រដ្ឋាភិបាលកូរ៉េ មានផែនការបង្កើនការវិនិយោគរបស់ខ្លួននៅកម្ពុជាលើវិស័យទឹកស្អាត និងឧស្សាហកម្មបៃតង

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៃសាធារណរដ្ឋកូរ៉េ បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដោយផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងការលើកកម្ពស់ឧស្សាហកម្មបៃតងនៅកម្ពុជា។ ការប្តេជ្ញាចិត្តនេះត្រូវបានបញ្ជាក់នៅក្នុងជំនួបទ្វេភាគីជាមួយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង។

ឯកឧត្តម Wansup Kim រដ្ឋមន្ត្រីក្រសួងបរិស្ថាននៃសាធារណរដ្ឋកូរ៉េ បានលើកឡើងថា៖ រដ្ឋាភិបាលកូរ៉េ មានផែនការបង្កើនការវិនិយោគរបស់ខ្លួននៅកម្ពុជា ហើយវិស័យទឹកស្អាត និងនិរន្តរភាពបរិស្ថានគឺជាអាទិភាព។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានកូរ៉េបានបន្ថែមថា៖

«យើងមើលឃើញពីសក្តានុពលជាច្រើនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ពិសេសលើការផ្តល់សេវាសង្គម ដូចជាសេវាទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធបៃតង។ កម្ពុជាអាចចៀសវាងបទពិសោធន៍នៃការអភិវឌ្ឍមួយចំនួនដែលប្រទេសកូរ៉េបានជួបប្រទះនៅក្នុងបរិវត្តកម្មឧស្សាហកម្មរបស់ខ្លួន ហើយប្រព័ន្ធគ្រប់គ្រងទឹកស្អាតឆ្លាតវៃរបស់កូរ៉េ នឹងជួយគាំទ្រកម្ពុជានៅក្នុងដំណើរឆ្ពោះទៅការសម្រេចគោលដៅនៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល»។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកោតសរសើរចំពោះភាពជាដៃគូ និងការបន្តគាំទ្ររបស់រដ្ឋាភិបាលកូរ៉េ ជាពិសេស សម្រាប់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងការដាក់ពង្រាយប្រព័ន្ធគ្រប់គ្រងទឹកស្អាតឆ្លាតវៃ ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ។

ឯកឧត្តមបាន​លើកឡើងថា​៖

«សម្រាប់យើង ​ទឹកស្អាតមិនមែនត្រឹមតែសម្រាប់បំពេញ​តម្រូវ​ការ​ប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះទេ តែ​ជា​កម្លាំងរុញច្រានសម្រាប់​បរិវត្តកម្ម​សេដ្ឋកិច្ច​របស់​កម្ពុជា»។

ជាមួយគ្នានេះ ឯកឧត្តម ហែម វណ្ណឌី ក៏បានសង្កត់ធ្ងន់លើគោលដៅក្នុងការពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ដើម្បីបម្រើសេចក្តីត្រូវការ ដែលកំពុងកើនឡើងនៅក្នុងតំបន់ជាច្រើន ដូចជារាជធានីភ្នំពេញ និងខេត្តសៀមរាប ព្រមទាំងបានជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងកម្ពុជា និងកូរ៉េ ក្នុងការអភិវឌ្ឍឧស្សាហកម្មបៃតង ខណៈដែលកម្ពុជាកំពុងត្រៀមលក្ខណៈចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចនៅចុងឆ្នាំ២០២៩។

សូមជម្រាបដែរថា សាធារណរដ្ឋកូរ៉េ គឺជាដៃគូដ៏សំខាន់មួយសម្រាប់វិស័យទឹកស្អាតរបស់កម្ពុជា។ តាមរយៈគម្រោងប្រព័ន្ធគ្រប់គ្រងទឹកស្អាតឆ្លាតវៃ កូរ៉េកំពុងជួយដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដោយផ្តល់ជំនួយបច្ចេកទេស ហិរញ្ញប្បទាន និងការកសាងសមត្ថភាព។ គម្រោងនេះមានគោលដៅលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដូចជាបំពាក់នាឡិកាទឹកឆ្លាតវៃដែលផ្តល់ព័ត៌មានពីការលេចធ្លាយ ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតដែលផ្អែកលើបច្ចេកវិទ្យា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

Leave a Reply

Your email address will not be published.Required fields are marked *