សហរដ្ឋអាម៉េរិក គំរាមដំឡើងពន្ធលើប្រទេសទាំងឡាយណាដែលផ្គត់ផ្គង់ប្រេងឲ្យប្រទេសគុយបា

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានចុះហត្ថលេខាលើបទបញ្ជាមួយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដើម្បីដំឡើងពន្ធលើប្រទេសទាំងឡាយណាដែលផ្តល់ប្រេងដល់គុយបា ក្នុងគោលបំណងផ្តួលរំលំរដ្ឋាភិបាលកុម្មុយនិស្ត នេះបើយោងតាមសេចក្ដីរាយការណ៍ពី The Guardian ។

បទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោក Trump នឹងបង្កើតឱ្យមានគណៈកម្មការមួយសម្រាប់វាយតម្លៃពីកម្រិតដំឡើងពន្ធលើប្រទេសណាដែលលក់ប្រេងឱ្យគុយបា ប៉ុន្តែសេតវិមានមិនទាន់បានបញ្ជាក់ពីអត្រាពន្ធជាក់លាក់ ឬ ប្រទេសណាខ្លះដែលអាចត្រូវបានកំណត់គោលដៅនោះទេ។ យ៉ាងណាមិញ នៅក្នុងសេចក្តីថ្លែងការណ៍របស់សេតវិមានបានលើកឡើងថា ទំនាក់ទំនងរបស់គុយបាជាមួយរុស្ស៊ី ក្រុមហាម៉ាស់ និង ក្រុមហេសបូឡា បានបង្កើតជាការគំរាមកំហែងមិនធម្មតាចំពោះសន្តិសុខជាតិ និងគោលនយោបាយការបរទេសរបស់អាម៉េរិក ដែលទាមទារឱ្យមានការឆ្លើយតបជាបន្ទាន់ដើម្បីការពារពលរដ្ឋ និងផលប្រយោជន៍របស់ខ្លួន។

មិនត្រឹមតែប៉ុណ្ណោះ លោក Trump បានប៉ះទង្គិចជាមួយប្រធានាធិបតីម៉ិចស៊ិក លោកស្រី Claudia Sheinbaum អស់រយៈពេលជាច្រើនសប្តាហ៍មកហើយជុំវិញបញ្ហាការផ្គត់ផ្គង់ប្រេង និងអត្រាពន្ធនេះ ដោយលោកស្រី Sheinbaum បានជំរុញឲ្យក្រុមហ៊ុនប្រេងរដ្ឋរបស់ម៉ិចស៊ិក Pemex បន្តបំពេញកាតព្វកិច្ចតាមកិច្ចសន្យាជាមួយទីក្រុង Havana ដើម្បីផ្គត់ផ្គង់ប្រេងបន្តទៀតក្រោមហេតុផលមនុស្សធម៌។

គួរឲ្យបញ្ជាក់ដែរថា គុយបា គឺជាប្រទេសមួយនៅលើដែនកោះការាបៀន ដែលពឹងផ្អែកលើការនាំចូល និងមានប្រជាជនប្រហែល ៨ លាននាក់ស្ថិតនៅក្រោមការគ្រប់គ្រងបែបរបបកុម្មុយនិស្តអស់រយៈពេល ៦ទសវត្សរ៍មកហើយ។ ដោយឡែក ប្រទេសវ៉េណេស៊ុយអេឡា គឺជាអ្នកផ្គត់ផ្គង់ប្រេងដ៏សំខាន់មួយរបស់គុយបា ដោយផ្តល់ ៧ ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ ខណៈដែលម៉ិចស៊ិកផ្គត់ផ្គង់ ២ ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ។ បន្ទាប់ពីកងកម្លាំងអាម៉េរិកចាប់ខ្លួនមេដឹកនាំមេដឹកនាំប្រទេសវេណេស៊ុយអេឡា លោក Nicolás Maduro គុយបាកំពុងប្រឈមមុខនឹងសម្ពាធសេដ្ឋកិច្ចដ៏ធំ ដោយសារបាត់បង់សិទ្ធិទទួលបានប្រេងពីវេណេស៊ុយអេឡា ដែលជាអ្នកផ្គត់ផ្គង់ដ៏សំខាន់របស់ខ្លួន។ ទន្ទឹមនឹងនេះ គុយបា បានរៀបចំបែងចែកការប្រើប្រាស់ប្រេងសាំង និងកំណត់ការផ្ដាច់ចរន្តអគ្គិសនីប្រចាំថ្ងៃ ដោយសារការផ្គត់ផ្គង់ប្រេងមានកម្រិត។

យោងតាមរបាយការណ៍ពី Financial Times បានឱ្យដឹងថា ស្តុកប្រេងរបស់គុយបាពេលនេះអាចប្រើប្រាស់គ្រប់គ្រាន់ត្រឹមតែ ១៥ ទៅ ២០ ថ្ងៃប៉ុណ្ណោះ។ លើសពីនេះ អត្រា​ភ្ញៀវ​ទេសចរ​បាន​ធ្លាក់​ចុះ​ដល់កម្រិតទាបបំផុត ដោយសារភាព​ចលាចល​ផ្នែក​សេដ្ឋកិច្ច និងការគំរាមកំហែងរបស់អាម៉េរិក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

Leave a Reply

Your email address will not be published.Required fields are marked *