ការបណ្តុះបណ្តាលវប្បធម៌សន្សំប្រាក់នឹងធ្វើឱ្យការគ្រប់គ្រងហិរញ្ញវត្ថុកាន់តែមានភាពប្រសើរឡើង

ភ្នំពេញ ៖ ការលើកទឹកចិត្តឱ្យមានទម្លាប់សន្សំ និងបំប្លែងការសន្សំនេះជាទុនវិនិយោគ គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីបំពេញតម្រូវការចាំបាច់ និងស្ថានភាពបន្ទាន់ ខណៈការបង្កើនការបណ្តុះបណ្តាលវប្បធម៌សន្សំជាជាងការខ្ចីឥណទាននឹងធ្វើឱ្យការគ្រប់គ្រងហិរញ្ញវត្ថុកាន់តែមានភាពប្រសើរឡើង។

– ការលើកទឹកចិត្តប្រជាជនពេញវ័យឱ្យមានទម្លាប់សន្សំ និងបំប្លែងការសន្សំនេះជាទុនវិនិយោគ

ការសន្សំរបស់ប្រជាជនពេញវ័យនៅកម្ពុជាមានកម្រិតទាប ដោយសារតែកត្តាជាច្រើន ក្នុងនោះចំណូលទាប និងមិនទៀងទាត់ជាកត្តាចម្បង (៥៨% នៃប្រជាជនពេញវ័យ) ដែលធ្វើឱ្យលទ្ធភាពសន្សំនៅមានកម្រិត។ ការណ៍នេះជាររបាំងក្នុងការបង្កើតមូលធននៅក្នុងសេដ្ឋកិច្ច និងការកៀរគរមូលនិធិតាមរយៈវិស័យធនាគារ។ ម្យ៉ាងវិញទៀត ប្រជាជនភាគច្រើនសន្សំនៅផ្ទះ ឬសន្សំក្រៅផ្លូវការ ដែលបង្ហាញថា ប្រជាជនមានតម្រូវការសន្សំខ្ពស់ តែប្រភេទសន្សំផ្សេងៗ មិនទាន់អាចបំពេញតាមតម្រូវការនេះ។

ក្រុមអ្នកសន្សំ និងសហគមន៍ សង្គហសមាគមបានផ្តល់សេវាសន្សំដែលមានចំណាយទាប ឬដោយមិនមានរបាំងចំពោះការប្រើប្រាស់ ហេតុដូច្នេះការកៀរគរប្រាក់សន្សំទទួលបានជោគជ័យ ក្នុងទម្រង់ជាការសន្សំទៀងទាត់ និងកាតព្វកិច្ច។ ទន្ទឹមនឹងនេះ ប្រជាជនសន្សំប្រាក់នៅផ្ទះគឺដោយសារមានសន្ទនីយភាពខ្ពស់ និងងាយស្រួលដោះស្រាយស្ថានភាពបន្ទាន់។ ករណីទាំងនេះបង្ហាញថា ប្រជាជនមានលទ្ធភាពសន្សំក្នុងទំហំទឹកប្រាក់តូចៗ ហើយការកៀរគរប្រាក់សន្សំអាចធ្វើទៅបាន។

ការប្រើប្រាស់ឥណទានមានកម្រិតខ្ពស់សម្រាប់ចំណាយជីវភាពទូទៅ (១៥%) និងដោះស្រាយស្ថានភាពបន្ទាន់ (៧%) ។ ការណ៍នេះបង្ហាញថា ប្រជាជនទទួលបានមូលនិធិតាមរយៈសេវាឥណទាន ហើយប្រើប្រាស់ប្រាក់ចំណូលដែលមានកម្រិត សម្រាប់ទូទាត់សងឥណទានជាជាងសន្សំ។ ការលើកទឹកចិត្តឲ្យប្រជាជនពេញវ័យសន្សំប្រាក់ពិតជាមានសារៈសំខាន់ ដើម្បីបំពេញតម្រូវការចាំបាច់ និងស្ថានភាពបន្ទាន់ និងជួយដល់ការកៀរគរប្រាក់សន្សំ ហើយការបង្កើនការបណ្តុះបណ្តាលវប្បធម៌សន្សំជាជាងការខ្ចីឥណទាន នឹងធ្វើឲ្យការគ្រប់គ្រងហិរញ្ញវត្ថុកាន់តែមានភាពប្រសើរឡើង។

ស្ត្រី(៤៦%) មានការសន្សំច្រើនជាងបុរស(៣៩%)ដែលមានគម្លាត៧%។ យន្តការសន្សំដែលពេញនិយមជាងគេ គឺការសន្សំតាមរយៈអ្នកផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ សម្រាប់ស្ត្រី (៣៧%) និងបុរស (២៨%) ដែលស្ត្រីខ្ពស់ជាងបុរស ៩% ។ ទោះយ៉ាងណា ការស្រាវជ្រាវរបស់មូលនិធិអភិវឌ្ឍន៍មូលធន អង្គការសហប្រជាជាតិលើមជ្ឈមណ្ឌលទិន្នន័យធំ អំពីការប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់អតិថិជន(ដោយផ្អែកលើទិន្នន័យទទួលបានពីអ្នកផ្តល់សេវាហិរញ្ញវត្ថុចំនួន ៤ ក្នុងប្រទេសកម្ពុជា ដែលគ្របដណ្តប់ប្រមាណ ២០% នៃទីផ្សារឥណទាន និងសន្សំ) បានបង្ហាញថា ទំហំប្រាក់សន្សំជាមធ្យមរបស់ស្ត្រីមានកម្រិតទាបជាងខ្លាំង បើធៀបនឹងបុរស ហើយគណនីទាំងនោះស្ទើរតែគ្មានសកម្មភាព។ ការអភិវឌ្ឍសមត្ថភាពក្នុងការប្រមូល និងប្រើប្រាស់មជ្ឈមណ្ឌលទិន្នន័យធំដែលបែងចែកអតិថិជនតាមយេនឌ័រជាតម្រូវការចាំបាច់ ដើម្បីបង្កើតអាជីវកម្មសម្រាប់ស្ត្រី ហើយផ្តល់ព័ត៌មានអំពីទីផ្សារ និងយុទ្ធសាស្ត្របែងចែកអតិថិជន។

-វប្បធម៌សន្សំជាទ្រព្យសកម្មបង្កើតចំណូលដល់អតិថិជន ប៉ុន្តែបាត់បង់ឱកាសក្នុងការប្រើប្រាស់មូលធនសម្រាប់អន្តរការីយកម្ម 

វប្បធម៌សន្សំជាសាច់ប្រាក់ និងជាទ្រព្យសកម្មនៅប្រទេសកម្ពុជាមានតាំងពីយូរណាស់មកហើយ។ ចំណូលពីការសន្សំជាសាច់ប្រាក់មានកម្រិត ខណៈដែលការសន្សំជាទ្រព្យសកម្មផ្ដល់ចំណូល តាមតម្លៃទីផ្សារ។ ការសន្សំជាសាច់ប្រាក់មានភាពងាយស្រួល មិនមានចំណាយប្រតិបត្តិការ និងមានសន្ទនីយភាពខ្ពស់ ខណៈបច្ច័យនៃការសន្សំជាទ្រព្យសកម្មរូបវន្ត ធ្វើឲ្យបាត់បង់ឱកាសក្នុងការប្រើប្រាស់ដើមទុនសម្រាប់ អន្តរការីយកម្ម។

ដូច្នេះ កត្តាសំខាន់គឺត្រូវរកមធ្យោបាយដែលធ្វើឲ្យអតិថិជនប្តូរមកប្រើប្រាស់សេវាសន្សំជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលផ្ដល់ចំណូលប្រកួតប្រជែង។ សេវាសន្សំទាំងនោះ រួមមានសេវាដែលបង្កើតចំណូលពីទ្រព្យសកម្មរូបវន្ត ដូចជាការជួញដូរទ្រព្យសកម្មទាំងនោះក្នុងទីផ្សារខូមូឌីធី។ ជាងនេះទៅទៀត ការធ្វើឲ្យសេវាសន្សំមានតម្លៃសមរម្យ និងងាយទទួលបាន ជាកម្លាំងផលករដ៏សំខាន់ក្នុងការជំរុញកំណើនប្រើប្រាស់ និងទទួលយកសេវាសន្សំ។

កាលានុវត្តភាពសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងការប្រើប្រាស់កត្តាជំនឿទុកចិត្ត ដើម្បីពង្រីកទីផ្សារ : ជំនឿទុកចិត្តរបស់ប្រជាជនពេញវ័យក្នុងប្រទេសកម្ពុជាទៅលើគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមាន កម្រិតខ្ពស់ ប៉ុន្តែមិនទាន់មានលទ្ធភាពប្រើប្រាស់ជំនឿទុកចិត្តនេះ ដើម្បីបង្កើនមូលដ្ឋានអតិថិជននៅឡើយ ខណៈដែលជំនឿទុកចិត្តលើអ្នកផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការមានកម្រិតទាប។ ប៉ុន្តែ ការប្រើប្រាស់សេវាសន្សំឆ្លុះបញ្ចាំងរូបភាពផ្ទុយគ្នាទៅវិញ។ ជាក់ស្ដែង ក្រុមអ្នកសន្សំជាមួយអ្នកផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការមានចំនួនសមាជិកច្រើនលើសលប់ ដោយសារអត្ថប្រយោជន៍ដែលទទួលបាន។ ដូច្នេះ កាលានុវត្តភាពសម្រាប គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងការទាញយកផលប្រយោជន៍ពីជំនឿទុកចិត្តនេះ គឺការដោះស្រាយបញ្ហា ផ្សេងៗដែលរារាំងអតិថិជនមិនឲ្យទទួលបានសេវាហិរញ្ញវត្ថុរបស់គ្រឹះស្ថាន។

ការសន្សំនៅក្នុងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុត្រូវបានចាត់ទុកថាមានចំណាយខ្ពស់ ដោយសារមានកម្រៃសេវាប្រចាំឆ្នាំ ថ្លៃថែទាំគណនី និងតម្រូវឲ្យមានសមតុល្យអប្បបរមា ព្រមទាំងមានចំណូលការប្រាក់ទាប។ ការបង្កើតសេវាសន្សំជាកញ្ចប់ដែលមានទឹកប្រាក់តូចៗ ការប្រាក់ខ្ពស់ និងអត្ថប្រយោជន៍ប្រសើរជាងមុនដល់អ្នកដាក់ប្រាក់បញ្ញើ នឹងផ្តល់កាលានុវត្តភាពក្នុងការកេណ្ឌប្រមូលប្រាក់សន្សំ។

យុទ្ធសាស្ត្រសម្រាប់គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ដើម្បីលើកទឹកចិត្តការសន្សំ ៖ ជំរុញ និងគាំទ្រការបង្កើតសេវាសន្សំដែលភ្ជាប់នឹងការផ្ទេរប្រាក់(ជាពិសេសការផ្ទេរប្រាក់ឆ្លងដែន) -លើកទឹកចិត្តអតិថិជនក្នុងការបង្កើនការប្រើប្រាស់សេវាហិរញ្ញវត្ថុឲ្យកាន់តែស៊ីជម្រៅ(សេវាសន្សំ សេវាឥណទាន សេវាទូទាត់ និងសេវាធានារ៉ាប់រង) និង-ធ្វើយុទ្ធនាការផ្សព្វផ្សាយប្រព័ន្ធការពារប្រាក់បញ្ញើសម្រាប់ប្រជាជនមានប្រាក់ចំណូលទាប និងរស់នៅជនបទ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ