ក្រសួងរៀបចំដែនដី យកចិត្តទុកដាក់គិតគូរពីការរៀបចំទីក្រុង និងទីប្រជុំជន​ តាម​រយៈ​ការ​ដោះ​ស្រា​យ​បញ្ហា​អគា​រ​ស​ហកម្មសិទ្ធិដែលមានសភាពចាស់ទ្រុឌទ្រោម

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានយកចិត្តទុកដាក់គិតគូរអំពីការរៀបចំទីក្រុង ទី​ប្រ​ជុំ​ជន​ តាមរយៈការដោះស្រាយបញ្ហាអគារសហកម្មសិទ្ធិដែលមានសភាពចាស់ទ្រុឌទ្រោម ដើម្បី​រក្សា​គុ​ណ​​តម្លៃ​មរ​តកនៃអគារទាំងនោះ និង​ចាប់ទាញ​ប្រជា​ពល​រ​ដ្ឋ​ដែលស្នាក់​​នៅក្នុងអ​គារ​ទាំង​នោះឱ្យ​ចា​ក​ចេញពីភាពទាល់ច្រក អំពើហិង្សា គ្រឿងញៀន ការបៀ​តបៀន និ​ងប​ញ្ចៀស​​​កុំ​ឱ្យមា​ន​គម្លា​ត​បែ​ង​ចែក​ក្នុ​ង​កា​រ​រ​​ស់នៅក្នុងសង្គមជាតិ ។

នៅក្នុង​សិក្ខាសាលា​ស្ដីពីសំណង់​អគារ​ស្នាក់នៅរួម​មានសភាពចាស់ទ្រុឌទ្រោម​​ដែលធ្វើឡើង​កាល​ពី​ថ្ងៃ​ចុងសប្ដាហ៍កន្លងទៅនេះ ឯកឧត្តម ​សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី​ក្រសួង​​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញឱ្យមានការយកចិត្តទុកដាក់គិតគូរអំពីការរៀបចំទីក្រុង ទីប្រ​ជុំជ​ន តា​មរយៈការដោះស្រា​យបញ្ហាសំណង់អគារសហកម្មសិទ្ធិដែលមានសភាពចាស់ទ្រុឌទ្រោម ​ដើ​ម្បីរ​ក្សា​គុ​ណ​ត​ម្លៃ​ម​រ​តកនៃអគារទាំងនោះ និងចាប់​ទា​ញ​ប្រ​ជា​ពល​​រដ្ឋ​ដែ​ល​ស្នា​ក់​នៅ​ក្នុង​អ​គា​រ​ទាំងនោះ​ឱ្យ​ចាក​ចេ​ញ​ពី​ភា​​ព​ទាល់ច្រក អំពើហិង្សា គ្រឿងញៀន ការបៀតបៀន និងបញ្ជៀសកុំឱ្យមានគម្លាតបែងចែកក្នុងការរស់នៅ​ក្នុងសង្គមជាតិ ។

ឯកឧត្តម បានចាត់ទុកសិក្ខាសាលានេះ​ថា មានសារៈ​សំ​ខាន់​ដែលអា​ច​ត្រួសត្រា​យផ្លូវ​សម្រាប់ដើ​រ​ទៅមុ​ខ​បាន​ត្រឹមត្រូវ ហើយប្រធានបទស្ដីពី សំណង់អគារស្នាក់នៅរួមដែល​មានសភាពចាស់ទ្រុឌទ្រោម គឺជា​ចំ​ណុ​ច​មួយដ៏សំខាន់សម្រាប់កម្ពុជា និងស​ម្រាប់វិ​ស័យជំនាញ​រប​ស់​ក្រសួងរៀបចំដែ​នដី​ ន​គរូ​បនី​យ​​កម្ម​ និង​សំ​ណង់​ ។

តាមរយៈសិក្ខាសាលានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជំ​រុញ​ណែនាំ​ដ​ល់សិ​ក្ខាកា​ម​ទាំ​​ង​អ​ស់ត្រូ​វ​ព​ង្រី​កនូ​វការគិតគូរឱ្យបានវែងឆ្ងាយ និងទូលំទូលាយបន្ថែមទៀតទៅលើការថែរក្សាគុណតម្លៃមរតកនៃអគារដែលមាន​អាយុកាលចំណាស់ និងមានសភាពចាស់ទ្រុឌទ្រោមដោយត្រូវសិក្សាពីរចនាបថ ស្ថាប​ត្យ​ក​ម្ម​ និងវិ​ស្វ​ក​ម្ម​នៃ​អ​គារ​ទាំងនោះ ដើម្បី​អាចឈាន​ឆ្ពោះទៅ​មុខប្រកប​ដោយន​វានុ​វ​ត្ត​ន៍ និ​ង​ភា​ព​បត់​បែ​ន​ប្រ​​ក​ប​ដោយ​ភាព​រ​ស់​​រ​វើកផងដែរ​ ។

ឯកឧត្តមបានបន្ថែមថា អគារសហ​កម្ម​សិ​ទ្ធិដែ​ល​មា​នស​ភា​ព​ទ្រុឌ​​ទ្រោម​នេះ​គឺ​ជា​ប​ញ្ហាមួយសម្រា​ប់​រា​ជ​ធា​នីភ្នំ​​ពេ​ញដែលត្រូវរួមគ្នាគិតគូរ ដោយ​ឯកឧ​ត្តម​បាន​ចា​ត់​ឱ្យ​ម​ន្ត្រី​​ជំ​នា​ញស្រ​ង់​យ​ក​ប​ញ្ហា​អគា​រ​ទាំ​ង​នេះ​ដែ​ល​មា​ន​នៅ​​ក្នុ​ង​រា​ជ​ធានីភ្នំពេញសំរាប់ធ្វើជាប្រធានបទមួយដើម្បីដោះស្រាយ។

ឯកឧត្តម សាយ សំអាល់ យល់ឃើញថា សិក្ខាសាលានេះគឺជាចំណុចចាប់ផ្ដើមមួយ ដើម្បី​ឱ្យសិក្ខា​កាម​ទាំង​អស់​បានយ​ល់​ដឹង​អំ​ពី​ប​​ញ្ហានៅ​ក្នុងរា​ជធានី​ភ្នំ​ពេញ​ ហើ​យស​ង្ឃឹ​ម​ថា​ជំ​ហាន​ដែលត្រូវ​ដើរ​ទៅមុខ​ទៀ​ត​គឺ​មាន​លក្ខណៈច្បាស់លាស់ក្នុងការកំណត់គោលដៅថាតើត្រូវធ្វើអ្វីខ្លះសម្រាប់រាជធានីភ្នំពេញ និង​បណ្ដា​ទី​ប្រ​ជុំជននានាចាប់ពីពេល​នេះ​រហូត​ដល់ឆ្នាំ២០៥០។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់បញ្ជាក់ថា នៅក្នុងការ​ដោះស្រា​​យប​ញ្ហា​អ​គារ​ស​ហ​កម្ម​សិ​ទ្ធិ​ដែល​មា​ន​ភាពទ្រុឌទ្រោមនេះ គឺត្រូវធ្វើការសម្រេចចិត្តតាមរយៈន​យោ​បាយ សេដ្ឋកិច្ច និងសុវត្ថិភាពសង្គម មាន​ន័​យ​ថា ​ត្រូវ​ជ្រើសយកជម្រើស​នយោ​បា​យ​ស​ម្រ​បស​ម្រួ​ល​ជា​មួយ​អ្ន​ក​ស្នា​ក់នៅ​​ក្នុងអគារ​នេះ​ដើម្បី​ធ្វើ​យ៉ា​ង​ណា​ឱ្យ​មានសុ​វ​ត្ថិភាពដល់សង្គម​ និងបុគ្គល ដោយក្នុ​ង​នោះ​ត្រូវ​ផ្ដ​ល់សំណងឱ្យពួ​ក​គាត់​ចា​ក​ចេ​ញ​ពីអ​គា​រ​ទាំង​នេះ​ទៅ​រ​កទីតាំងថ្មីដែលល្អប្រសើរជាងនេះ ។

ម្យ៉ាងទៀតការដោះស្រាយសម្របសម្រួលឱ្យអ្នកស្នាក់នៅក្នុងអគារទាំងនេះចាកចេញនោះគឺជាការចាប់ទាញ​ប្រជាពលរដ្ឋឱ្យចាកចេញពីភាពទាល់ច្រក អំពើហឹង្សា គ្រឿង​ញៀន ​ការបៀតបៀន និង​បញ្ជៀស​កុំ​ឱ្យមា​ន​គម្លាតបែងចែកក្នុងការរស់នៅរវាងអ្នកដែលមានជីវភាពធូរធារនិងអ្នកដែលមានជីវភាពខ្វះខាតជាដើម។

សូមបញ្ជាក់ថា នៅរាជធានីភ្នំពេញមានអគារសហកម្មសិទ្ធិដែលមានសភាពចាស់ទ្រុឌទ្រោមចំនួន ១៩អគារ ដែលត្រូវដោះស្រាយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

Leave a Reply

Your email address will not be published.Required fields are marked *