្ហាបាន​នាពេលអនាគត

ម៉ាឡេស៊ី ចង់ក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យា និងថាមពល ដើម្បីទាក់ទាញការវិនិយោគទំហំរាប់រយពាន់លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/01/2025

ម៉ាឡេស៊ី បច្ចុប្បន្នគឺជាប្រទេសដែលជាទទួលបន្ទុកកិច្ចការងារធ្វើតេស្ត និងវេចខ្ចប់ផលិតផលបន្ទះឈីបរបស់ពិភពលោក ឬប្រមាណជា ១៣ភាគរយនៃទីផ្សារសរុប

ធុរជនកម្ពុជា មានឱកាសបង្ហាញផលិតផល និងសេវាកម្មរបស់ខ្លួននៅពិព័រណ៍ផលិតផលនាំចេញ-នាំចូលប្រទេសចិនលើកទី១៣៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/01/2025

ធុរជនកម្ពុជា នឹងមានឱកាសបង្ហាញផលិតផល និងសេវាកម្មនៅក្នុងពិព័រណ៍ផលិតផលនាំចេញ-នាំចូលប្រទេស​ចិនលើកទី១៣៧ ដើម្បីពង្រឹងភាពជាដៃគូពាណិជ្ជកម្ម លើកកម្ពស់ឱកាសអាជីវកម្ម

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ឥលូវនេះ ប្រជាពលរដ្ឋអាចទទួលសេវាផ្សេងៗតាមតម្រូវការរបស់ខ្លួនតាមរយៈប្រព័ន្ធអនឡាញពីក្រសួងរៀបចំដែនដី

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/01/2025

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ឥលូវនេះ ប្រជាពលរដ្ឋអាចទទួលសេវាផ្សេងៗតាមតម្រូវការរបស់ខ្លួនតាមរយៈប្រព័ន្ធអនឡាញពីក្រសួងរៀបចំដែនដី

ដើមខែមករា ឆ្នាំ២០២៥ គម្រោងវិនិយោគចំនួន ១៧គម្រោង មានតម្លៃសរុប ១៥០លានដុល្លារ កំពុងស្នើចុះបញ្ជី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/01/2025

គម្រោងវិនិយោគចំនួន១៧គម្រោងដែលមានតម្លៃ១៥០លានដុល្លារអាម៉េរិក កំពុងស្នើចុះបញ្ជីគម្រោងវិនិយោគពីគណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា

ក្រសួង​រៀបចំដែន​ដី​ នគរូបនីយកម្ម និង​សំណង់ ​រៀបចំ​សិក្ខាសាលា​ពីសេវា​សាធារណៈអនឡាញ​​ ដើម្បី​ជំរុញការ​ប្រើប្រាស់​ឱ្យកាន់តែទូលាយ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/01/2025

ក្នុងគោលបំណងជំរុញការ​ប្រើប្រាស់​នូវ​សេវាសាធារណអនឡាញ​របស់ក្រសួង​រៀបចំដែនដី​កាន់តែទូលំទូលាយក្រសួង​បានរៀបចំសិក្ខាសាលាមួយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥​