Epic Games ដែលជាអ្នកបង្កើតហ្គេមដ៏មានប្រជាប្រិយ Fortnite បានចោទប្រកាន់ក្រុមហ៊ុន Apple ថា ដំណើរការរបស់ App Store ជាទម្រង់ក្រុមហ៊ុនផ្តាច់មុខខុសច្បាប់ ព្រោះរាល់ការទិញក្នុងហេ្គមគឺអាចប្រព្រឹត្តទៅបាននៅលើ App Store ដោយប្រព័ន្ធទូទាត់ផ្ទាល់របស់ Apple តែមួយគត់។
កាលពីឆ្នាំមុន Epic Games មានចេតនាបំពានគោលការណ៍របស់ក្រុមហ៊ុន Apple ដោយដាក់ប្រព័ន្ធដំណើរការទូទាត់ប្រាក់ដោយខ្លួនឯងនៅក្នុងទូរស័ព្ទ iPhone តាមរយៈហ្គេម Fortnite ។ ក្រុមហ៊ុន Apple បានឆ្លើយតបដោយលុបហ្គេម Fortnite ចេញពី iOS App Store ខណៈដែល Epic Games បានបើកបណ្តឹងប្តឹងក្រុមហ៊ុន Apple ។

បញ្ហានេះកើតឡើងដោយសារ តាមគោលការណ៍របស់ Apple រាល់ការទិញ (in-app purchase) នៅលើ App Store ក្រុមហ៊ុន Apple នឹងកាត់យក 30ភាគរយ ដែលក្រុមហ៊ុនអភិវឌ្ឍន៍កម្មវិធីលើកឡើងថាវាជាការកេងចំណេញហួសហេតុ។
Epic Games ចង់ឲ្យ Apple អនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចដំឡើងកម្មវិធីនៅក្រៅ App Store ហើយអនុញ្ញាតឲ្យអ្នកអភិវឌ្ឍន៍កម្មវិធីប្រើប្រាស់ដំណើរការបង់ប្រាក់នៅក្នុងកម្មវិធីរបស់ពួកគេដោយមិនគិតថ្លៃពី Apple ។ និយាយម៉្យាងទៀត Epic គិតថា iPhones គួរតែធ្វើដូចកុំព្យូទ័រ Windows 10 ដែលអ្នកប្រើប្រាស់មិនចាំបាច់ប្រើ Microsoft Store ដើម្បីទិញ ឬលក់កម្មវិធី software នោះទេ។ ប៉ុន្តែ Apple មិនយល់ព្រមឡើយដោយសារវាធ្វើឲ្យបាត់បង់ប្រាក់ចំណូលក្រុមហ៊ុន។
ក្រុមហ៊ុន Apple បានលើកឡើងថាខ្លួនបានវិនិយោគលុយរាប់ពាន់លាននៅក្នុងបច្ចេកវិទ្យាទាំងនេះសម្រាប់ជាប្រយោជន៍ដល់អ្នកប្រើប្រាស់ និងអ្នកអភិវឌ្ឍន៍កម្មវិធី។ ក្រុមហ៊ុន Apple បានអះអាងទៀតថាការបើកប្រព័ន្ធប្រតិបត្តិការរបស់ខ្លួនទៅកាន់កម្មវិធីភាគីទី3ដូចដែល Epic បានស្នើសុំ នឹងធ្វើឱ្យប៉ះពាល់ដល់ឯកជនភាព និងសុវត្ថិភាពរបស់អ្នកប្រើប្រាស់។
បច្ចុប្បន្ន រឿងក្តីនេះកំពុងស្ថិតក្នុងដៃតុលាការ ហើយអនាគត App Store របស់ Apple គឺស្ថិតនៅក្នុងដៃរបស់ចៅក្រមរបស់សហរដ្ឋអាមេរិកម្នាក់គឺលោក Yvonne Gonzalez Rogers ។ ប្រសិនបើ Epic Games ឈ្នះក្តីនោះក្រុមហ៊ុន Apple អាចត្រូវបានបង្ខំចិត្តផ្លាស់ប្តូរគោលការណ៍មួយចំនួនរបស់ខ្លួននៅលើ App Store ។
ប៉ុន្តែអ្នកវិភាគនៅ Wall Street បានរំពឹងថា Apple នឹងឈ្មះរឿងក្តីនេះ ដែលមានន័យថានឹងមិនមាន ឬមានការផ្លាស់ប្តូរតិចតួចចំពោះ iOS និង App Store ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សន្និសីទធនាគារនៅកម្ពុជាលើកទី៥៖ “ការដាក់ចេញអាទិភាពសម្រាប់ស្ថិរភាពហិរញ្ញវត្ថុ បង្កើនជំនឿទុកចិត្ត និងកំណើនដោយចីរភាព”
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 21/08/2026
សមាគមធនាគារនៅកម្ពុជា(ABC) បានរៀបចំ សន្និសីទធនាគារនៅកម្ពុជា ឆ្នាំ២០២៦រយៈពេល២ថ្ងៃកាលពីថ្ងៃទី១៩ និង២០ ខែសីហា នៅសណ្ឋាគារ សុខា ភ្នំពេញ ក្រោមមូលបទ “ការរក្សាស្ថិរភាព ការពង្រឹងសុចរិតភាពហិរញ្ញវត្ថុ ទំនុកចិត្ត និងភាពជឿជាក់លើប្រព័ន្ធធនាគារ”

រយៈពេល ៣ឆ្នាំ កម្ពុជាទទួលបានគម្រោងវិនិយោគសរុបចំនួនជាង ១៤៩០គម្រោង ក្នុងទំហំទុនវិនិយោគជិត ២៦ពាន់លានដុល្លារ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 21/08/2026
ចាប់តាំងពីការកកើតរាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ រហូតដល់ដំណាច់ខែកក្កដា ឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទទួលបានគម្រោងវិនិយោគចុះបញ្ជីសរុបចំនួន ១ ៤៩៣គម្រោង ជាមួយនឹងដើមទុនសរុបចំនួនជិត ២៦ពាន់លានដុល្លារអាម៉េរិក

៣ឆ្នាំ នៃអាណត្តិសម្ដេចធិបតី យុវជនក្រក្រី និងប្រជាពលរដ្ឋជិត ៥០ម៉ឺននាក់ មានជំនាញជាក់លាក់ ជាគន្លឹះទទួលបានការងារសមរម្យ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 21/08/2026
រយៈពេល ៣ឆ្នាំ នៃអាណត្តិសម្ដេចធិបតី យុវជនក្រក្រី និងប្រជាពលរដ្ឋជិត ៥០ម៉ឺននាក់ មានជំនាញជាក់លាក់ ជាគន្លឹះទទួលបានការងារសមរម្យ បង្កើនប្រាក់ចំណូល

គ្រឹះស្ថាន ខេមា និង Mission Alliance រួមគ្នាពង្រឹងចំណេះដឹងហិរញ្ញវត្ថុ និងជំនាញអាជីវកម្មដល់សហគ្រិនខ្នាតមីក្រូ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 21/08/2026
គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត និង Mission Alliance ប្រចាំប្រទេសកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីរួមគ្នាលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងជំនាញអាជីវកម្មដល់ម្ចាស់អាជីវកម្មខ្នាតមីក្រូ និងបុគ្គលស្វ័យនិយោជន៍ នៅតាមតំបន់ប្រតិបត្តិការរបស់គ្រឹះស្ថាន ខេមា

ព្រះមហាក្សត្រ ស្ដេចយាងសម្ពោធដាក់ឱ្យប្រើប្រាស់វិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 21/08/2026
វិមានសាមគ្គីភាព នៃព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាត្រូវបានចាត់ទុកថា ការឆ្លុះបញ្ចាំងនូវយុគសម័យរុងរឿងរបស់កម្ពុជា ដែលមានមូលដ្ឋានកើតចេញពីគ្រឹះនៃសន្តិភាព ឯកភាពជាតិ និងកម្លាំងសាមគ្គីភាពជាតិដ៏រឹងមាំ

ចិន បង្ហាញក្ដីបារម្ភខ្លាំង ខណៈជប៉ុនមានលទ្ធភាពអាចផលិតនុយក្លេអ៊ែរបានរាប់ពាន់គ្រាប់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 21/08/2026
រដ្ឋាភិបាលក្រុងប៉េកាំង បានសម្តែងក្ដីបារម្ភចំពោះសមត្ថភាពនុយក្លេអ៊ែរដែលកំពុងកើនឡើង និងការផ្លាស់ប្តូរគោលជំហរក្នុងវិស័យការពារជាតិរបស់ក្រុងតូក្យូ ប្រទេសជប៉ុន ចង់ផលិតអាវុធនុយក្លេអ៊ែរ

បច្ចេកវិទ្យា AI កំពុងស្រូបទាញទុនរាប់ទ្រីលានដុល្លារ បង្កក្តីបារម្ភពីហានិភ័យហិរញ្ញវត្ថុ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 21/08/2026
ក្តីបារម្ភជុំវិញកំណើនបែបពពុះផុយស្រួយ (កំណើនពពុះស្រួយ) ផ្នែកហិរញ្ញវត្ថុ ក្នុងវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងក្លាយជាសំណួរដ៏សំខាន់ ខណៈក្រុមហ៊ុនបច្ចេកវិទ្យាយក្សនៅសហរដ្ឋអាមេរិកគ្រោងចំណាយថវិកា ១,១ ទ្រីលានដុល្លារ ចាប់ពីឆ្នាំ ២០២៦ ដល់ឆ្នាំ ២០២៩ ហើយការវិនិយោគលើវិស័យ AI ទូទាំងពិភពលោកត្រូវបានព្យាករណ៍ថានឹងកើនលើស ២,៥ ទ្រីលានដុល្លារ





វិថីហិរញ្ញវត្ថុ























































Account
Security
Favourite Content