UN តួកគី​ និង​អ៊ុយក្រែន​បន្ត​​កិច្ច​ព្រម​ព្រៀង​​នាំ​ចេញ​គ្រាប់​​ធញ្ញជាតិ​នៅ​សមុទ្រ​ខ្មៅ​ ទោះ​បី​រុស្ស៊ី​ដក​ខ្លួន​

បរទេស ៖ ​អង្គការ​សហ​ប្រជា​ជាតិ​ តួកគី​ និង​អ៊ុយក្រែន​ បាន​ជំរុញ​​​ទៅ​មុខ​​លើ​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​​នាំ​ចេញ​​គ្រាប់​​​ធញ្ញជាតិ​​តាម​សមុទ្រ​ខ្មៅ ​និង​បាន​យល់​ព្រម​លើ​ផែនការ​ដឹក​ជញ្ជូន​​តាម​នាវា​ចំនួន​ ១៦ ​សម្រាប់​ថ្ងៃ​ចន្ទ​ ទី៣១ ខែតុលា​​ បើ​ទោះ​បី​ជា​​រុស្ស៊ី​បាន​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​​ ដែល​​អនុញ្ញាត​ឱ្យ​នាំ​ចេញ​ផលិត​ផល​កសិកម្ម​អ៊ុយក្រែន​ទៅ​​កាន់​​ទីផ្សារ​ពិភព​លោក​​ក៏​ដោយ​។​

​​រុស្ស៊ី​ដែល​កំពុង​ឈ្លាន​ពាន​អ៊ុយក្រែន​ ​​បាន​បញ្ឈប់​តួនាទី​របស់​ខ្លួន​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​សមុទ្រ​ខ្មៅ​​ ហើយ​​កាត់​បន្ថយ​ការ​នាំ​ចេញ​​ ដោយ​អះ​អាង​ថា​ ខ្លួន​​មិន​អាច​​ធានា​សុវត្ថិភាព​នៃ​នាវា​ស៊ីវិល​​ ដែល​ធ្វើ​ដំណើរ​នៅ​ក្រោម​កិច្ច​ព្រម​ព្រៀង​ បន្ទាប់​ពី​​កង​នាវា​សមុទ្រ​ខ្មៅ​របស់​ខ្លួន​រង​ការ​វាយ​ប្រហារ​។

សកម្មភាព​បែប​នេះ​ ​​បង្ក​ឱ្យ​មាន​ការ​តវ៉ា​ពី​អ៊ុយក្រែន​ អង្គការ​ណាតូ ​សហភាព​អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក​ ខណៈ​​អង្គការសហប្រជាជាតិ ​និង​តួកគី​ ដែល​ជា​អាជ្ញា​កណ្តាល​សំខាន់​​​នៃ​កិច្ច​ព្រម​ព្រៀង​​ បាន​ប៉ះ​ទង្គិច​គ្នា​កាល​ពី​ថ្ងៃ​អាទិត្យ​ ឱ្យ​គ្រប់​​ភាគី​បន្តធ្វើ​តាម​​កិច្ច​ព្រម​ព្រៀង​។

​​អគ្គលេខាធិការ​​អង្គការ​សហប្រជាជាតិ​ លោក​ អត់តូនីញ៉ូ​ ហ្គូតទែរ៉ែស​ ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ចំណាត់ការ​របស់​រុស្ស៊ី​ ហើយ​លោក​បាន​ពន្យារ​ពេល​ដំណើរ​កម្សាន្ត​ទៅ​ក្រៅ​ប្រទេស​ ដើម្បី​ព្យាយាម​ស្រោច​ស្រង់​​​កិច្ច​​ព្រម​​ព្រៀង​​​ឡើង​វិញ​ ក្នុង​គោល​បំណង​បន្ធូរ​បន្ថយ​វិបត្តិ​ស្បៀង​អាហារ​ពិភព​លោក​។​

​​សូម​បញ្ជាក់​ថា​ ពោត ​ស្រូវ​សាលី ផ្កា​ឈូក​រ័ត្ន​ ​​និង​សណ្តែក​សៀង​ ក្នុង​ចំណោម​គ្រាប់​ធញ្ញជាតិ​ផ្សេង​ទៀត​ ជាង​ ៩,៥ លាន​តោន​ ត្រូវ​បាន​នាំ​ចេញ​តាម​រយៈ​សមុទ្រ​ខ្មៅ​ ចាប់​តាំង​ពី​កិច្ច​​ព្រម​ព្រៀង​សម្រេច​ឡើង​ក្នុង​ខែ​កក្កដា​។​ ​​ក្រោម​កិច្ច​ព្រម​ព្រៀង​នេះ​ មជ្ឈ​មណ្ឌល​សម្រប​សម្រួល​រួម​ (JCC) ​ដែល​បង្កើត​ឡើង​ដោយ​មន្ត្រី​អង្គការ​សហប្រជាជាតិ​ តួកគី​ រុស្ស៊ី ​និង​អ៊ុយក្រែន​ យល់​ព្រម​លើការ​​​បំលាស់​ទី​ និង​ត្រូ​ត​ពិនិត្យ​នាវា​ដឹក​ជញ្ជូន​។ ​​

​​កិច្ច​ព្រម​ព្រៀង​នេះ​ ​បាន​បើក​ផ្លូវ​ឱ្យ​មាន​ការ​នាំ​ចេញ​​​គ្រាប់​ធុញ្ញជាតិ ដែល​ជាប់​គាំង​ដោយ​សារ​សង្រ្គាម​​ ពី​​អ៊ុយក្រែន​​​ឡើង​វិញ​ ដោយ​​អនុញ្ញាត​​ឱ្យ​​មាន​​ការ​ជញ្ជូន​ទៅ​​​​លើ​​ទីផ្សារ​​ពិភព​លោក​ ក្នុង​​កម្រិត​ដូច​មុន​សង្រ្គាម​ ចំនួន​​ ៥ លាន​តោន​​ក្នុង​មួយ​ខែ​។

ប៉ុន្តែ​​ខណៈ​កិច្ច​ព្រម​ព្រៀង​នេះ​​ផុត​កំណត់​នៅ​ថ្ងៃ​ទី​ ១៩ ខែ​វិច្ឆិកា​ខាង​មុខ​ រុស្ស៊ី​​​​​បាន​និយាយ​ថា​ មាន​បញ្ហា​ធ្ងន់​ធ្ងរ​​ ហើយ​អ៊ុយក្រែន​​អះ​អាង​ថា​ ទីក្រុង​ម៉ូស្គូ​បាន​​រារាំង​នាវា​ជិត​ ២០០​ គ្រឿង​ ពី​ការ​ប្រមូល​ទំនិញ​គ្រាប់​ធញ្ញជាតិ​។​ បន្ថែម​ពី​នេះ​ ​ ​ដោយ​សារ​តែ​ការ​ដក​ខ្លួន​របស់​រុស្ស៊ី​ គ្មាន​នាវាដឹក​ជញ្ជូន​គ្រាប់​ធញ្ញជាតិ​​ណា​មួយ ហ៊ានធ្វើ​ដំណើរ​​ឆ្លង​កាត់​​​ច្រក​របៀង​មនុស្ស​ធម៌​​​ដែល​​បង្កើត​ឡើង​តាម​កិច្ច​ព្រម​ព្រៀង​​ នៅ​ថ្ងៃ​អាទិត្យ​ទី​ ៣០ ខែ​តុលា​ នោះ​ទេ​។ យ៉ាង​ណា​មិញ​ UNបាន​អះ​អាង​​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា​ ខ្លួន​បាន​យល់​ព្រម​ជាមួយ​អ៊ុយក្រែន​ និង​តួកគី​ លើ​ផែនការ​​ដឹកជញ្ជូន​​សម្រាប់​នាវា​ចំនួន​ ១៦ នៅ​ថ្ងៃ​ចន្ទ​ ដោយ​មាន​នាវា​ចំនួន​ ១៦ ត្រូវ​ចេញ​ និង​ ៤ ត្រូវ​ចូល​។  UN​ បញ្ជាក់​ទៀត​ថា​ ​មន្រ្តី​រុស្ស៊ី​នៅ​ ​JCC ​ក៏​​បាន​ដឹង​ពី​​អំពី​ផែនការ​នេះ​ ​ហើយ​​កត់​សម្គាល់​ថា​ គ្រប់​ភាគី​​ទាំង​អស់​ សម្រប​សម្រួល​ជាមួយ​យោធា​រៀង​ៗ​ខ្លួន​ និង​អាជ្ញាធរ​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ ​ដើម្បី​ធានា​​នូវ​ការ​ឆ្លង​កាត់​ប្រកប​ដោយ​សុវត្ថិភាព​ នៃ​នាវា​ពាណិជ្ជកម្ម​​ក្រោម​កិច្ច​ព្រម​ព្រៀង​។

UNអះ​អាង​ទៀត​ថា​ ​​ក្នុង​អំឡុង​​សម័យ​ប្រជុំ​កាល​ពី​ថ្ងៃ​អាទិត្យ​ ក្នុង​ចំណោម​គណៈ​ប្រតិភូនៃ​​កិច្ចព្រមព្រៀង​​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ​ មន្ត្រី​រុស្ស៊ី​បាន​​​បញ្ជាក់​​ថា​ ទីក្រុង​ម៉ូស្គូ​នឹង​បន្ត​កិច្ច​សន្ទនា​ជាមួយ​អង្គការ​សហប្រជាជាតិ​ និង​គណៈ​ប្រតិភូ​តួក​គី​លើ​បញ្ហា​សំខាន់​ៗ​។​ យ៉ាង​ណា​មិញ​ រុស្ស៊ី​មិន​បាន​​​ប្រតិកម្ម​យ៉ាង​ណា​ទេ​ចំពោះ​ផែន​ការ​​​សម្រាប់​ថ្ងៃ​ចន្ទ​​។ ​បន្ថែម​ពី​លើ​នេះ​ ក្រសួង​ការ​ពារ​ជាតិ​តួកគី​ បាន​​​​និយាយ​ថា​ ​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​តួកគី​ លោក​ Hulusi Akar ​បាន​ទាក់​ទង​ជាមួយ​សម​ភាគី​រុស្ស៊ី ​និង​អ៊ុយក្រែន​ ដើម្បី​ព្យាយាម​ និង​សង្គ្រោះ​កិច្ច​ព្រម​ព្រៀង​​នេះ​ ហើយ​បាន​ស្នើ​ឱ្យ​ភាគី​ទាំង​សង​ខាង​​ជៀស​វាង​ការ​បង្ក​ហេតុ​ណា​មួយ​​​។

ជុំ​វិញ​បញ្ហា​នេះ​ អង្គការ​ណាតូ ​និង​សហភាព​អឺរ៉ុប​ បាន​ជំរុញ​ឱ្យ​រុស្ស៊ី​ពិចារណា​ឡើង​វិញ​នូវ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​។​ ចំណែក​ប្រធានាធិបតី​អាមេរិក​ លោក​ ចូ បៃដិន​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ ទង្វើ​របស់​រុស្ស៊ី​​គឺ​ជា​ការ​​គួរ​ឱ្យ​ខឹង​សម្បារ​ដាច់​ខាត​ ហើយ​​វា​នឹង​បង្កើន​ភាព​អត់​ឃ្លាន​​លើ​ពិភព​លោក​។

បន្ថែម​ពី​លើ​នេះ​ ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​ លោក​ អង់ថូនី​ ប្ល៊ីងកែន​ បាន​ថ្លែង​​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ថា៖

“​ទង្វើ​ណា​មួយ​របស់​រុស្ស៊ី ​ដើម្បី​រំខាន​ដល់​ការ​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ​សំខាន់​ៗ​ទាំង​នេះ​ គឺ​ជាសារ​ដ៏​សំខាន់​មួយ​ថា​​ ប្រជាជន​​ និង​ក្រុម​គ្រួសារ​ជុំ​វិញ​ពិភព​លោក​ គួរ​តែ​ចំណាយ​ប្រាក់​បន្ថែម​​​ដើម្បី​ស្បៀង​អាហារ​ បើ​មិន​អញ្ចឹង​ទេ​ គឺ​ត្រូវ​អត់​ឃ្លាន​ ។ ​រុស្ស៊ី​កំពុង​កំពុង​​យក​ស្បៀង​ធ្វើ​ជា​អាវុធ​ ក្នុង​សង្រ្គាម​ដែល​ខ្លួន​ឯង​ចាប់​ផ្ដើម​”

​ទោះ​យ៉ាង​ណា​ក៏​ដោយ​ ​ឯក​អគ្គ​រដ្ឋ​ទូត​រុស្ស៊ី​ប្រចាំ​ទីក្រុង​វ៉ាស៊ីនតោន​ បាន​​ឆ្លើយ​តប​វិញ​​ថា​ ​អាមេរិក​ធ្វើ​ការ​អះ​អាង​មិន​ពិត​អំពី​ចំណាត់​ការ​របស់​ទីក្រុង​ម៉ូស្គូ​។​ រុស្ស៊ី​ដែល​បង្កើន​ការ​វាយ​ប្រហារ​​ដោយ​មីស៊ីល​លើ​ហេដ្ឋារចនា​សម្ព័ន្ធ​ស៊ីវិល​​​អ៊ុយក្រែន​ ក្នុង​រយៈ​ពេល​​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ​ បាន​អះ​អាង​ថា​ថា​ អ៊ុយក្រែន​បាន​​វាយ​ប្រហារ​កង​នាវា​ចរ​សមុទ្រ​ខ្មៅ​ក្បែរ​ទីក្រុង​ Sevastopol ​ដោយ​ប្រើ​ដ្រូន​ចំនួន​ ១៦ ​ហើយ​ថា​ ​អ្នក​ជំនាញពី​កង​ទ័ព​ជើង​ទឹក​អង់គ្លេស​បាន​ជួយ​សម្រប​សម្រួល​នូវ​អ្វី​ដែល​រុស្ស៊ី​ហៅ​ថា​ការ​វាយ​ប្រហារ​ភេរវកម្ម​។​ ​អង់គ្លេស​បដិសេធ​ការ​ចោទ​ប្រកាន់​ អ៊ុយក្រែន​មិន​បាន​បញ្ជាក់​ ឬ​បដិសេធ​ថា​ខ្លួន​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​ទាំង​នោះ​នោះ​ទេ​ ហើយ​យោធា​​អ៊ុយក្រែន​​បាន​​ស្នើ​​​ឡើង​ថា​ ​​រុស្ស៊ី​​ខ្លួន​ឯង​​ប្រហែល​​​ជា​​ទទួល​​ខុស​​ត្រូវ​​ចំពោះ​​ការ​​ផ្ទុះ​​​។

​រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ុយក្រែន​ លោក​ ឌ្មីត្រូ គូឡេបា​  ​បាន​អះ​អាង​ថា​ ទីក្រុង​ម៉ូស្គូ​បាន​ប្រើ​ការ​បំផ្ទុះ​នៅ​ចម្ងាយ​ ២២០ ​គីឡូម៉ែត្រ​ ពី​ច្រក​របៀង​នាំ​ចេញ​​គ្រាប់​ធញ្ញជាតិ​ ដើម្បី​ជា​​លេស ទម្លាក់​កំហុស​ឱ្យ​អ៊ុយក្រែន​។ កន្លង​មក​ អ៊ុយក្រែន​តែង​តែ​ចោទ​ប្រកាន់​រុស្ស៊ី​ ថា​បាន​ប្រើ​ប្រាស់​កង​នាវា​ចរ​សមុទ្រ​ខ្មៅ​ ដើម្បី​បាញ់​មីស៊ីល​​​ទៅ​កាន់​គោលដៅ​​ស៊ីវិល​ក្នុង​ប្រទេស​អ៊ុយក្រែន ដែល​ការ​ចោទ​ប្រកាន់​នេះ​ ក៏​មាន​ការ​គាំទ្រ​ពី​​​អ្នក​វិភាគ​យោធា​មួយផង​ដែរ​ ដោយ​​​​​ថា​ ​​កង​នាវា​នេះ​ក្លាយ​ជា​គោលដៅ​យោធា​ស្រប​ច្បាប់​៕ អត្ថបទដោយ ៖ ហួន ឌីណា  ​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ