រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម បាន និងកំពុងបន្តជំរុញការងារពាណិជ្ជកម្ម និងអភិវឌ្ឍន៍ទីផ្សារនៅក្រៅប្រទេស ដើម្បីលើកកម្ពស់ និងជំរុញការនាំចេញ ក៏ដូចជាទាក់ទាញការវិនិយោគមកកាន់កម្ពុជាបន្ថែមទៀត។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកាលពីពេលថ្មីៗនេះ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ប្រាប់ឱ្យដឹងថា៖
“ក្រសួងពាណិជ្ជកម្ម បាន និងកំពុងបន្តផ្សព្វផ្សាយ និងរៀបចំព្រឹត្តិការណ៍ជួយគាំទ្រដល់វិស័យឯកជន ជាពិសេសសហគ្រាសធុនតូច និងមធ្យមឱ្យខិតខំបង្កើតទំនិញចាំបាច់ និងផលិតផលថ្មីៗ សម្រាប់បំពេញតម្រូវការទីផ្សារក្នុងស្រុក ក៏ដូចជាឈានទៅនាំចេញទៅក្រៅប្រទេសនាពេលខាងមុខ។ ក្នុងយុទ្ធសាស្ត្រសមាហរណកម្ម និងពិពិធកម្មទីផ្សារ ក្រសួងពាណិជ្ជកម្ម បានរៀបចំនិ ងសម្ពោធដាក់ឱ្យដំណើរការនូវមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជននៅប្រទេសចិនបានចំនួន06ទីតាំង គឺនៅទីក្រុងក្វាងចូវ ស៊ីអានហាយ ហុងកុង យានថាយ ហើយចុងក្រោយគឺនៅទីក្រុងគុនមិញ។ ជាងនេះទៅទៀត ក្រសួងក៏បាន និងកំពុងសិក្សាបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម05ទីតាំងបន្ថែមទៀត គឺនៅទីក្រុងស៊ាមិន ហាយយូ ហ៊្វូចូវ ឆឹងទូ និង ហាំងចូវ ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយ និងជំរុញការលក់ផលិតផលកម្ពុជា នៅលើទីផ្សារប្រទេសចិនបន្ថែមទៀត”
ឯកឧត្តម ប៉ាន សូរស័ក្តិ

ស្របទៅនឹងប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មខាងលើនេះ ចាប់ពីថ្ងៃទី5-10 ខែវិច្ចិកា ឆ្នាំ2021ខាងមុខនេះ ក្រសួងពាណិជ្ជកម្មនឹងចូលរួមនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិតផលនាំចូលអន្តរជាតិលើកទី4នៅក្រុងសៀងហៃ ប្រទេសចិន។ នៅក្នុងឱកាសនេះ ប្រទេសកម្ពុជានឹងបង្ហាញផលិតផលរបស់ខ្លួនតាមរយៈបណ្តាញអ៊ីនធឺណេត ហើយក្រុមហ៊ុនកម្ពុជាដែលមានសាខា ឬតំណាងចែកចាយនៅក្នុងប្រទេសចិននឹងចូលរួមព្រឹត្តិការណ៍អន្ដរជាតិដោយផ្ទាល់ដើម្បីស្វែងរកទីផ្សារសម្រាប់ផលិតផលកម្ពុជាបន្ថែមទៀត ក៏ដូចជាលើកកម្ពស់ឱកាសវិនិយោគ និងទាក់ទាញវិនិយោគិនចិនឱ្យមករកស៊ីនៅកម្ពុជា។ ដោយឡែក សម្រាប់ក្រុមហ៊ុនឯកជននៅកម្ពុជាដែលមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងព្រឹត្តិការណ៍នេះអាចដាក់ពាក្យសុំទៅក្រសួងពាណិជ្ជកម្មឱ្យបានមុនថ្ងៃទី07 ខែឧសភា ឆ្នាំ2021ជាកំហិត៕

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ water.org ពិភាក្សាជាមួយធនាគារ ARDB លើកកម្ពស់ហិរញ្ញប្បទានបៃតង និងវិស័យទឹកស្អាត
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 19/02/2026
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ water.org ពិភាក្សាជាមួយធនាគារ ARDB លើកកម្ពស់ហិរញ្ញប្បទានបៃតង និងវិស័យទឹកស្អាត នៅកម្ពុជា
កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/02/2026
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលបានសរុបប្រហែល ៤៧,៤៧ លានដុល្លារ
រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 18/02/2026
អតិថិជនប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ
ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/02/2026
ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ




វិថីហិរញ្ញវត្ថុ
















Account
Security
Favourite Content