ភ្នំពេញ ៖ រាជរដ្ឋាភិបាល កាលថ្មីៗនេះបានបង្ហើបពីការបើកដំណើរការសេដ្ឋកិច្ចឡើងវិញតាមរបៀបរស់នៅគន្លងថ្មី ដោយរៀនរស់នៅជាមួយជំងឺកូវីដ១៩ និងគោរពតាមគោលការណ៍របស់ក្រសួងសុខាភិបាល «៣ការពារ ៣កុំ»។ វាជាសញ្ញាមួយដ៏ល្អសម្រាប់សេដ្ឋកិច្ចកម្ពុជា នឹងបង្កើនទំនុកចិត្តវិនិយោគិនជាតិ និងអន្តរជាតិបន្ថែម។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជានាព្រឹកថ្ងៃទី១៩ ខែតុលា តាមរយៈសារសំឡេងពិសេសមួយបានបញ្ជាក់ថា បន្ទាប់ពីការបើកសាកល្បងឲ្យមានការដើរហើររបស់ប្រជាពលរដ្ឋក្នុងអំឡុងពេលនៃពិធីបុណ្យភ្ជំបិណ្ឌកន្លងទៅ ឃើញថាអត្រានៃការឆ្លងជំងឺកូវីដ១៩មិនបានហក់ឡើងនោះទេ ផ្ទុយទៅវិញបែរជាមានការថយចុះនៃចំនួនអ្នកឆ្លង។
នេះជាចំណុចសាកល្បងដ៏ធំ ដើម្បីឈានទៅដល់ការបើកប្រទេសឡើងវិញ។ តាមរយៈអត្រានៃអ្នកឆ្លងទាបនេះ រដ្ឋាភិបាលកម្ពុជាបានបង្ហាញនូវសញ្ញាវិជ្ជមានមួយក្នុងការបើកសេដ្ឋកិច្ចទូទាំងប្រទេសឡើងវិញផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា ៖
«យើងចាប់ផ្ដើមបើកផ្នែកសេវាបន្តទៀត ដើម្បីឈានទៅបើកប្រទេសរបស់យើងឡើងវិញលើគ្រប់វិស័យ សាលារៀនក៏ចាំបាច់ត្រូវបើកឡើងវិញដើម្បីឱ្យកូនសិស្ស កូនចៅរបស់យើងបានចូលរៀន»

លោក ឌឹត ចណ្ណា អគ្គនាយកក្រុមហ៊ុន ឡាក់គី រៀលធី បានលើកឡើងថា ការត្រៀមបើកដំណើរការក្នុងការបើកសេដ្ឋកិច្ចឡើងវិញតាមរបៀបគន្លងថ្មីនេះ នឹងជួយដល់សេដ្ឋកិច្ចឱ្យមានងើបឡើងបានលឿនជាងមុន ពិសេសវិស័យអចលនទ្រព្យ ដែលទទួលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩។
លោកបានថ្លែងថា ៖
«ការធ្វើដំណើររបស់វិនិយោគបរទេសគឺវាអាស្រ័យទៅលើប្រទេសជិតខាងរបស់យើងផងដែរ ដោយសារប្រទេសជិតខាងនៅមិនទាន់មានភាពច្បាស់លាស់ក្នុងការទទួលអ្នកដំណើរពីបរទេស។ ប៉ុន្តែប្រសិនប្រទេសជិតខាងបើកដំណើរការក្នុងការទទួលអ្នកដំណើរពីបរទេសឡើងវិញ ពិសេស វិនិយោគិនក្នុងលក្ខខណ្ឌងាយស្រួលជាងមុន ពួកគេនឹងកាន់តែមានភាពងាយស្រួលក្នុងការធ្វើដំណើរប្រទេសកម្ពុជាផងដែរ»
លោកបានថ្លែងថា យ៉ាងណាក៏ដោយ គោលបំណងរបស់រដ្ឋាភិបាលក្នុងការបើកដំណើរការសេដ្ឋកិច្ចឡើងវិញ គឺដំណឹងល្អមួយ ដែលនឹងជួយបង្កើនទំនុកចិត្តដល់វិនិយោគិនក្នុងស្រុកបន្ថែមទៀត ហើយវិនិយោគអន្តរជាតិនឹងកាន់ហ៊ានមកវិនិយោគនៅកម្ពុជាច្រើនជាងមុន។ ការចាក់វ៉ាក់ជូនប្រជាពលរដ្ឋក្នុងល្បឿនមួយដ៏លឿន ពិសេសការវ៉ាក់សាំងដូសជំរុញជូនប្រជាពលរដ្ឋទៀតសោត គឺជាការលើកទឹកចិត្តមួយដ៏សំខាន់សម្រាប់វិនិយោគិនបរទេសផង ដោយសារវានឹងបញ្ជាក់ថា ប្រទេសកម្ពុជាគឺកន្លែងមួយដែលមានសុវត្ថិភាពខ្ពស់ក្នុងការវិនិយោគ និងការធ្វើដំណើរចេញ-ចូលកម្ពុជា។
លោកបន្តថា ៖
«ប្រាកដណាស់ នៅពេលយើងមានគោលនយោបាយក្នុងការគ្រប់គ្រងច្បាស់លាស់ គោលនយោបាយបើកដំណើរការសេដ្ឋកិច្ចឡើងវិញ និងច្បាប់វិនិយោគថ្មី វានឹងជួយទាក់ទាញអ្នកវិនិយោគមកកម្ពុជាកាន់ច្រើន ប៉ុន្តែវានៅតែត្រូវការពេលវេលាបន្ថែមទៀត និងមានធូរស្រាលជាងមុនបន្តិចទៀត»

លោកឧកញ៉ា ម៉ាន់ ច័ន្ទឌី អគ្គនាយកក្រុមហ៊ុន PREMIUM Group បានបង្ហាញពីក្ដីសាទរចំពោះគម្រោងរបស់ប្រមុខរាជរដ្ឋាភិបាលដែលត្រៀមចាប់ផ្តើមបើកប្រទេស ក៏ដូចជាបើកសេដ្ឋកិច្ចលើគ្រប់វិស័យឡើងវិញនៅពេលខាងមុខនេះថា គឺជាដំណឹងទាំងសម្រាប់ប្រជាពលរដ្ឋទូទៅ ទាំងបណ្តាអ្នកវិនិយោគទូទៅ ក៏ដូចជាអ្នកអភិវឌ្ឍន៍ផងដែរ។
លោកឧកញ៉ាបានមានប្រសាសន៍បញ្ជាក់ថា ៖
«យើងមិនទាន់អាចសន្មត់ ឬព្យាករណ៍ថា សេដ្ឋកិច្ចនឹងដំណើរការល្អឡើងវិញកម្រិតណានោះទេ ព្រោះអ្វីដែលសំខាន់គឺស្ថានភាពជាក់ស្ដែងនៃបញ្ហាជំងឺឆ្លងរាលដាល ដូច្នេះ ប្រសិនបើយើងអាចទប់ស្កាត់ការឆ្លងរាលដាលបានដូចការគ្រោងទុក ហើយកម្ពុជាអាចកាត់បន្ថយនូវភាពប្រឈមបានក្នុងអត្រាខ្ពស់ នោះចរន្តសេដ្ឋកិច្ចដែលផ្តើមចេញពីវិស័យសំខាន់ៗនឹងចាប់ផ្តើមដំណើរការឡើងវិញ»
យ៉ាងណាក៏ដោយ លោកឧកញ៉ា ម៉ាន់ ច័ន្ទឌី មិនបានធ្វើការព្យាករណ៍ទៅលើវិស័យអចលនទ្រព្យថានឹងងើបឡើងវិញបានពេញលេញនៅពេលណានោះទេ ដោយសារតែភាពមិនច្បាស់លាស់ដែលបណ្តាលមកពីវិបត្តិជំងឺ និងការងើបឡើងវិញយឺតនៃសេដ្ឋកិច្ចពិភលោក ប៉ុន្តែលោកបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទូទៅត្រូវព្យាយាមគោរពតាមវិធានការដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ក៏ដូចជាអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីអាចឲ្យកម្ពុជាមានភាពល្អប្រសើរក្នុងពេលដ៏ខ្លី៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជា កំពុងក្លាយជាស្ពានតភ្ជាប់ក្រុមប្រទេស OIF បង្កើនសេដ្ឋកិច្ច និងពង្រីកទីផ្សារពាណិជ្ជកម្មដែលមានទំហំរហូតដល់ប្រមាណ ៩.៣ ទ្រីលានដុល្លារ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 12/11/2026
បរទេស ៖ ស្របពេលដែលកម្ពុជាកំពុងរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះត្រូវបានគេដឹងថា ប្រជាជននៃក្រុមប្រទេស/ រដ្ឋ ជាសមាជិក OIF ទាំង៩០ ស្មើនឹងប្រមាណ ១.៤ពាន់លាននាក់ ឬប្រមាណ ១៦ភាគរយនៃចំនួនប្រជាជនសកល ដែលជាចំនួនដ៏ច្រើនយ៉ាងសន្ធឹកសន្ធាប់គឺជាកម្លាំងចលករក្នុងការជំរុញចរន្តសេដ្ឋកិច្ចតាមរយៈការប្រើប្រាស់រាល់ផលិតផល និងចំណីអាហារជាប្រចាំថ្ងៃ

រុស្ស៊ីវិនិយោគ ៨ ពាន់លានដុល្លារ សង់មជ្ឈមណ្ឌលផលិតរ៉ែ និងដែកថែបផ្គត់ផ្គង់ទីផ្សារអាស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/11/2026
រុស្ស៊ីបានប្រកាសផែនការវិនិយោគទឹកប្រាក់ជាង ៨ ពាន់លានដុល្លារអាម៉េរិក ដើម្បីសាងសង់មជ្ឈមណ្ឌលឧស្សាហកម្មរ៉ែ និងលោហធាតុដ៏ធំមួយនៅតំបន់ចុងបូព៌ារបស់ខ្លួន ក្នុងគោលបំណងពង្រឹងការផលិតដែកថែបក្នុងស្រុក និងពង្រីកការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសនៅតំបន់អាស៊ី

រដ្ឋមន្ត្រីកសិកម្ម ៖ គុណភាពកសិផលខ្មែរ កំពុងសាងទំនុកចិត្ត និងទាក់ទាញអ្នកវិនិយោគអន្តរជាតិ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 12/11/2026
ភ្នំពេញ ៖ ការដែលអាចនាំចេញកសិផលកម្ពុជា ទៅឈរជើងលើទីផ្សារសហភាពអឺរ៉ុប ដែលល្បីល្បាញខាងទាមទារស្តង់ដារគុណភាព និងសុវត្ថិភាពខ្ពស់បំផុតនោះ គឺជាសក្ខីភាពរស់បញ្ជាក់យ៉ាងច្បាស់ពីភាពធន់ និងសមត្ថភាពពិតប្រាកដរបស់កសិករ អ្នកកែច្នៃ និងអ្នកនាំចេញកម្ពុជា។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ មានប្រសាសន៍នៅក្នុងវេទិកាពាណិជ្ជកម្មគ្រាប់ស្វាយចន្ទី និងម្រេចឆ្នាំ២០២៦ ក្រោមមូលបទ





វិថីហិរញ្ញវត្ថុ
























































Account
Security
Favourite Content