បរទេស៖ យោងតាមការសិក្សាចុងក្រោយមួយដោយសាកលវិទ្យាល័យនៃសភាពពាណិជ្ជកម្មថៃ(UTCC) បានព្យាករណ៍ទៅលើការនាំចេញរបស់ថៃទៅកាន់ទីផ្សារប្រទេសមីយ៉ាន់ម៉ាធ្លាក់ចុះមកនៅត្រឹមជាង3ពាន់លានដុល្លារប៉ុណ្ណោះក្នុងឆ្នាំនេះ ដែលផ្ទុយពីការរំពឹងទុកលើកដំបូងរបស់ខ្លួន។
លោក Aat Pisanwanich ប្រធាននៃមជ្ឈមណ្ឌលស្រាវជ្រាវពាណិជ្ជកម្មអន្តរជាតិរបស់ UTCC បាននិយាយថា នេះគឺជាការសិក្សាមួយដែលត្រូវបានធ្វើឡើង ទៅលើការពិនិត្យមើលឡើងវិញពីផលប៉ះពាល់នៃវិស័យធ្វើពាណិជ្ជកម្ម និងការវិនិយោគដែលអាចបណ្តាលមកពីវិបត្តិនៃរដ្ឋប្រហារដែលកំពុងបន្តកើតមាននៅក្នុងប្រទេសមីយ៉ាន់ម៉ា។

ជាលទ្ធផលក្រោយពេលកើតមានហេតុការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ាប្រមាណជាង 100 ថ្ងៃ មិនថាចំពោះតែប្រទេសថៃ ក៏ដូចជាបណ្តាលប្រទេសជាច្រើនទៀតនៅអាស៊ីអាគ្នេយ៍សុទ្ធតែទទួលរងផលប៉ះពាល់ដូចគ្នា ហើយសម្រាប់តែមីយ៉ាន់ម៉ាខ្លួនឯងវិញផលិតផលក្នុងស្រុកសរុបឬ GDP បានធ្លាក់ចុះរហូតទៅដល់ 2.5 ភាគរយនៅក្នុងត្រីមាសដំបូង ដែលជាលទ្ធផលដ៏អាក្រក់មិនធ្លាប់មានបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ2020ដែលមានរហូតដល់ទៅប្រមាណ 6.4 ភាគរយ។
លោកបន្តថា ការបាត់បង់នូវទំនុកលើការវិនិយោគបរទេសដោយផ្ទាល់ ឬ FDI (Foreign Direct Investment) របស់មីយ៉ាន់ម៉ាមានទំហំធំរហូតទៅដល់ 6 ពាន់លានដុល្លាររួចមកហើយ ដោយក្នុងនោះកម្មករ និងបុគ្គលិកប្រមាណជាង 600,000 នាក់បានបាត់បង់ការងារ។ លើសពីនេះទៅទៀត ត្រឹមរយៈពេលជាង 3ខែនៃរដ្ឋប្រហារនេះក៏បានធ្វើឲ្យអត្រាប្តូរប្រាក់របស់មីយ៉ាន់ម៉ាធ្លាក់ចុះរហូតទៅដល់ 18 ភាគរយផងដែរ ចំណែកឯប្រាក់ចំណូលរបស់ពលរដ្ឋក្នុងស្រុកបានដាំក្បាលចុះដល់ទៅ 83 ភាគរយ។ នេះបើយោងតាមការសិក្សាស្រាវជ្រាវដដែលនេះបានបង្ហាញ។
ការវិនិយោគបរទេសដោយផ្ទាល់ FDI ដែលមីយ៉ាន់ម៉ាបាត់បង់ទាំងនោះត្រូវបានគេដឹងដែរថាបានឆ្ពោះគោលដៅរបស់ពួកគេវិញទៅកាន់បណ្តាលប្រទេសជិតខាងដូចជាវៀតណាម ឥណ្ឌូនេស៊ី កម្ពុជា ឡាវ ម៉ាឡេស៊ី និងថៃផងដែរ ប៉ុន្តែផ្ទុយមកវិញប្រទេសដែលទទួលរងផលប៉ះពាល់ខ្លាំងជាងគេក្នុងតំបន់ចំពោះការនាំចេញផលិតផលចូលទៅមីយ៉ាន់ម៉ានោះគឺមានដូចជាប្រទេសចិន ថៃ សិង្ហបុរី និងវៀតណាម៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អឺរ៉ុប ប្រឈមបញ្ហាផ្ទៃក្នុងធ្ងន់ធ្ងរ ពលរដ្ឋអស់ទំនុកចិត្ត ខណៈមេដឹកនាំធំៗបន្តដាក់អាទិភាពលើវិស័យយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/10/2026
បរទេស ៖ វិបត្តិដ៏ធ្ងន់ធ្ងរមួយកំពុងផ្ទុះឡើងយ៉ាងខ្លាំងនៅទូទាំងសហភាពអឺរ៉ុប តាមរយៈការតវ៉ាអំពីបញ្ហាប្រចាំថ្ងៃជាច្រើនរបស់ប្រជាពលរដ្ឋទូទៅ ខណៈដែលអាទិភាពភូមិសាស្ត្រនយោបាយបានបង្ខំឲ្យរដ្ឋាភិបាលរបស់ពួកគេបែរជាងាកទៅរកការត្រៀមខ្លួនដើម្បីធ្វើសង្គ្រាមទៅវិញ។ នៅក្នុងអត្ថបទវិភាគមួយដែលចេញផ្សាយដោយកាសែត RT បានសរសេរថា រាប់ចាប់ពីបញ្ហាហេដ្ឋារចនាសម្ព័ន្ធសាធារណៈ មានការទ្រុឌទ្រោម តម្លៃជីវភាពរស់នៅរបស់ពលរដ្ឋកើនឡើងកប់ពពក ហើយវិស័យឧស្សាហកម្មប្រឈមនឹងការកាត់បន្ថយយ៉ាងគំហុក ប៉ុន្តែមេដឹកនាំជាច្រើននៅទ្វីបនេះកំពុងបង្វែរធនធានរដ្ឋកាន់តែច្រើនឡើងទៅក្នុងកញ្ចប់ថវិកាការពារជាតិ ការបំពាក់អាវុធយោធាឡើងវិញ និងការត្រៀមខ្លួនផ្នែកសន្តិសុខ។ ការមើលរំលងបញ្ហាផ្ទៃក្នុងដែលកំពុងតែកើតមានកាន់តែធ្ងន់ធ្ងរ និងការបង្កើនកម្លាំងយោធាខាងក្រៅនេះបានគាស់រំលើងភាពវឹកវរជាសាធារណៈកាន់តែស៊ីជម្រៅនៅតាមបណ្តាតំបន់ទីប្រជុំជន និងទីក្រុងសំខាន់ៗនៅទូទាំងអឺរ៉ុបភាគខាងលិច។ ជាក់ស្តែង នៅក្នុងប្រទេសអេស្ប៉ាញ

សាខា ៤ ថ្មីបន្ថែមទៀតរបស់ អិលអូអិលស៊ី ត្រូវបានដាក់ឱ្យដំណើរការ «ឥណទានមាសកើនទ្រព្យ» ជាផ្លូវការ ដើម្បីបំពេញតម្រូវការសាច់ប្រាក់បន្ទាន់ជូនអតិថិជន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 09/10/2026
ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ៖ ដើម្បីបន្តឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនដែលរស់នៅតាមបណ្តាខេត្តនានា ក្រៅពីរាជធានីភ្នំពេញ ឱ្យទទួលបាននូវដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពងាយស្រួលនិងមានសុវត្ថិភាព អិលអូអិលស៊ី បានដាក់ដំណើរការនូវផលិតផល «ឥណទានមាសកើនទ្រព្យ» នៅសាខាចំនួន ៤ បន្ថែមទៀត មានដូចជាសាខាក្រុងតាខ្មៅ – សង្កាត់រកាខ្ពស់ សាខាស្រុកកោះធំ – ឃុំព្រែកថ្មី សាខាស្រុកអង្គស្នួល – ឃុំបែកចាន

អាម៉េរិក-មីយ៉ាន់ម៉ា ចូលតុចរចាស្ងាត់ៗ ដើម្បីពិចារណាទណ្ឌកម្មឡើងវិញ ជាពិសេសកុងត្រារ៉ែកម្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/10/2026
បរទេស ៖ រដ្ឋាភិបាលអាម៉េរិក កំពុងផ្លាស់ប្តូរនយោបាយរបស់ខ្លួនយ៉ាងស្ងៀមស្ងាត់ចំពោះប្រទេសមីយ៉ាន់ម៉ា ដោយជំនួសមកវិញនូវការផ្អាកទណ្ឌកម្មដែលខ្លួនបានដាក់ជាច្រើនឆ្នាំមកហើយនោះដើម្បីប្រាស្រ័យទាក់ទងដោយផ្ទាល់ និងពិចារណាឡើងវិញនូវការលើកលែងទណ្ឌកម្មទាំងនោះ។ នៅក្នុងអត្ថបទមួយដែលត្រូវបានចេញផ្សាយដោយ CNA នាពេលថ្មីៗនេះបានពន្យល់ថា មូលហេតុចម្បងនៅពីក្រោយការកែប្រែនយោបាយការទូតភ្លាមៗនេះ គឺដោយសារតែតម្រូវការបន្ទាន់របស់ទីក្រុងវ៉ាស៊ីនតោនក្នុងការទទួលបានសិទ្ធិចូលទៅកាន់ប្រភពធនធានរ៉ែកម្រ (Heavy Rare Earth Elements) ដ៏ច្រើនសន្ធឹកសន្ធាប់របស់មីយ៉ាន់ម៉ា ដែលជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ផលិតកម្មបច្ចេកវិទ្យា គ្រឿងអេឡិចត្រូនិក បរិក្ខាការពារជាតិ និងការផលិតយានយន្តអគ្គិសនី។





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content