ក្រុងវ៉ាស៊ីនតោន បន្តរកកូរកកាយសណ្តាប់ធ្នាប់ពិភពលោក ខណៈភាគីចិនបង្ហាញជំហរក្សាស្ថិរភាព

បរទេស ៖ ដូចដែលគ្រប់គ្នាបានដឹងហើយមកថា សន្ទរកថារបស់ប្រធានាធិបតីអាមេរិក លោក Donald Trump តែងតែប្រើប្រាស់ឃ្លា “America First”។ វាគឺជាសារផ្ញើទៅកាន់សម្ព័ន្ធមិត្ត និងពិភពលោកថាសហរដ្ឋអាមេរិកនឹងយកចិត្តទុកដាក់តែចំពោះផលប្រយោជន៍របស់ខ្លួនប៉ុណ្ណោះ ហើយនឹងព្យាយាមធ្វើឲ្យសម្រេចកិច្ចការងារនេះឲ្យបានតាមរយៈសកម្មភាពផ្សេងៗជាបន្តបន្ទាប់។

ជាលទ្ធផល នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ លោក Trump បានសម្រេចចិត្តដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសផង និងអង្គការសុខភាពពិភពលោកផង។ វាបានបង្ហាញឱ្យឃើញថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននឹងលែងចាប់អារម្មណ៍លើការរក្សាតម្លៃសេរីភាព និងសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់នោះទៀតហើយ ហើយក៏ជាអ្វីដែលអាមេរិកតែងតែប្រកាន់យ៉ាងខ្ជាប់ខ្ជួនតាំងតែពីពេលបញ្ចប់សង្គ្រាមលោកលើកទី២មកម្ល៉េះ ។

នៅសប្តាហ៍នេះ NBC News បានចេញផ្សាយនូវអត្ថបទមួយដោយមានចំណងជើងធំៗថា ខណៈដែល Trump កំពុងធ្វើឲ្យរង្គោះរង្គើរសណ្តាប់ធ្នាប់ពិភពលោក ប៉ុន្តែចិនបែរជាបន្តរក្សាជំហដើម្បីស្ថិរភាពពិភពលោក ​( As Trump shakes the international order, China casts itself as a model of stability)។

សម័យប្រជុំរួមនៃសភាកាលពីសប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្កើនកំដៅនយោបាយក្នុងប្រទេសតាមរយៈសន្ទរកថាដ៏ក្ដៅគគុក និងមើលទៅដូចជាមិនស្របគ្នាខ្លាំងរវាងសមាជិកសភាអាមេរិកដែលព្រឹត្តិការណ៍នយោបាយនេះអាចបង្ហាញថា ពិភពលោកកំពុងតែជាប់គាំង និងកាន់តែអាក្រក់ឡើង។

ក្រឡេកទៅមើលជ្រុងម្ខាងទៀតនៃពិភពលោកវិញ កិច្ចប្រជុំកំពូលប្រចាំឆ្នាំនៃបក្សកុម្មុយនីស្តចិន ដែលជាសភារបស់ប្រទេសចិន ត្រូវបានរៀបចំយ៉ាងតឹងរ៉ឹង ប៉ុន្តែជាមួយនឹងការសម្រេចចិត្តស្របគ្នាទាំងអស់រវាងសមាជិកគ្រប់គ្នា។ មានការភ្ញាក់ផ្អើលតិចតួចពាក់ព័ន្ធទៅនឹងកិច្ចការងាររក្សាសន្តិសុខក្នុងអំឡុងពេលនៃកិច្ចប្រជុំ ប៉ុន្តែយ៉ាងណាក្តី មិនមានការជជែកដេញដោលគ្នាដ៏តានតឹងឡើយ ហើយជំនួបកំពូលរយៈពេលមួយសប្តាហ៍នេះបានបង្ហាញលទ្ធផលថា រដ្ឋាភិបាលក្រុងប៉េកាំងនឹងផ្តោតការងារអាទិភាពរបស់ប្រទេសចិននៅក្នុងប្រទេសខ្លួនឯង និងទី២ គឺអំពីរបៀបដែលចិនខិតខំដើម្បីពិភពលោក។

យ៉ាងណាក៏ដោយ ទោះបីជាប្រទេសចិននៅតែបន្តជួបប្រទះបញ្ហារាំងស្ទះដោយសារកំណើនសេដ្ឋកិច្ចយឺតយ៉ាវក្តី ប៉ុន្តែរដ្ឋាភិបាលមហាយក្សអាស៊ីមួយនេះ នៅតែបានបង្ហាញ និងប្រាប់អន្តរជាតិអំពីការសម្រេចចិត្តដ៏ច្បាស់លាស់ ដែលជាយុទ្ធសាស្ត្រទាំងដែលរដ្ឋបាលលោក Trump កំពុងព្យាយាមបង្កើតជម្លោះពាណិជ្ជកម្មជាមួយនឹងប្រទេសជាច្រើនបូករួមទាំងសម្ព័ន្ធមិត្ត និងមិត្តជិតខាងរបស់ខ្លួន ដូចជា កាណាដាអឺរ៉ុប និងចិនផងដែរ។ គេអាចមើលឃើញដែរថា វានឹងក្លាយទៅជាឱកាសសម្រាប់ចិនក្នុងការបំពេញកាតព្វកិច្ច និងកិច្ចការងារមួយចំនួនជំនួសឲ្យសហរដ្ឋអាមេរិកទៅវិញ។

កាន់តែច្បាស់អំពីគោលជំហរបស់ចិន គឺនៅក្នុងពេលដែលរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានធ្វើការថ្លែងទៅកាន់សន្និសីទកាសែតកាលពីថ្ងៃសុក្រសប្ដាហ៍កន្លងទៅ គេបានឮសម្ដីរបស់លោកជាមួយនឹងពាក្យថា ស្ថិរភាព ( stability ) រហូតទៅដល់១៤ដង។

ដោយឡែក ជុំវិញបញ្ហាតម្លើងពន្ធលើទំនិញចិនដោយអាមេរិកវិញ លោក Wagn Yi ក៏បានលើកឡើងអំពីការយល់ឃើញរបស់ខ្លួនផងដែរថា ការតម្លើងពន្ធដល់ទៅ ២០ភាគរយ នឹងអាចបន្តកើនឡើងបន្ថែមទៀត ប៉ុន្តែលោកបញ្ជាក់ថា ចិនមិនគួរមានដៃគូពិភាក្សាដែលមានមុខ២នោះទេ ដោយដៃម្ខាងចាប់ដៃ ហើយដៃម្ខាងទៀតបែរជាបង្កបញ្ហានោះទេ។

អ្នកចូលរួមកិច្ចប្រជុំកំពូលសមាជរបស់បក្សកុម្មុយនីស្តចិនទាំងអស់ដែលមានទាំងមេដឹកនាំរដ្ឋាភិបាល និងអ្នកតាក់តែងច្បាប់ ព្រមទាំងម្ចាស់ក្រុមហ៊ុនធំៗមិនមានអ្នកណាបង្ហាញអារម្មណ៍ព្រួយបារម្ភចំពោះការតម្លើងពន្ធរបស់ Trump នោះទេ ដោយពួកគេនិយាយដូចគ្នាថា ៖ ពួកយើងផ្តោតយកចិត្តទុកដាក់តែចំពោះខ្លួនឯងនៅពេលនេះ ថាតើអាចធ្វើអ្វីដែលល្អប្រសើរជាងនេះ តែយើងមិនខ្វាយខ្វល់អំពីអ្នកដទៃនោះទេ។

យ៉ាងណាក្តី រដ្ឋមន្ត្រីការបរទេសចិនក៏បានបញ្ជាក់ដែរថា៖ ចិននឹងប្រើប្រាស់យុទ្ធសាស្ត្រ Tit for Tat ដែលមានន័យថា បើអាមេរិកបង្កជម្លោះ នោះចិននឹងធ្វើតាម ហើយឆ្លើយតបមកវិញជាមួយវិធានការចាំបាច់មួយចំនួន ប៉ុន្តែ ប្រសិនបើអាមេរិកត្រឡប់មកសហការគ្នា នោះចិនក៏នឹងស្វាគមន៍ ហើយឆ្លើយតបទៅវិញក្នុងកិច្ចសហការ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *