ការផ្គត់ផ្គង់ F-16 ឲ្យអ៊ុយក្រែនអាចបំផ្ទុះសង្គ្រាមនុយក្លេអ៊ែរ ខណៈអាមេរិកចោទរុស្ស៊ីថាមានផែនការដាក់ពង្រាយនៅទីអវកាស

បរទេស ៖ ការផ្គត់ផ្គង់យន្តហោះចម្បាំងទៅឲ្យប្រទេសអ៊ុយក្រែននៅក្នុងជម្លោះជាយូរមកហើយជាមួយនឹងរុស្ស៊ីនៅតែជាប្រធានបទដ៏រសើបរបស់ពិភពលោកនៅឡើយដោយចុងក្រោយនេះអតីតនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev បានព្រមានថា វានឹងអាចក្លាយទៅជាការបញ្ឆេះ និងបំផ្ទុះសង្គ្រាមអាវុធប្រល័យលោកជាមិនខាន។

បើទោះបីជាមិនទាន់កើតឡើងក៏ដោយ ប៉ុន្តែបច្ចុប្បន្ន រដ្ឋដែលជាសមាជិករបស់អង្គការណាតូមួយចំនួនបាន និងកំពុងតែធ្វើការហ្វឹកហាត់ពីឡុតជនជាតិអ៊ុយក្រែនរួចទៅហើយដើម្បីអាចមានសមត្ថភាពក្នុងការប្រតិបត្តិការយន្តហោះចម្បាំងដ៏ទំនើបបំផុតផលិតនៅអាមេរិក គឺ F-16 ដែលកន្លងមកវាគឺជាការស្នើសុំម្តងហើយម្តងទៀតអស់រយៈពេលជាយូរខែមកហើយដោយរដ្ឋាភិបាលក្រុងគៀវក្នុងគោលបំណងចាំបាច់អាចប្រយុទ្ធទល់នឹងកងកម្លាំងទ័ពអាកាសដ៏ខ្លាំងក្លារបស់រុស្ស៊ី។

ថ្លែងទៅកាន់បណ្តាញសារព័ត៌មានក្នុងស្រុក លោក Medvedev ដែលបច្ចុប្បន្នក៏ជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ីផងនោះ លោកបានថ្លែងបែបនេះថា ហេតុការណ៍អាក្រក់ដែលអាចផ្ទុះឡើងដោយអចេតនា ឬចេតនាគឺជារឿងដែលមិនអាចបដិសេធបាននោះទេ ហើយវាគឺអាស្រ័យទៅនឹងសកម្មភាពនានាដែលនឹងកើតឡើងជុំវិញបញ្ហារបស់អ៊ុយក្រែន ហើយវាសុទ្ធតែជាជំហ៊ានដ៏គ្រោះថ្នាក់ទាំងអស់។

មន្ត្រីជាន់ខ្ពស់រូបនេះបានចង្អុលបង្ហាញចំៗថា ការសម្រេចចិត្តណាមួយចំពោះយន្តហោះចម្បាំងរបស់អាមេរិកមួយនេះគឺជាកត្តាដែលអាចបំផ្ទុះសង្គ្រាមនេះបាន ប៉ុន្តែទោះបីជាយ៉ាងណាក្តី បច្ចុប្បន្នលោកមើលឃើញថាអ៊ុយក្រែនមិនមានលទ្ធភាពក្នុងការប្រើប្រាស់វាឡើយសូម្បីតែហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រតិបត្តិការ F-16 ក៏អ៊ុយក្រែនមិនទាន់រៀបចំផង។

គួរឲ្យដឹងដែរថា ក្នុងពេលជាមួយគ្នានេះទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិកបានធ្វើការលើកឡើងដ៏គួរឲ្យភ្ញាក់ផ្អើលមួយផងដែរពាក់ព័ន្ធទៅនឹងអាវុធប្រល័យលោកនេះ។អាមេរិកបានអះអាងថា ប្រទេសរុស្ស៊ីអាចនឹងធ្វើការដាក់ពង្រាយគ្រាប់បែកនុយក្លេអ៊ែរទៅកាន់ទីអវកាសនៅក្នុងឆ្នាំនេះជាមិនខានបើមិនមានអ្វីប្រែប្រួលទេនោះ។

ស្រដៀងគ្នាទៅនឹងការចោទប្រកាន់នេះ តាមរយៈប្រភពសុំមិនបញ្ចេញឈ្មោះ៣នាក់ប្រាប់ទៅកាន់ទូរទស្សន៍ CNN បានរៀបរាប់ និងពន្យល់ថា រុស្ស៊ីកំពុងព្យាយាមអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងដាក់ពង្រាយវាទៅកាន់ទីអវកាស។

នុយក្លេអ៊ែរនៅលំហអាកាសនេះអាចបំផ្លាញផ្កាយរណបដោយបង្កើតរលកថាមពលដ៏ខ្លាំងក្លានៅពេលបំផ្ទុះ ហើយអាចធ្វើឱ្យខូចខាតដល់បណ្តាផ្កាយរណបពាណិជ្ជកម្ម និងរដ្ឋាភិបាលដែលពិភពលោកកំពុងប្រើប្រាស់ ហើយវានឹងធ្វើឲ្យប៉ះពាល់ទាំងអស់ដល់ទំនាក់ទំនងស្ទើរទាំងអស់ ដូចជា ទូរស័ព្ទ ការបង់វិក្កយបត្រ និងកិច្ចការងារសំខាន់ៗជាច្រើនរាប់មិនអស់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

NBC​៖​ ​កម្ពុជា​រំពឹង​ថា​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៣,៩​% ​ក្នុង​ឆ្នាំ​២០២៦​ ​និង​ ​៥​% ​ក្នុង​ឆ្នាំ​២០២៧​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​(​NBC​) ​ព្យាករ​ថា ​សេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ក្នុង​អត្រា ​៣,៩​ ​ភាគរយ​នៅ​ឆ្នាំ​២០២៦​ ​មុនពេល​រំពឹង​ថា​នឹង​ងើប​ឡើងវិញ​ក្នុង​អត្រា ​៥​ ​ភាគរយ​នៅ​ឆ្នាំ​២០២៧​ ​បើ​ទោះបី​សេដ្ឋកិច្ច​កំពុង​ប្រឈម​នឹង​ផលប៉ះពាល់​ពី​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា ​និង​បញ្ហា​ប្រឈម​ខាងក្នុង​ក៏ដោយ

ស្វែងយល់​បន្ថែម​ពី​ «ពន្ធលើចំណេញមូល​ធន» ដែលកម្ពុជានឹង​ផ្ដើមអនុវត្តន៍ចាប់ពីដើមឆ្នាំ២០២៧​ តទៅ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/07/2026

ពន្ធលើ​ចំណេញ​មូល​ធន ​ជា​ប្រភេទពន្ធលើ​ប្រាក់ចំណេញដែល​រូបវន្ត​បុគ្គល ឬនីតិបុគ្គល​ ទទួលបានពីការលក់​ ផ្ទេរទ្រព្យសកម្មមូល​ធន​ផ្សេងៗ ដូចជា អចលនទ្រព្យ កិច្ច​សន្យា​ភតិសន្យា​(ជួល ) ទ្រព្យវិនិយោគ​ កម្មសិទ្ធិ​បញ្ញា កេរ្តិ៍ឈ្មោះអាជីវកម្ម និង​រូបិយវត្ថុ​បរទេស ជាដើម

កម្ពុជារំពឹងថានឹងកាន់តែមានភាពទាក់ទាញអ្នកវិនិយោគ ក្រោយអាម៉េរិកកំណត់អត្រាពន្ធថ្មី ១០ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

មន្ត្រី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល​ និង​អ្នកជំនាញ​សេដ្ឋកិច្ច​ ​បាន​លើកឡើង​ថា​ ​ការ​ដែល​កម្ពុជា​ទទួលបាន​អត្រា​ពន្ធ​គយ​ថ្មី​ ​១០​ ​ភាគរយ​ ​សម្រាប់​ការ​នាំចេញ​ទៅកាន់​សហរដ្ឋ​អាម៉េរិក​ នឹង​ជួយ​បង្កើន​ភាព​ប្រកួតប្រជែង​ និង​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​មក​កម្ពុជា

ចិន អំពាវនាវឱ្យអាម៉េរិកឈប់គំរាមកំហែងលើក្រុមហ៊ុន AI របស់ខ្លួន និង​យកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

ថ្នាក់ដឹកនាំកំពូលចិន បានអំពាវនាវឱ្យអាម៉េរិកបញ្ឈប់ការគំរាមកំហែងមកលើក្រុមហ៊ុន AI របស់ខ្លួន ហើយកុំយកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ

តម្លៃ​កង្កែប​ធ្លាក់ចុះ​មកត្រឹម​ ​៥០០០​រៀល​/​គីឡូក្រាម​ សមាគម​អំពាវនាវ​ឱ្យ​ទប់ស្កាត់​ការ​នាំចូល​ពី​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

សមាគម​វារី​វប្បករ​នៅ​កម្ពុជា​ ​អំពាវនាវ​ដល់​អាជ្ញាធរ​នៅជាប់​ព្រំដែន​ ​ទប់ស្កាត់​ការ​នាំចូល​កង្កែប​សាច់​ពី​ប្រទេស​វៀតណាម ​ខណៈ​​តម្លៃ​ទីផ្សារ​ក្នុង​ស្រុក​ ​បាន​ធ្លាក់ចុះ​ខ្លាំង​ជាប់​គ្នា​ៗ​ ​ពោលគឺ​នៅ​ត្រឹម​ ​៥០០០​ ​រៀល​ក្នុង​មួយ​គីឡូក្រាម​ ​នៅ​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ

​AMRO​ ​ព្យាករ​ថា​ ​តំបន់​អាស៊ាន​បូក​បី​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៤,១​% ​នៅក្នុង​ឆ្នាំ​ ​២០២៦​ ​នេះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

ការិយាល័យ​ស្រាវជ្រាវ​ម៉ាក្រូ​សេដ្ឋកិច្ច​អាស៊ាន​ +​៣​ ​(​AMRO​) ​សប្តាហ៍​នេះ​ ​បាន​ចេញផ្សាយ​របាយការណ៍​បច្ចុប្បន្នភាព​ប្រចាំ​ត្រីមាស ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​នៃ​របាយការណ៍​ស្តីអំពី​វិស័យ​សេដ្ឋកិច្ច​តំបន់​អាស៊ាន​បូក​បី ​(​AREO​) ​ដោយ​បាន​ព្យាករ​ថា​ ​តំបន់​អាស៊ាន​បូក​បី ​(​ASEAN​+​3​)​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៤,១​ ​ភាគរយ​ ​នៅក្នុង​ឆ្នាំ​ ២០២៦ ​នេះ

ស្ថាប័នចំនួន ៣ រួមដៃគ្នារៀបចំវគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល ដើម្បីកាត់បន្ថយចំណាយថ្លៃដើម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

សហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា (CMDF) បានរៀបចំ «វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល» រយៈពេល ៣ថ្ងៃ នៅសាលាស្រុកត្រពាំងប្រាសាទ ស្ថិតក្នុងភូមិទួលតាសេក ខេត្តឧត្តរមានជ័យ ដល់យុវជនក្នុងមូលដ្ឋាន

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖​ ខេត្តស្វាយរៀង បានបញ្ចប់ការចែកប្លង់ដីធ្លីជូនពលរដ្ឋទាំងស្រុង និងបន្តបើកទំព័រថ្មីនៃការអភិវឌ្ឍ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/07/2026

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖​ ខេត្តស្វាយរៀង បានបញ្ចប់ការចែកប្លង់ដីធ្លីជូនពលរដ្ឋទាំងស្រុង និងបន្តបើកទំព័រថ្មីនៃការអភិវឌ្ឍ ជាពិសេស លើកកម្ពស់ជីវភាពប្រជាជន

ច្រកដឹកជញ្ជូនកសិផលពីកម្ពុជាទៅចិនឆ្លងកាត់ឡាវ ចំណេញពេលវេលា កាត់បន្ថយថ្លៃដឹកជញ្ជូន ជំរុញទំហំនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

កជំនាញផ្នែកដឹកជញ្ជូនបានអះអាងប្រកបដោយសុទិដ្ឋិនិយមថា សម្រាប់ការដឹកជញ្ជូនទំនិញ ជាពិសេស កសិផលពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន​ តាមផ្លូវគោក ដោយឆ្លងកាត់តាមសា​ធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ គឺទទួលបានផលចំណេញច្រើន

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ