កិច្ចចរចាពាណិជ្ជកម្មអាមេរិក-ចិននៅតែបរាជ័យ ទោះបីមានការជំរុញពីពាណិជ្ជករអាមេរិកក្ដី

បរទេស ៖ សហគមន៍​ពាណិជ្ជកម្ម​អាមេរិក​បាន​ដាក់​សម្ពាធ​លើ​សេតវិមាន​ ដើម្បី​ចាប់​ផ្តើម​ការ​ចរចា​ពាណិជ្ជកម្ម​​ និង​​កែ​សម្រួល​ពន្ធគយ​ជាមួយ​ចិន​ឡើង​វិញ​ ប៉ុន្តែ​កង្វះ​ការ​លើក​ទឹក​ចិត្ត​ផ្នែក​នយោបាយ​ធ្វើ​ឱ្យ​ទស្សន​វិស័យ​សម្រាប់​ការ​ចូល​រួម​ប្រកប​ដោយ​អត្ថន័យ​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​ធ្លាក់​ចុះ​។​

​ជាផ្នែក​មួយ​នៃ​យុទ្ធនាការ​នេះ​ ក្រុមពាណិជ្ជករ​បាន​ជំរុញ​ឱ្យ​ប្រធាន​សេដ្ឋកិច្ច​អាមេរិក​បន្ត​ដំណើរការ​នៃ​ការ​លើក​លែង​ពន្ធ​គយ​ដែល​​ផុត​កំណត់​​កាល​ពី​ចុង​ឆ្នាំ​មុន​ ដោយ​សម្អាង​ថា​ ការ​ដាក់​ពន្ធគយ​​លើ​ប្រទេស​ចិន​​ក្នុង​សង្គ្រាមពា​ណិជ្ជកម្ម​ដែល​ផ្តួច​ផ្តើម​ដោយ​អតីត​ប្រធានាធិបតី​​លោក​ ដូណាល់​ ត្រាំ ​នាំ​ឱ្យ​ឧស្សាហកម្ម​អាមេរិក​ប្រឈម​នឹង​កំណើន​នៃ​ការ​ចំណាយ​ក្នុង​ការ​ផលិត​ទំនិញ​ និង​ផ្តល់​សេវាកម្ម​ក្នុង​ស្រុក​ ដែល​ធ្វើ​ឱ្យ​ការ​នាំ​ចេញ​ផលិត​ផល​ និង​សេវាកម្ម​​របស់​ពួក​គេ ​មិន​សូវ​មាន​ការ​ប្រកួត​ប្រជែង​នៅ​បរទេស​ ហើយ​ក៏​កំពុង​​ប៉ះពាល់​ដល់​វិស័យ​ការងារ​របស់​អាមេរិក​ផង​ដែរ​។​

ការ​អំពាវ​នាវ​ស្រដៀង​គ្នា​នេះ​ ក៏​ត្រូវ​បាន​គាំទ្រ​ដោយ​សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​ចំនួន​ ៤០​រូប​ រួម​ទាំង​លោក​ Lindsey​ Graham ​និង​លោក M​acro​ Rubio​ ​រូបលោក​ទាំងពីរ​​ជា​មេ​នាំ​មុខ​គេ​របស់​ចិន​មក​ពី​​គណបក្ស​សាធារណ​រដ្ឋ​ ក្នុង​លិខិត​មួយ​ដែល​បាន​ដាក់​ជូន​តំណាង​ពាណិជ្ជកម្ម​អាមេរិក​លោក​ស្រី ​Katherine​ Tai ​កាល​ពី​ខែ​មេសានេះ​​។

​លើស​ពី​នេះ​​ទៅ​ទៀត​ ក្រុម​ហ៊ុន​អាមេរិក​​​​ជាង​​ ៣ ៧០០ ​បាន​ដាក់​ពាក្យ​បណ្តឹង​ចាប់​តាំង​ពី​ឆ្នាំ​មុន​ទៅ​តុលាការ​ពាណិជ្ជកម្ម​អន្តរជាតិ​អាមេរិក​ ដោយ​ស្នើ​​ឱ្យ​បញ្ចប់​ និង​សង​ប្រាក់​ពន្ធ​នាំចូល​លើ​ទំនិញ​ចិន​វិញ​។ នេះ​បើ​យោង​តាម​របាយការណ៍​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អាមេរិក​កាល​ពី​ខែ​ឧសភា​នេះ​​។​ ​យ៉ាង​ណា​មិញ​ បញ្ហា​ពាណិជ្ជកម្ម​បាន​ទម្លាក់​បញ្ជី​អាទិភាព​ទាំង​នៅ​​ក្រុង​ប៉េកាំង​ និង​វ៉ាស៊ីនតោន​ ដោយ​ទំនាក់​ទំនង​ផ្តោត​លើ​ការ​ប្រឈម​មុខ​ដាក់​គ្នា​ផ្នែក​សន្តិសុខ​ វិស័យ​បច្ចេក​វិទ្យា​ និង​មនោគម​វិជ្ជាវិញ​​។​

​មន្រ្តីជំនាញ​​សេដ្ឋកិច្ច​ បាន​ត្រឹម​តែ​ធ្វើ​កិច្ច​ពិភាក្សា​ដំបូង​នៅ​ឆ្នាំ​នេះ​ ហើយ​​ក្រុង​វ៉ាស៊ីនតោន​ នៅ​តែ​ពិនិត្យ​ឡើង​វិញ​លើ​គោល​នយោបាយ​រួម​របស់​ចិន​ ដោយ​ធ្វើ​ឱ្យ​ទស្សន​វិស័យ​ក្លាយ​ទៅ​ជា​​មិន​ច្បាស់​សម្រាប់​ការ​ផ្លាស់​ប្តូរ​យ៉ាង​ច្រើន​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ដែល​ជិត​ឈាន​ដល់​ឆ្នាំ​​ទី​ពីរ​របស់​ខ្លួន​មួយ​នេះ​។​

សង្រ្គាម​ពាណិជ្ជកម្ម​បាន​ចាប់​ផ្តើម​យ៉ាង​ធ្ងន់​ធ្ងរ​នៅ​ខែ​ មីនា​ឆ្នាំ​២០១៨​។ ​បន្ទាប់​មក​ លោក​ប្រធានាធិបតី​ត្រាំ​ បាន​ប្រកាស​ដាក់​ពន្ធ​លើ​​ផលិត​ផល​ចិន​ ក្រោយ​ពី​មាន​របាយការណ៍​តំណាង​ពាណិជ្ជកម្ម​អាមេរិក​ ចោទ​ប្រកាន់​ចិន​ពី​ការ​អនុវត្ត​ពាណិជ្ជកម្ម​មិន​ស្មើ​ភាព​គ្នា​ និង​ការ​លួច​ទ្រព្យ​សម្បត្តិ​បញ្ញា​របស់​រដ្ឋ​ជាដើម​ ដែល​បង្ក​ជា​ការ​សង​សឹង​វិញ​ពី​​​ក្រុង​ប៉េកាំង​។​

​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ដំណាក់​កាល​ទី​ ១​ ត្រូវ​បាន​ចុះ​ហត្ថលេខា​កាល​ពី​ខែ​មករា​ឆ្នាំ​មុន​ ដែល​បង្ហាញ​ពី​ការ​បញ្ឈប់ការ​ថ្កោល​ទោស​គ្នា​នៅ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ ដោយ​ចិន​បាន​សន្យា​ទិញ​ផលិតផល​អាមេរិក​ចំនួន​ ២០០ ពាន់លាន​ដុល្លារ​បន្ថែម​ទៀត​នៅ​ឆ្នាំ២០២០ ​និង​ ២០២១​ ជា​ថ្នូរ​នឹង​ការ​ដក​ពន្ធ​គយ​ដោយ​ផ្នែក​របស់​អាមេរិក​​​។

​ទោះ​យ៉ាង​ណា ​ការ​​ទិញ​របស់​ចិន​បាន​ធ្លាក់​ចុះ ​ហើយ​មិន​សម្រេច​តាម​គោលដៅ​នោះ​ទេ​ដោយសារ​ជំងឺ​រាតត្បាត​កូវីដ-១៩ ​​ដោយ​នៅ​ក្នុង​ឆ្នាំ​ដំបូង​នៃ​ការ​អនុវត្ត​ ​ចិន​បាន​នាំចូល​ទំនិញ​ពី​អាមេរិក​ចំនួន​ ១០០ ពាន់លាន​ដុល្លារ​​ស្មើ​នឹង ​៥៨% ​នៃ​គោល​ដៅ ​១៧៣,១ ​ពាន់លាន​ដុល្លារ​សម្រាប់​ឆ្នាំ​២០២០​។ ​យន្តការ​ការ​ពិគ្រោះ​យោបល់​ ដែល​ជា​ផ្នែក​សំខាន់​នៃ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​មូលដ្ឋាន​ពី​ប្រចាំ​ថ្ងៃ​ទៅ​ពាក់​កណ្តាល​ប្រចាំ​ឆ្នាំ​ បាន​បរាជ័យ​យ៉ាង​ខ្លាំង​ដោយ​សារ​ការ​រំខាន​ពី​​ជំងឺ​រាត​ត្បាត​ ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ និង​ការ​ផ្លាស់​ប្តូរ​អំណាច​ជា​បន្ត​បន្ទាប់​។​

​ក្រុង​ប៉េកាំង​​និយាយ​ថា​ ខ្លួន​នឹង​បន្ត​អនុវត្ត​កិច្ច​ព្រម​ព្រៀង​នេះ​។ ​ប៉ុន្តែ​ក្រុម​អ្នក​សង្កេត​ការណ៍​និយាយ​ថា​ គោល​ដៅ​នៃ​វិធាន​ការ​នេះ​ត្រូវ​បាន​កំណត់​ខ្ពស់​ពេក​ ហើយ​វា​ច្បាស់​ចំពោះ​ភាគី​ទាំង​ពីរ​ថា​ ​ក្រុង​ប៉េកាំង​ទំនង​ជា​មិន​ផ្តល់​ឱ្យ​ពេញ​លេញ​នូវ​ការ​សន្យា​ទិញ​របស់​ខ្លួន​ឡើយ​។​

​ក្រុម​ហ៊ុន​ជំនួញ​ធំ​ៗ​ ចំនួន​ ៣០ ​របស់​អាមេរិក​ បាន​ដាក់​លិខិត​មួយ​ទៅ​រដ្ឋ​មន្ត្រី​រតនាគារ ​លោក​ស្រី​ Janet ​Yellen​ និង​លោក​ស្រី ​Tai ​កាល​ពី​សប្តាហ៍​មុន​ ដោយ​បញ្ជាក់​ថា​ប្រទេស​ចិន​បាន​ឈាន​ដល់​ចំណុច​សំខាន់​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ និង​ជំរុញ​ឱ្យ​​ក្រុង​វ៉ាស៊ីនតោន​ បន្ត​ឆ្ពោះ​ទៅ​រក​បញ្ហា​ដែល​មិន​ប៉ះពាល់​ក្នុង​ដំណាក់កាល​ទីមួយ​។​

លោក​ Bo ​Zhengyuan ​អ្នក​ស្រាវ​ជ្រាវ​របស់​ក្រុម​ហ៊ុន​ស្រាវ​ជ្រាវ ​Plenum ​ដែល​ផ្តោត​លើ​ប្រទេស​ចិន​ និង​មាន​មូល​ដ្ឋាន​នៅ​ក្រុង​ប៉េកាំង ​បាន​ប្រាប់​សារព័ត៌មាន​​ The South China Morning Post  ​ថា​ទាំង​​អាមេរិក​ និង​ចិន​ នឹង​រង់​ចាំ​ឱ្យ​បរិយាកាស​នយោបាយ​មាន​ភាព​ប្រសើរ​ឡើង​ ដើម្បី​អាច​បើក​កិច្ច​ពិភាក្សា​កម្រិត​ជាន់​ខ្ពស់​ស្តី​ពី​ពាណិជ្ជកម្ម​ និង​សេដ្ឋកិច្ច​។​​

លោក​និយាយ​ថា​ ៖​

«​ភាគី​ទាំងពីរ​ នឹង​មិន​ខ្វល់​ច្រើន​អំពី​ទំហំ​នៃ​ការ​ទិញ​ទេ​។ ​រដ្ឋបាល​លោក​ បៃដិន ​អាច​នឹង​យកគោលដៅ​ផ្សេង​ពី​លោក​ត្រាំ​ ដើម្បី​វាយ​តម្លៃ​ពី​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​នេះ​។​ វា​ក៏​អាច​កើត​មាន​ផង​ដែរ​ដែល​ភាគី​ទាំង​ពីរ​ នឹង​យល់​ព្រម​លើ​ការ​ដក​ពន្ធ​គយ​មួយ​ផ្នែក​»​

ចំណែក​ឯ​លោក​ Lu Xiang ​អ្នក​ស្រាវជ្រាវ​អំពី​ទំនាក់​ទំនង​ចិន-អាមេរិក​នៅ​បណ្ឌិត្យ​សភា​វិទ្យាសាស្ត្រ​សង្គម​ចិន​វិញ​បាននិយាយ​ថា​ ៖ ​

«​លោក​បៃដិន​ ​ក៏​ស្ថិត​ក្រោម​សម្ពាធ​ក្នុង​ការ​និយាយ​ផង​ដែរ​ ដោយ​សារ​ទស្សន​វិស័យ​កាន់តែ​​អាប់អួរ​​ខ្លាំង​ឡើង​ សម្រាប់​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​នៅ​ឆ្នាំ​ក្រោយ​»​

កាលពី​ខែ​មិថុនា​ លោក​ប្រធានាធិបតី​បៃដិន​ បាន​ពង្រីក​បញ្ជី​ខ្មៅ​របស់​រដ្ឋបាល​លោក​ត្រាំ​ដើម្បី​រារាំង​ជនជាតិ​អាមេរិក​មិន​ឱ្យ​វិនិយោគ​លើ​ក្រុម​ហ៊ុន​ចិន​ដែល​ផ្ដល់​ជំនួយ​ដល់​យោធា ​ឬ​ការ​គាប​សង្កត់​ជន​ជាតិ​ភាគ​តិច​នៅ​តំបន់​ស៊ីនជាំង​ជាដើម​។ ​លោក​បៃដិន​ បាន​រួម​បញ្ចូល​ក្រុម​ហ៊ុន​ Huawei ​ដែល​ជា​ក្រុម​ហ៊ុន​ទូរគមនាគមន៍​ដ៏​ធំ​របស់​ចិន​ ទៅ​ក្នុង​បញ្ជី​ឈ្មោះ​ក្រុម​ហ៊ុន​ដែល​ត្រូវ​បាន​ហាម​ឃាត់​។​ ក្រៅ​ពី​នោះ​ សេតវិមាន​ក៏​បាន​ប្រកាស​ពី​ការ​បង្កើត​ក្រុម​ប្រឹក្សា​ពាណិជ្ជកម្ម​ និង​បច្ចេក​វិទ្យា​ជាមួយ​មន្រ្តី​អាមេរិក​ និង​អឺរ៉ុប​ ដែល​ជា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ប្រឆាំង​ឥទ្ធិពល​ចិន​ ដោយ​សម្រប​សម្រួល​គោល​នយោបាយ​ឌីជីថល​រវាង​​ក្រុង​ប្រ៊ុចសែល​ និង​វ៉ាស៊ីនតោន​៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច