ជនជាតិបារាំងពីរនាក់ប្រមូលប្លាស្ទិក កែច្នៃជាផលិតផលស្អាតៗគួរឱ្យទាក់ទាញអារម្មណ៍ពីមហាជន

ភ្នំពេញ ៖ សំរាម នៅតែជាបញ្ហាចម្បងមួយដែលអ្នកពាក់ព័ន្ធ និងអ្នកស្រឡាញ់បរិស្ថានព្យាយាមរកដំណោះស្រាយ ដើម្បីកាត់បន្ថយ។ ក្នុងនោះ ការយកសំរាមដែលប្រើប្រាស់រួចទៅកែច្នៃឡើងវិញ គឺជាជម្រើសដ៏ល្អមួយដែលមានទទួលបានការលើកទឹកចិត្តច្រើនជាងគេ។

ពីសំរាមដែលនៅរាយប៉ាយតាមផ្លូវ និងនៅលើផ្ទៃទឹក ពេលនេះត្រូវបានម្ចាស់សិប្បកម្មសញ្ជាតិបារាំងចំនួន​ ២រូប​ នាំគ្នាប្រមូលយកមកកែច្នៃឱ្យចេញជាផលិតផលផ្សេងៗ ដែលមានរូបរាង និងពណ៍យ៉ាង​ស្រស់ស្អាតគួរជាទីទាក់ទាញ ។

ឆ្លងកាត់នូវបទពិសោធន៍ការងារស្ម័គ្រចិត្តក្នុងប្រទេសកម្ពុជាក្នុងអំឡុងឆ្នាំ២០១០ ជនជាតិបារាំងទាំង​ពីរនាក់បានទៅស្រាវជ្រាវបន្ថែមពីការកែច្នៃនៅប្រទេសបារាំងមួយរយៈ ហើយបានត្រឡប់មកកម្ពុជាវិញ ​ដើម្បីចាប់ផ្ដើមធ្វើការកែច្នៃ​សំរាម និងប្លាស្ទិកនៅក្នុង​ឆ្នាំ២០១៦។

ក្នុងដំណើរការកែច្នៃនាពេលនោះ ពួកគេបានសហការ​ជាមួយអង្គការនានាដែលធ្វើការពាក់ព័ន្ធ​នឹងបរិស្ថាននៅតាមបណ្ដាខេត្តនានា ប៉ុន្តែក្រោយមកក៏បានសម្រេចប្ដូរទីតាំងមករាជធានីភ្នំពេញវិញនៅឆ្នាំ២០២២។

អ្នកនាង Alix Langlois ដែលជាស្ថាបនិកសិប្បកម្ម Trash is Nice បានឱ្យដឹងថា ខ្លួននឹងក្រុម​ការងារ បានប្រមូលប្លាស្ទីកជាច្រើនប្រភេទដូចជា ដបគ្រប់ប្រភេទ កែវជ័រ កំប៉ុងជ័រ គម្របដប និងថង់​ប្លាស្ទីកជាដើម  ដើម្បីកែច្នៃចេញជាផលិតផលថ្មី ដូចជា ដបទឹកបរិស្ថាន ចានទម្រ ថូផ្កា ក្រាស់សិតសក់ កាបូប និងបន្តោងសោរជាដើម។

ទាក់ទិននឹងដំណើរការកែច្នៃ អ្នកនាង Elora Wagner ដែលជាសហស្ថាបនិកបានឱ្យ ដឹងថា ជារៀង​រាល់ខែ ក្រុមការងាររបស់សិប្បកម្ម Trash is Nice តែងដើរប្រមូលសំរាមប្លាស្ទីកពីទីតាំងជុំវិញតំបន់​កោះពេជ្រ ពោលគឺក្បែរៗទីតាំងសិប្បកម្មរបស់ខ្លួន។

បើតាមអ្នកនាង Elora Wagner ក្នុងមួយខែ ខ្លួន និងក្រុមការងារអាចប្រមូលសំរាមប្លាស្ទីកបានប្រមាណ ១០០គីឡូ។ សំរាមប្លាស្ទីកទាំងនោះ នឹងត្រូវយកទៅលាងសម្អាត កិន និងកាត់ជាគ្រាប់ ហើយចុងក្រោយគឺយកទៅចាក់ពុម្ពចេញជារបស់ប្រើប្រាស់ផ្សេងៗ។

តាមរយៈការរចនាម៉ូតស្អាតៗ ផលិតផលទាំងនោះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជន​ ជាពិសេសក្រុមអតិថិជនគោលដៅដែលមានបំណងចូលរួមកាត់បន្ថយការប្រើប្រាស់​ផ្លាស្ទីកតែម្ដង។ មិនត្រឹមតែប៉ុណ្ណោះ ជារៀងរាល់ខែ សិប្បកម្មខាងលើក៏ចូលរួមជាមួយដៃគូដើម្បីបង្កើតជាវគ្គបណ្ដុះបណ្ដាល និងសិក្ខាសាលា ក្នុងគោលបំណងអប់រំយុវជនអំពីផលប៉ះពាល់នៃសំរាមប្លាស្ទីក ក៏ដូចជាបង្កើនចំណេះដឹងអំពីកែច្នៃប្លាស្ទីក និងការប្រើប្រាស់ប្លាស្ទីកឡើងវិញជាដើម។

គួរបញ្ជាក់ថា ការចោលសំណល់រឹងនៅទីលានចាក់សំរាម មានការកើនឡើង ៥ដង ចាប់ពី ៣១៨ ០០០ តោននៅឆ្នាំ២០០៤ ដល់ ១.៧ លានតោនក្នុងមួយឆ្នាំនៅឆ្នាំ២០១៨។ នេះបើយោង​តាមរបាយការណ៍របស់ក្រសួងបរិស្ថាន។

ទីលានចាក់សំរាមទំាងអស់ក្នុងប្រទេសកម្ពុជានឹងមិនអាចបន្តផ្ទុកសំណល់រឹងបានទេ ប្រសិនជា​សំណល់រឹងបន្តកើនឡើងក្នុងល្បឿនដូចសព្វថ្ងៃ ជាពិសេសនៅទីក្រុងធំៗមួយចំនួនដូចជា ក្រុងភ្នំពេញ ​ដែលផលិតសំរាមជាមធ្យម ២ ២១៦តោនជារៀងរាល់ថ្ងៃ។

គួរបញ្ជាក់ដែរថា សំរាមជាច្រើនគឺអាចកែច្នៃដើម្បីប្រើប្រាស់ឡើងវិញបាន ប៉ុន្តែតាមការសង្កេតគេឃើញមានតែសំរាមជាង ២០% ប៉ុណ្ណោះ ដែលត្រូវ​បានកែច្នៃឡើងវិញ ខណៈដែលសំរាមក្នុងក្រុងប្រមាណជាង ៩០% ត្រូវបានរកឃើញថា មានផ្ទុក​សម្ភារៈដែលអាចកែច្នៃបាន ដូចជាកាកសំណល់សេរីរាង្គ (៥៥%) ប្លាស្ទិក (២១%) និងសំណល់​ផ្សេងៗទៀត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ