ក្រសួងឧស្សាហកម្ម ពង្រឹងតួនាទីជាយុទ្ធសាស្ត្រ ដើម្បីសម្រេចបានគោលដៅទឹកស្អាតឆ្នាំ២០៣០

ភ្នំពេញ៖ ក្នុងគោលបំណងសម្រេចឱ្យបាននូវគោលដៅទឹកស្អាតឆ្នាំ២០៣០ ក៏ដូចជាគោលដៅអភិវឌ្ឍន៍សហវត្សរ៍ទី៦ (SDG6), ក្រសួងបានផ្តោតលើការពង្រឹងតួនាទីជាយុទ្ធសាស្ត្ររបស់រដ្ឋក្នុងការគ្រប់គ្រងវិស័យនេះ និងប្រមែប្រមូលធនធានបន្ថែមគ្រប់ទម្រង់នៃការវិនិយោគទាំងសាធារណៈ និងឯកជនដើម្បីធានាបាននូវការផ្គត់ផ្គង់ទឹកស្អាត ដែលមិនត្រឹមតែសម្រាប់ការប្រើប្រាស់ប្រចាំជីវភាពប៉ុណ្ណោះទេ ប៉ុន្តែជាកាតាលីករជំរុញបរិវត្តកម្មសេដ្ឋកិច្ចនៅ​គ្រប់មូលដ្ឋាន។

នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤និងលើកទិសដៅការងារឆ្នាំ២០២៥របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។

ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា៖ក្នុងវិស័យទឹកស្អាត ក្រសួងបានដឹកនាំឱ្យប្រតិបត្តិករផ្តល់សេវា, ពង្រឹងនិងពង្រីកសេវារបស់ខ្លួន ដោយពង្រីកបណ្តាញបំពង់ចែកចាយបាន ៦.០៧២ គ.ម. (កើន២០​%)ហើយផ្លាស់ប្តូរវិធីសាស្ត្រនៃការពង្រីកការតភ្ជាប់បណ្តាញពីការតម្រូវឱ្យបង់ថ្លៃសេវាភ្ជាប់មកជាការបង់បណ្តាក់ឬវិធីសាស្ត្រស្រង់ថ្លៃដើមផ្សេងៗ ដែលបានជួយសម្រួលនិងសម្រេចបានកំណើនតភ្ជាប់ថ្មីចំនួន ១៣៣.១០៣ តំណ។

ក្រសួងក៏បានបញ្ជូនសញ្ញាច្បាស់លាស់និងផ្តល់ពេលវេលា ក៏ដូចជាការគាំទ្រជាក់លាក់ ដើម្បីឱ្យប្រតិបត្តិករទាំងរដ្ឋនិងឯកជនពង្រឹងសមត្ថភាព សំដៅអនុលោមឱ្យបានតាមច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត ជាពិសេសការបំពេញបាននូវលក្ខខណ្ឌនៃអាជ្ញាបណ្ណ។ ក្រសួងបានលើកទឹកចិត្តឱ្យមានការច្របាច់ដែនអាជ្ញាបណ្ណ និងអាជីវកម្មដែលខ្វះចីរភាពបញ្ចូលគ្នា ក៏ដូចជាការដកខ្លួននិងប្រគល់អាជ្ញាបណ្ណ មកក្រសួងវិញចំពោះប្រតិបត្តិការដែលមិនបានដំណើរការ និងខ្វះសមត្ថភាពទាំងបច្ចេកទេស និងធនធានហិរញ្ញវត្ថុ។

ទន្ទឹមនេះ ក្រសួងក៏កំពុងជំរុញគោលនយោបាយសន្សំសំចៃការប្រើប្រាស់ទឹកដែលកំពុង ក្លាយជាធនធានកម្រដែលអាចជួយសម្រាលបន្ទុកនៃការបន្ថែមវិនិយោគលើការពង្រីកការផ្គត់ផ្គង់ដែលកាន់តែមានតម្លៃខ្ពស់​។ ក្រសួង បានចាត់វិធានការបុរេសកម្មមួយចំនួន ដើម្បីធានាថាការរៀបចំផែនការផ្គត់ផ្គង់ទឹកស្អាត ពុំមែនត្រូវបានធ្វើក្រោយគម្រោងអភិវឌ្ឍន៍នានាទេ ប៉ុន្តែត្រូវដើរមុនគេឬទន្ទឹមគ្នាយ៉ាងហោចណាស់។ ជាមួយគ្នានេះ ក្រសួងក៏កំពុងរៀបចំឱ្យមានការធានាឱ្យបាននូវនិរន្តរភាពប្រភពទឹកសម្រាប់ការផលិតទឹកស្អាត តាមរយៈការវិនិយោគបន្ថែម ការស្នើសុំគ្រប់គ្រង ស្តារ និងពង្រីកប្រភពទឹកសក្តានុពល ក៏ដូចជាការប្រទាក់ក្រឡាគ្នាជាមួយគម្រោងធារាសាស្ត្រនានា និងការជំរុញម៉ូដែលថ្មីនៃការផ្គត់ផ្គង់ដុំទឹកស្អាត ដើម្បីដោះស្រាយបញ្ហារ៉ាំរ៉ៃរបស់ប្រតិបត្តិករឯកជនតូចតាច(បច្ចុប្បន្នយើងមាន ៤៤០)។

ឯកឧត្តម ហែម វណ្ឌី បានបញ្ជាក់ថា៖

«ក្រសួងក៏បានពង្រឹងការផ្តល់អាជ្ញាបណ្ណថ្មីនិងកំពុងសិក្សាសមិទ្ធិលទ្ធភាពនៃការរៀបចំយន្តការនិយតកម្មវិស័យទឹកស្អាតដើម្បីធានាការបំពេញបាននូវលក្ខខណ្ឌទាំងបួននៃការផ្តល់សេវា គុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ»។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការ បានជំរុញឱ្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បន្តពង្រីកការផ្គត់ផ្គង់ទឹកស្អាតទូទាំងប្រទេស ដោយត្រូវរៀបចំ និងអនុវត្តផែនការមេអភិវឌ្ឍន៍ វិស័យទឹកស្អាតតាមបណ្តារាជធានីខេត្តនិងពន្លឿនការអនុវត្តគម្រោងនានា,អភិវឌ្ឍបច្ចេកវិទ្យាដើម្បីគ្រប់គ្រង ការផ្គត់ផ្គង់ទឹកស្អាតប្រើទិន្នន័យនិងប្រព័ន្ធឆ្លាតវៃ ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋនិងតំបន់ ឧស្សា​ហកម្ម ឆ្ពោះទៅការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ដែលនាំឱ្យការផ្គត់ផ្គង់ទឹកស្អាតសម្រេចបានលក្ខខណ្ឌគោលទាំង៤ គឺទឹកស្អាតដែលមាន៖ គុណភាព, សុវត្ថិភាព, និរន្តរភាព និង ថ្លៃសមរម្យ។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រីក៏បានស្នើឱ្យពន្លឿនការសិក្សាសមិទ្ធិលទ្ធភាពនៃការពង្រឹងរបបនិយ័តកម្មវិស័យទឹកស្អាត និងការផ្តល់អាជ្ញាបណ្ណ, ពន្លឿនការរៀបចំអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ មូលនិធិអភិវឌ្ឍន៍វិស័យទឹកស្អាត។

សូមបញ្ជាក់ថា បច្ចុប្បន្នភាពនៃផែនការមេវិស័យទឹកស្អាតដំណាក់កាលទី៣ ឆ្នាំ២០២១-២០៣០ បានព្យាករណ៍ថា តម្រូវការទឹកស្អាតនឹងកើនឡើងដល់ប្រមាណជាង១,៨លានម៉ែត្រគូប ក្នុងមួយថ្ងៃ នៅត្រឹមដំណាច់ឆ្នាំ២០៣០៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *