សិង្ហបុរី ៖ PropertyGuru ក្រុមហ៊ុនអចលនទ្រព្យដ៏ធំរបស់សិង្ហបុរីកាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះបានប្រកាសបញ្ចូលគ្នាជាមួយនឹងក្រុមហ៊ុនប្រឹក្សាជំនួញ និងអាជីវកម្មរបស់ហុងកុង Bridgetown 2 Holdings ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងបញ្ជីរបស់ Nasdaq ដែលជាក្រុមហ៊ុនលំដាប់អន្តរជាតិ។
ការរួមបញ្ចូលគ្នារវាងក្រុមហ៊ុនអចលនទ្រព្យលំដាប់យក្ស ដែលមានកំពូលមហាសេដ្ឋីខ្ទង់ពាន់លានដុល្លារនៅឈរពីក្រោយគឺលោក Richard Li និងលោក Peter Thiel ត្រូវបាន PropertyGuru ដែលជាក្រុមហ៊ុនអចលនទ្រព្យអនឡាញនាំមុខគេនៅទីផ្សារសិង្ហបុរីបញ្ជាក់ថា គឺធ្វើឡើងដើម្បីត្រៀមខ្លួនឲ្យបានរួចរាល់ជាមុននៅពេលដែលទីផ្សារអចលនទ្រព្យក្នុងតំបន់អាស៊ីអាគ្នេយ៍នឹងស្ទុះងើបឡើងវិញនាពេលខាងមុខនេះ។

ក្រុមហ៊ុនថ្មីដែលកើតក្រោយការបញ្ចូលគ្នានេះនឹងមានតម្លៃរហូតទៅដល់ ១,៧៨ ពាន់លានដុល្លារ ដែលនឹងត្រូវដាក់បញ្ចូលទៅក្នុងទីផ្សារដោះដូរភាគហ៊ុនរបស់ទីក្រុងញូវយ៉ក New York Stock Exchange ផងដែរ ខណៈដែល PropertyGuru នឹងទទួលបានប្រាក់ចំណូលប្រមាណជា ៤៣១ លានដុល្លារពីដំណើរការនេះហើយក្នុងនោះ ២៩៩ លានដុល្លារ ត្រូវបានផ្តល់ដោយផ្ទាល់ពី Bridgetown 2 ។
ក្រៅពីនោះប្រាក់បម្រុងផ្សេងមួយចំនួនទៀត ក៏បានមកពីការបញ្ចូលគ្នារវាងក្រុមអ្នកវិនិយោគមួយចំនួនទៀតដូចជា Baillie Gifford, Naya, REA Group, Akaris Global Partners និងក្រុមហ៊ុនដ៏ធំមួយរបស់ម៉ាឡេស៊ីដែលសរុបជាទឹកប្រាក់ប្រមាណជា ១០០ លានដុល្លារ។ លើសពីនេះ REA Group បានសម្រេចចិត្តបន្ថែមប្រាក់វិនិយោគរបស់ខ្លួនប្រមាណជា ៣២ លានដុល្លារបន្ថែមទៀត ដោយតាមផែនការដំណើរការបញ្ចូលគ្នានេះនឹងត្រូវបញ្ចប់នៅក្នុងត្រីមាសទី៤ នៃឆ្នាំ ២០២១ នេះ ឬអាចនៅដើមឆ្នាំ២០២២ខាងមុខ៕

គួរឲ្យដឹងដែរថា PropertyGuru ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៧ ហើយបច្ចុប្បន្នកំពុងក្លាយទៅជាទីផ្សារអចលនទ្រព្យអនឡាញដ៏ធំមួយនៅក្នុងតំបន់ជាមួយនឹងបញ្ជីអចលនទ្រព្យដល់ទៅ ២,៨ លាននៅលើវេបសាយរបស់ខ្លួន និងធ្លាប់បានសម្រេចការលក់ជាមួយនឹងអ្នកទិញប្រមាណជា ៣៧ លាននាក់ ខណៈដែលភ្នាក់ងារនៃអ្នកលក់ជាប្រចាំប្រមាណជា ៤៩ ០០០នាក់ មានប្រភពមកពីប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ថៃ និងវៀតណាមផងដែរ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/02/2026
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលបានសរុបប្រហែល ៤៧,៤៧ លានដុល្លារ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content