វិស័យទេសចរណ៍រកចំណូលបានជាង ៣ពាន់លានដុល្លារនៅឆ្នាំ២០២៣

ភ្នំពេញ ៖ ក្នុងរយៈពេល១ឆ្នាំពេញនៃឆ្នាំ២០២៣ កម្ពុជាអាចរកចំណូលពីទេសចរអន្តរជាតិបានចំនួន ៣,០៨៣លានដុល្លារអាម៉េរិក កើនឡើង១១៧,៩% ខណៈទេសចរអន្តរជាតិដែលបានមកម្សាន្តនៅកម្ពុជាមានជាង ៥.៤៥លាននាក់ កើនឡើង ១៣៩.៥%។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។

គួររំលឹកថា៖ ពេញមួយឆ្នាំ២០២២កន្លងទៅ កម្ពុជាទទួលបានចំណូលពីភ្ញៀវទេសចរអន្តរជាតិប្រមាណ ១,៤១៥លានដុល្លារអាម៉េរិក និងទទួលបានពីភ្ញៀវទេសចរជាតិប្រមាណ ៦៥០លានដុល្លារអាម៉េរិក ដោយបានរួមចំណែកជាមួយផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណ ៣.៦%។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានលើកឡើងថា ទាក់ទងទៅនឹងស្ថានភាពទេសចរណ៍នៅកម្ពុជា គឺមានការកើនឡើងជាបន្តបន្ទាប់ ហើយក្នុងនោះទីផ្សារទេសចរណ៍មកពីប្រទេសថៃគឺមានការកើនឡើងឈានមុខគេ បន្ទាប់មកគឺវៀតណាម និងចិនជាដើម។ ទោះជាយ៉ាងណាក្ដី ស្ថានភាពទេសចររណ៍នៅកម្ពុជានៅតែមានសភាពថម​ថយ បើធៀបនឹងស្ថានភាពទេសចរណ៍មុនកូវីដ-១៩គឺក្នុងឆ្នាំ២០១៩ ដែលគ្រានោះកម្ពុជាទទួលបានភ្ញៀវទេសចរចិនច្រើនជាងគេ។

លោកជំទាវ ឆាយ ស៊ីវលីន បានបញ្ជាក់ថា៖ ចំពោះអ្នកដំណើរមកម្សាន្តនៅកម្ពុជាតាមផ្លូវគោកគឺមានចំនួនច្រើនរហូតដល់៦០ភាគរយ ហើយ ៣៥ភាគរយមកតាមការហោះហើរ​។ រីឯបុគ្គលិកទេសចរណ៍ក៏បានចូលមប្រើការងារវិញបានខ្លះក្នុងរង្វង់ជាង៤០ភាគរយ ព្រោះទីតាំងអាជីវកម្មទេសចរណ៍មួយចំនួននៅមិនទាន់បើកដំណើរការច្រើនឡើងវិញដូចគ្នា។

លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក បានកត់សម្គាល់ឃើញថា មកទល់ពេលនេះវិស័យទេសចរណ៍កម្ពុជានៅតែមិនទាន់មានភាពល្អប្រសើរគួរឱ្យកសត់សម្គាល់នៅឡើយទេ។ មិនទាន់មានភាពល្អប្រសើរ ក៏ដោយសារភ្ញៀវទេសចរអន្តរជាតិភាគច្រើនចូលមកកម្ពុជាតាមផ្លូវគោក និងផ្លូវទឹកពីប្រទេសជិតខាង ខណៈអ្នកចូលមកតាមផ្លូវអាកាសនៅមានចំនួនតិចតួចនៅឡើយបើធៀបនឹងមុនពេលផ្ទុះវិបត្តិកូវីដ-១៩។

គួរជម្រាបថា កម្ពុជា​រក​ចំណូល​ពី​ភ្ញៀវទេសចរ​អន្តរជាតិ​បាន​ត្រឹម​ ១៨៤​ លាន​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​ ២០២១ ធ្លាក់ចុះ ៨២​ ភាគរយ​បើ​ធៀប​ទៅនឹង​ឆ្នាំ​ ២០២០ ខណៈ​ការធ្លាក់ចុះ​ដ៏គំហុក​នេះ​គឺ​បណ្តាលមកពី​ឥទ្ធិពល​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ នៅ​គ្រប់​ប្រទេស​លើ​ពិភពលោក​។

តារាង​សូចនាករ​គន្លឹះ​ទេសចរណ៍ និង​​ស្ថិតិ​ទេសចរ​ផ្លូវការ​ក្រសួង​ទេសចរណ៍​បង្ហាញ​ថា នៅក្នុង​ឆ្នាំ​ ២០២១ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​សរុប ១៩៦ ៤៩៥ ​នាក់ ថយចុះ ៨៥​ ភាគរយ ធៀប​ឆ្នាំ​ ២០២០ ខណៈ​ចំណូល​បាន​ពី​ទេសចរ-​អន្តរជាតិ​មាន ១៨៤ ​លាន​ដុល្លារ​ធ្លាក់ចុះ ៨២​ ភាគរយ​ពី​ចំនួន ១ ០២៣ ​លាន​ដុល្លារ កាលពី​ឆ្នាំ ​២០២០​។

ឆ្នាំ​ ២០១៩ ត្រូវបាន​គេ​ចាត់ទុកជា​ពេលដែល​ប្រទេស​កម្ពុជា​ទទួលបាន​ចំណូល​ពី​ទេសចរ​អន្តរជាតិ​ច្រើន​​ជាងគេ ដោយមាន​ចំនួន ៤ ៩១៩ ​លាន​ដុល្លារ​កើនឡើង ១២,៤ ​ភាគរយ​ធៀប​ឆ្នាំ​ ២០១៨​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ