អាត្រាជួលទីតាំងលក់រាយក្នុងផ្សារទំនើបបានកើនឡើង ៦៨% នៅត្រីមាសទី២នៃឆ្នាំ២០២២

ភ្នំពេញ ៖ អាត្រានៃការជួលទីតាំងសម្រាប់លក់រាយ ក្នុងផ្សារទំនើបមានការប្រើប្រាស់អស់ ៦៨% នៅត្រឹមរយៈពេលពាក់កណ្ដាលឆ្នាំ នៃឆ្នាំ២០២២។ នេះបើតាម ទិន្នន័យពីក្រុមហ៊ុន CBRE Cambodia តាមរយៈកម្មវិធីធ្វើបទបញ្ហាញអំពីទីផ្សារអចលនទ្រព្យនៅទូទាំងប្រទេសសម្រាប់ត្រីមាសទី២ កាលពីថ្ងៃទី៧ ខែកក្កដា កន្លងទៅ។

អាត្រា ៦៨.៤% នេះបានកើនឡើងប្រមាណជាជិត២% ពីត្រីមាសទី១ ដោយកាលណោះ គឺមានការប្រើប្រាស់បាន ៦៦.៦% រាប់បញ្ចូលជារូមនូវប្រភេទផ្សារទំនើប ឬផ្សាររៀបរយទាំងអស់នៅកម្ពុជា ដោយគិតទាំងផ្សារទំនើប ផ្សារលក់ទំនិញចម្រុះ ផ្សារ Mart និងផ្សារសហគមន៍ជាដើម។ យ៉ាងណាមិញ ក្រុមហ៊ុន CBRE បានដាក់ការរំពឹងថា នៅសល់ទីតាំងសម្រាប់ជួលចំនួន ១៩ម៉ឺនម៉ែត្រការ៉េទៀត សម្រាប់ឆ្នាំ២០២២នេះ។

ដោយឡែក សម្រាប់តម្លៃនៃការជួលទីតាំងផ្សារទំនើបនៅក្នុង ត្រីមាសទី២ ឆ្នាំ២០២២នេះ មានតម្លៃ ចន្លោះពី ២៥$ ទៅ៣០$ ក្នុងមួយម៉ែត្រការ៉េ។ ដែលតម្លៃនេះមានការធ្លាក់ចុះបន្តិចបន្តួច គិតចាប់ តាំងពីការផ្ទុះរាលដាលជំងឺកូវីដ១៩ មក។

ជាចំណែកមួយនៃការកើនឡើងអាត្រាជួលខាងលើ ការអភិវឌ្ឍនៃគម្រោងទីតាំងលក់រាយនៅក្នុងផ្សារទំនើបមានការពង្រីកខ្លួនគួរឱ្យកត់​សម្គាល់ ដែល​​ត្រឹមរយៈពេល៣ត្រីមាសចុងក្រោយនេះ ដោយសារតែបញ្ហាកូវីដបានក្លាយជាមូលហេតុមួយដែលរុញទំនោរ​ប្រជាជនឱ្យគិតគូរពីសុវត្ថិភាព​ក្នុងកា​រដើរទិញទំនិញ។ រីឯអាត្រានៃការជួលផ្សារសហគមន៍ក៏មាន​ការ​​កើន​​ឡើងផង​ដែរ។

នៅក្នុងទិន្នន័យដដែលបានបញ្ជាក់ដែរថា នៅត្រីមាសទី២ នៃឆ្នាំ២០២២នេះ មានការសម្រេចបានលើការ​សាង​សង់ និងបើកឱ្យដំណើរការនូវផ្សារទំនើបមួយគឺ ផ្សារទំនើបជីបម៉ុង598 ដែលមានទីតាំងនៅស្ថិតនៅ ក្នុងខ័ណ្ឌឬស្សីកែវ ហើយក្រៅពីផ្សារទំនើបនេះ មិនមានការបើកដំណើរការនៃផ្សារទំនើបផ្សេងទៀតនោះទេ។

គួរឱ្យដឹងថា ផ្សារទំនើប និងម៉ាកផលិតផលក្នុងស្រុកដែលកំពុងមានប្រជាប្រិយភាព​នាពេល​បច្ចុប្បន្ននេះមានដូចជា ម្សៅ (massao), Lucky supermarket, Lucky express, U care pharma, Chip Mong supermarket ជាដើម។ ចំណែកឯ​ម៉ាកផលិតផល និងផ្សារទំនើបអន្តរជាតិដែលពេញនិយមមាន PAPA JOHNS, 7Eleven, Pizza Hut, The Pizza Company, FILA, BOSE ។ល។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ រដ្ឋាភិបាល​គ្រោងចំណាយលើវិស័យអប់រំ ១ ១១៨លានដុល្លារ ខណៈឆ្នាំ២០២៧ គ្រោងចំណាយ​ប្រមាណ ១ ១៧២លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ការ​ចំណាយក្នុងវិស័យ​អប់រំនៅតែកើន​មិនមានការ​ថយ​ចុះនោះទេ ជាក់ស្ដែង​ ពិដានគោលនៃការ​ចំណាយ​ឆ្នាំ២០២៦ ចេញជា​ច្បាប់ថវិកា​មាន​ចំនួន ៤ ៤៧៤ពាន់លានរៀល ឬប្រមាណ ១ ១១៨​លានដុល្លារអាម៉េរិក​

ការពហិកាទំនិញថៃ និងការប្រើប្រាស់ផលិតផលក្នុងស្រុក ជាចលករយ៉ាងសំខាន់ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងពង្រីក SME

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ការបន្តពហិកាទំនិញថៃ និងការប្រើប្រាស់ផលិតផលក្នុងស្រុក ( Local Products) គឺជាកាតាលីករ ឬជាកម្លាំងចលករដ៏មានឥទ្ធិពលក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងអភិវឌ្ឍន៍សង្គមមួយឱ្យមានចីរភាព

អ្នកជំនាញសេដ្ឋកិច្ចវិស័យឯកជនព្រមានពីការចំណាយរបស់ពលរដ្ឋអាម៉េរិកកើនឡើងខ្ពស់ ខណៈមន្ត្រីរដ្ឋាភិបាលនិយាយថា ជាសញ្ញាល្អរបស់សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

អ្នកជំនាញសេដ្ឋកិច្ចវិស័យឯកជនព្រមានពីការចំណាយរបស់ពលរដ្ឋអាម៉េរិកកើនឡើងខ្ពស់ ខណៈមន្ត្រីរដ្ឋាភិបាលនិយាយថា ជាសញ្ញាល្អរបស់សេដ្ឋកិច្ច

ប្រទេសចំនួន ៣ របស់ទ្វីបអាម៉េរិកខាងត្បូងកើបលុយពីការនាំចេញប្រេង ខណៈសង្គ្រាមនៅមជ្ឈិមបូព៌ាបន្តអូសបន្លាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ម៉េរិកខាងត្បូងកំពុងបង្កើនការនាំចេញប្រេងរបស់ពួកគេច្រើនជាងសហរដ្ឋអាម៉េរិក ដោយសារអ្នកផលិតសំខាន់ៗនៅក្នុងតំបន់បានជំរុញការផលិត និងនាំចេញទៅកាន់ពិភពលោកដែមិនត្រូវការឆ្លងកាត់ច្រកសមុទ្រ Hormuz

ការ​ចុះបញ្ជីម៉ាក​សម្គាល់ភូមិ​សាស្ត្រទំនិញលើផលិតផល​ជាតិ​ ជួយរុញទីផ្សា​រ និង​បង្កើនតម្លៃបន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ការ​ចុះបញ្ជីម៉ាក​សម្គាល់ភូមិសាស្ត្រទំនិញ លើផលិតផលរបស់ខ្មែរ បានផ្ដល់​អត្ថ​ប្រយោជន៍​ ដូចជាការ​បញ្ជាក់ពីអត្តសញ្ញាណ និង​ប្រភពដើម​ បង្កើនតម្លៃផលិតផល និងការពារ​ផលិតផល​ពីការ​ក្លែងបន្លំ​ជាដើម។

៥ខែដំបូងឆ្នាំ២០២៦ វៀតណាមទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) សរុបជិត ២៥ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិរបស់វៀតណាម បានឱ្យដឹងថា ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៦ កន្លងទៅនេះ វៀតណាម ទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) បានឈានដល់ ២៤,៨១ ពាន់លានដុល្លារ

បំណុលសាធារណៈកម្ពុជាកើនជាង ១៣ ពាន់លានដុល្លារ ប៉ុន្តែនៅតែអាចគ្រប់គ្រងបាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ បំណុលសាធារណៈរបស់កម្ពុជាកើនឡើងដល់ ១៣,៣០ពាន់លានដុល្លារអាមេរិក ក្នុងនោះ ៩៦% ត្រូវនឹងប្រមាណជា ១២,៧០ ពាន់លានដុល្លារ

ថៃ ស្ថិតក្នុងចំណោម ៥៤ ប្រទេស ដែលអាម៉េរិកត្រៀមដំឡើងពន្ធគយ ពាក់ព័ន្ធនឹងការប្រើកម្លាំងពលកម្មបង្ខំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

ប្រទេសថៃកំពុងស្ថិតក្នុងចំណោម ៥៤ ប្រទេស ដែលត្រូវបានអាម៉េរិក ត្រៀមនឹងដំឡើងពន្ធ ១២,៥ ភាគរយ ដោយសារបរាជ័យក្នុងការហាមឃាត់ការផលិតទំនិញ ដែលប្រើប្រាស់កម្លាំងពលកម្មបង្ខំ

កម្ពុជា-អាល្លឺម៉ង់ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលការវិនិ​យោគមកកាន់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

ប្រទេសកម្ពុជា និងធអាល្លឺម៉ង់ ប្តេជ្ញាចិត្តយ៉ាងមុតមាំ ​ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូជាមួយកម្ពុជា ដែលគ្រប់ដណ្តប់លើវិស័យជាច្រើនសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច និងបាន​ប្តេជ្ញាចិត្តសម្របសម្រួលជំរុញឱ្យមានការវិនិយោគកាន់តែច្រើនឡើង ពីប្រទេសអាល្លឺម៉ង់មកកាន់កម្ពុជា

កំណើនថាមពលពន្លឺព្រះអាទិត្យរបស់កម្ពុជា ​លើសពី​ផែនការដែលបានគ្រោងទុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

យោងតាមរបាយការណ៍ស្រាវជ្រាវរបស់វិទ្យាស្ថានវិភាគសេដ្ឋកិច្ចថាមពល និងហិរញ្ញវត្ថុ(IEEFA) បង្ហាញថា ថាមពលពន្លឺព្រះអាទិត្យនៅកម្ពុជា ពេលនេះបានឈានដល់ជិត ១.៥ ជីហ្គាវ៉ាត់ ដែលបានលើសពីគោលដៅផ្លូវការកំណត់ដំបូងសម្រាប់រយៈពេល ៥ ឆ្នាំ ចាប់ពីឆ្នាំ ២០៣០ ដល់ឆ្នាំ ២០៣៥