អវកាសយានិក NASA ចំនួន២នាក់ជាប់គាំងលើទីអវកាសជាង២ខែ ដោយសារបញ្ហាបច្ចេកទេសយានអវកាសរបស់ Boeing

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

បរទេស ៖ ការបំពេញបេសកកម្មនៅលើទីអវកាសដោយក្រុមអវកាសយានិកដែលពេលខ្លះធ្វើឡើងយូរថ្ងៃច្រើនជាងកាលកំណត់គឺមិនមែនជារឿងចម្លែកនោះទេ ប៉ុន្តែនៅពេលចុងក្រោយនេះ អវកាសយានិកចំនួន ២នាក់ របស់អង្គការណាសា (NASA) ដែលបានធ្វើដំណើរទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS សម្រាប់រយៈពេល៨ថ្ងៃប៉ុណ្ណោះ បែរជាបានជួបនូវហេតុការណ៍ជាប់គាំងនៅលើទីអវកាសរយៈពេលយូរមិនធ្លាប់ជួបប្រទះនោះឡើយ ដែលគិតមកទល់ពេលនេះគឺមានរយៈពេលជាង២ខែមកហើយ។

អវកាសយានិកដែលកំពុងជាប់នៅលើទីអវកាសទាំង ២នាក់ ត្រូវបានគេស្គាល់ឈ្មោះថា Sunita Williams ភេទស្រី និងម្នាក់ទៀត គឺលោក Butch Wilmore ។ ពួកគេមិនទាន់អាចវិលត្រឡប់មកផែនដីវិញតាមផែនការនៅឡើយទេ ខណៈក្រុមការងារបច្ចេកទេសព្រួយបារម្ភថា បញ្ហារបស់យានអវកាស Starliner ម៉ូដេលថ្មី ដែលផលិតដោយក្រុមហ៊ុន Boeing គឺមិនអាចមានលទ្ធភាពក្នុងការធ្វើដំណើរដោយសុវត្ថិភាពត្រឡប់មកផែនដីវិញឡើយ។

នៅក្នុងសន្និសីទសារព័ត៌មានមួយដែលត្រូវបានធ្វើឡើងដោយក្រុមការងាររបស់អង្គការណាសាកាលពីសប្ដាហ៍កន្លងទៅនេះបានរៀបរាប់អំពីបញ្ហាមួយចំនួន ជាមួយនឹងសមាសធាតុដែលស្ថិតនៅក្នុងឧបករណ៍បញ្ចេះរបស់ Starliner ។ ​ក្នុងន័យនេះ គេសង្ស័យថា មានចំណុចលេចធ្លាយនៅតាមម៉ាស៊ីនបញ្ឆេះ និងបណ្តាលឲ្យផ្នែកមួយចំនួននៃម៉ាស៊ីនមិនអាចដំណើរការបាន។

ទោះបីជាយ៉ាងណាក្តី មកដល់ពេលនេះ អវកាសយានិកដែលកំពុងជាប់គាំងទាំង ២នាក់ នៅមិនទាន់អាចពន្យល់ពីមូលហេតុពិតប្រាកដចំពោះករណីនេះនៅឡើយ ពីព្រោះពួកគេបានសាកល្បងបញ្ឆេះម៉ាស៊ីន និងជំរុញឱ្យដំណើរការជាច្រើនលើករួចមកហើយនៅក្នុងទីអវកាស ប៉ុន្តែជាលទ្ធផលនៅតែមិនអាចទទួលបានភាពវិជ្ជមាននៅឡើយ ហើយ Starliner នៅតែបន្តមានបញ្ហា នោះពួកគេទាំង២នាក់ អាចនៅជាប់គាំងលើទីអវកាសបន្តទៀត។

យ៉ាងណាក្ដី រហូតមកដល់ពេលនេះគេនៅមិនទាន់ដឹងថា អវកាសយានិកទាំង២នាក់គិតយ៉ាងណានោះទេ ប៉ុន្តែ ណាសា ចាំបាច់ត្រូវតែបញ្ជូនយានអវកាស Starliner ឱ្យត្រឡប់មកផែនដីវិញ ហើយអវកាសយានិកទាំង២នាក់នឹងត្រូវរង់ដោយមានវត្តមានអវកាសយានិកចំនួន ២នាក់ផ្សេងទៀតទៅជាមួយ។ គួរបញ្ជាក់ថា អវកាសយានិក អ្នកស្រី Williams និងលោក Wilmore ចាំបាច់ត្រូវតែបន្តរស់នៅលើស្ថានីយទីអវកាសអន្តរជាតិ ISS រហូតទៅដល់ខែកុម្ភៈ ឆ្នាំ២០២៥ ទើបអាចមានឱកាសវិលត្រឡប់មកភពផែនដីវិញជាមួយនឹង Dragon របស់ SpaceX ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ