បរទេស៖ យ៉ាងហោចណាស់មានប្រទេសចំនួន ៣ ដែលត្រូវបានចាត់ជាប្រទេសផ្តល់នូវលក្ខខណ្ឌនៃការរស់នៅ ក៏ដូចជាការចំណាយប្រចាំថ្ងៃមានភាពងាយស្រួលបំផុតក្នុងការផ្តល់នូវគុណតម្លៃនៃជីវិតសម្រាប់អ្នកដែលមានចំណូលចិត្តស្នាក់នៅ និងធ្វើការក្រៅប្រទេសកំណើតរបស់ខ្លួន (Epat) ដោយក្នុងនោះរួមមានប្រទេសមិចស៊ីកូ កោះតែវ៉ាន់ និងប្រទេសកូស្តារីកា។
តាមរយៈរបាយការណ៍ដែលត្រូវបានយកមកចេញផ្សាយដោយបណ្តាញសារព័ត៌មាន The Bloomberg សម្រាប់ឆ្នាំ២០២១ បានបញ្ជាក់ ថា សម្រាប់តែសហរដ្ឋអាមេរិកគឺឈរបានត្រឹមលំដាប់លេខរៀងទី ៣៤ តែប៉ុណ្ណោះក្នុងចំណោមទីតាំងល្អបំផុតទាំង ៥៩ លើពិភពលោកសម្រាប់ក្រុម Expat ខណៈដែលកោះតៃវ៉ាន់បានឈរនៅលំដាប់កំពូលក្នុងរយៈពេល ៣ ឆ្នាំជាប់គ្នាមកហើយ។
ការសិក្សាស្រាវជ្រាវដោយការស្ទាបស្ទង់មតិទៅលើក្រុម Expat មានចំនួនប្រមាណជា ១២,៤២០នាក់ រៀបចំដោយអង្គការ InterNations ដែលមានបណ្តាញទំនាក់ទំនងជាមួយក្រុម Expat ដ៏ធំបំផុតលើពិភពលោក និងមានមូលដ្ឋាននៅក្នុងទីក្រុង Munich ប្រទេសអាល្លឺម៉ង់បានរកឃើញថាពួកគេភាគច្រើនបានលើកសរសើរយ៉ាងខ្លាំងទៅលើសេវាកម្មសុខមាលភាពសាធារណៈរបស់កោះត៉ៃវ៉ាន់។ លើសពីនេះពួកគេបានបង្ហាញពីភាពពេញចិត្តយ៉ាងខ្លាំងទៅលើសុវត្ថិភាពការងារដែលពួកគេអាចរកបាននៅទីនោះផងដែរ។
សម្រាប់ប្រទេសមិចស៊ីកូ និងកូស្តារីកា ដែលឈរនៅលំដាប់លេខរៀងទី២ និងទី៣ ឯណោះវិញត្រូវបានក្រុម Expat បោះឆ្នោតថាគឺជាប្រទេសដែលបានផ្តល់ភាពងាយស្រួលបំផុតក្នុងការចាប់ផ្តើមនៃការស្វែងរកទីលំនៅពេលធ្វើដំណើរទៅដល់ទីនោះលើកដំបូង ដែលវាមានភាពផ្ទុយគ្នាទៅនឹងប្រទេសដទៃទៀត ដូចជាប្រទេសគុយវ៉ែត ជប៉ុន និងប្រទេសរុស្សីជាដើម។
នៅក្នុងប្រទេសគុយវ៉ែត ក្រុម Expat ប្រមាណជា ៤៦ ភាគរយបាននិយាយថា ពួកគេមិនមានអារម្មណ៍កក់ក្តៅឡើយ ជាពិសេសជាមួយនឹងវប្បធម៍របស់ពលរដ្ឋក្នុងស្រុក ហើយ ៥១ ភាគរយបានអះអាងថាពួកគេលំបាកក្នុងការស្វែងរកមិត្តភ័ក្តថ្មីទៀតផង។ ដោយឡែកនៅក្នុងប្រទេសរុស្សីវិញ ក្រុមអ្នក Expat ប្រមាណជា ៤៨ ភាគរយបាននិយាយថាគឺជារឿងដ៏លំបាកបំផុតប្រសិនបើពួកគេមិនអាចប្រើប្រាស់ភាសាក្នុងស្រុកបានទេនោះ។
ទោះបីជាយ៉ាងណាក្តីនៅប្រទេសដែលស្ថិតនៅបាតតារាងចំណាត់ថ្នាក់នោះមិនត្រឹមតែជាប្រទេសគុយវ៉ែតនោះទេ ក្នុងនោះក៏មានប្រទេសអ៊ីតាលី និងប្រទេសអាហ្វ្រិកខាងត្បូងផងដែរ។ ដោយឡែកងាកទៅកាន់ប្រទេសអ៊ីតាលីឯណោះវិញ បញ្ហាហិរញ្ញវត្ថុគឺជាភាពលំបាកធំជាងគេបង្អស់ ហើយនៅប្រទេសអាហ្វ្រិកខាងត្បូងគឺរឹតតែមិនអាចផ្តល់នូវសុវត្ថិភាពការងារនោះឡើយ៕


អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ផលិតផលកសិកម្មរបស់កម្ពុជាមានវត្តមាននៅទីផ្សារជាង១៧០ប្រទេសលើពិភពលោក
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 23/10/2026
ភ្នំពេញ ៖ ផលិតផលកសិកម្មរបស់កម្ពុជា បាន និងកំពុងពង្រីកទីផ្សារកាន់តែធំនៅក្រៅប្រទេស ដោយគិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្មរបស់កម្ពុជាកំពុងចរាចរណ៍នៅលើទីផ្សារបរទេសបានប្រមាណ១៧០ប្រទេសហើយ ។ នេះបើតាមលោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 23/10/2026
ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content