អាមេរិកដាក់ផែនការពន្ធថ្មីសងសឹកប្រជាជាតិចំនួន 6 ដែលហ៊ានបង្កើនពន្ធលើក្រុមហ៊ុនឌីជីថលមួយចំនួនរបស់ខ្លួន

បរទេស៖យោងតាមការចេញផ្សាយរបស់កាសែត the Bloomberg នៅថ្ងៃដើមសប្ដាហ៍នេះបានឲ្យដឹងថាសហរដ្ឋអាមេរិកកំពុងព្យាយាម​ពន្លឿនទៅលើកិច្ច​ការ​ងារអនុវត្តផែនការយកពន្ធថ្មីមួយទៅលើបណ្តាប្រជាជាតិចំនួន 6 ដែលត្រូវបានគេមើលឃើញថាគឺជាការសងសឹកលើពួកគេដែលទើបតែ​បានបង្កើនការ​យក​ពន្ធ​ទៅ​លើក្រុមហ៊ុនបម្រើសេវាកម្មបច្ចេកវិទ្យាឌីជីថលរបស់អាមេរិកមួយចំនួនដែលពន្ធថ្មីនេះនឹងអាចមានទំហំរហូតទៅដល់ជិត 1,000 លានដុល្លារជារៀងរាល់ឆ្នាំ។

នៅក្នុងឯកសារមួយដែលត្រូវបានបោះពុម្ពដោយក្រុមអ្នកតំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ឬហៅកាត់ថា USTR កាលពីពេលថ្មីៗនេះបានបង្ហាញថា​ទំនិញ​ជាច្រើន​ដែលនាំចូលពីអូស្ត្រាលី អង់គ្លេស តួកគី និងអ៊ីតាលី ជាដើម នឹងត្រូវប្រឈមមុខទៅនឹងការតម្លើងពន្ធថ្មីដែលមានទំហំរហូតទៅដល់ 25 ភាគរយ​ហើយ​វាត្រូវបានគេមើលឃើញថាយ៉ាងច្បាស់ថាគឺជាការឆ្លើយតបរបស់អាមេរិកត្រង់ៗចំពោះបញ្ហាបង្កើនការយកពន្ធរបស់ប្រជាជាតិទាំងនោះទៅលើក្រុមហ៊ុន​បច្ចេកវិទ្យាឌីជីថលរបស់ខ្លួនកន្លងមកដូចជា Amazon.com Inc.និង Facebook Inc.ជាដើម។

តាមការគណនារបស់ the Bloomberg បានរកឃើញថា នៅក្នុងករណីយកពន្ធថ្មីទៅលើប្រទេសទាំង 6 នោះ USTR របស់អាមេរិកនឹងធ្វើការតម្លើងពន្ធ​ថ្មីទៅលើទំនិញទាំងឡាយដែលនាំចូលមកកាន់ទីផ្សារអាមេរិកឲ្យមានទំហំប្រហាក់ប្រហែលគ្នាទៅនឹងអ្វីដែលពួកគេបានទទួលពីចំណូលពន្ធថ្មីដែលពួកគេបានដាក់ចំពោះក្រុមហ៊ុនរបស់អាមេរិកទាំងប៉ុន្មានខាងលើនេះដូចគ្នាដែរ ឬសរុបប្រមាណជា 880 លានដុល្លារក្នុងមួយឆ្នាំដែលអាមេរិកអាចទទួលបាន។

ខណៈដែលកិច្ចព្រមព្រៀងណាមួយនៅមិនទាន់ធ្វើឡើងនៅឡើយចំពោះការខិតខំប្រឹងប្រែងរបស់អង្គការអភិវឌ្ឍន៍ និងសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ ឬ OECD ក្នុងការបង្កើតឲ្យបាននូវស្តង់ដាពន្ធដារួមមួយទៅលើក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលទាំងអស់លើសាកលលោក រួមទាំងអាមេរិកនៅតែបានបញ្ជាក់ពីជំហ​គាំទ្រដល់ OECD ដដែល ប៉ុន្តែទោះបីជាយ៉ាងណាក្តី USTR ក៏បានបញ្ជាក់ថានៅតែរក្សាគោលការណ៍ក្នុងការបង្កើនពន្ធនេះដដែលដូចគ្នា។ សមាគមន៍នៃក្រុមហ៊ុនអ៊ិនធឺណេតអន្តរជាតិដែលក្នុងនោះមានទាំងក្រុមហ៊ុន Amazon, Facebook និង Alphabet Inc ជាសមាជិកនោះបាន​ប្រកាស​ស្វាគមន៍ចំពោះការសម្រេចចិត្ត និងផែនការរបស់ USTR ដែលកំពុងតែបន្តធ្វើការប្រមូលការគាំទ្រជាសាធារណៈនៅឡើយ ហើយនឹងអាចចូល​ជា​ធរមាននៅក្នុងខែឧសភាខាងមុខនេះ៕

ផ្សព្វផ្សាយសេវាកម្មលោកអ្នក $190 660px x 390px ក្នុង១ខែ ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក

ផ្ទាំងបដាទម្រង់

គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់
ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក 920px x​ 570px $190 គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់ តម្លៃក្នុង១ខែ ផ្សព្វផ្សាយសេវាកម្ម ផ្ទាំងបដាទម្រង់ ចុចសាកល្បង 1920px x​ 800px បិទសំឡេង volume_up volume_off $205 តម្លៃក្នុង១ខែ ផ្សព្វផ្សាយសេវាកម្ម គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់ ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក បើកសំឡេង ផ្ទាំងបដាទម្រង់ ព័ត៌មានលម្អិត 085 511 711‌‌‌ orkun@ams.com.kh | Telegram (+855) 098 668 996 |

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួម​នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/04/2026

មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួម​នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤

សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាអាចធ្វើឲ្យវិស័យទេសចរណ៍ខាតបង់ជាង​ ៦០០លានដុល្លារក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

ក្រុមប្រឹក្សាការធ្វើដំណើរ និងទេសចរណ៍ពិភពលោក (WTTC) ប៉ាន់ប្រមាណថា សង្រ្គាមនៅមជ្ឈិមបូព៌ាបណ្តាលឱ្យវិស័យទេសចរណ៍នៅក្នុងតំបន់នេះខាតបង់ ៥១៥ លានលានអឺរ៉ូ (៦០២ លានដុល្លារអាម៉េរិក) ក្នុងមួយថ្ងៃ

FBI ព្រមានពលរដ្ឋអាម៉េរិកក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់បរទេសរួមទាំង CapCut និង Lemon8

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/04/2026

ភ្នាក់ងារស៊ើបអង្កេតអាម៉េរិក ហៅកាត់ថា FBI បានព្រមានពលរដ្ឋរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រភេទកម្មវិធីទូរស័ព្ទក្រៅប្រទេសដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន​​ ដែលទំនងជាសំដៅទៅលើកម្មវិធី CapCut និង Lemon8 ជាដើម

គយអាចបាត់បង់ចំណូល ៤៧ លានដុល្លារក្នុងមួយខែ បន្ទាប់ពីរដ្ឋាភិបាលដាក់ចេញវិធានការចំនួន ២ នេះ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/04/2026

វិធានការចំនួន ២ ដែលរាជរដ្ឋាភិបាលដាក់ចេញ ដើម្បីសម្រាលបន្ទុករបស់ធុរជន និងប្រជាពលរដ្ឋ ក្នុងស្ថានការណ៍នៃការកើនឡើងខ្ពស់នៃតម្លៃប្រេងឥន្ធនៈជាសកល នឹងធ្វើឱ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបាត់បង់ចំណូលប្រមាណ ៤៧ លានដុល្លារអាម៉េរិក ក្នុងមួយខែ។

វត្តមានចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ជួយកាត់បន្ថយតម្លៃដឹកជញ្ជូនតាមផ្លូវទឹកប្រមាណ២០០ដុល្លារ ក្នុងមួយធីអីយូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

ក្រោយបញ្ចប់ការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១រួចនៅឆ្នាំ២០២៧ តម្លៃដឹកជញ្ជូនតាមផ្លូវទឹកនឹងត្រូវកាត់បន្ថយ២០០ដុល្លារ ក្នុងមួយធីអីយូ

តម្លៃប្រេងឆៅធ្លាក់ចុះជាង ១៥ ភាគរយ បន្ទាប់ពីមានបទឈប់បាញ់បណ្តោះអាសន្នរវាងអាម៉េរិក-អ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

តម្លៃប្រេងឆៅធ្លាក់ចុះយ៉ាងខ្លាំង ខណៈដែលទីផ្សារភាគហ៊ុនបានហក់ឡើង បន្ទាប់ពីសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់បានយល់ព្រមលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលមានលក្ខខណ្ឌរយៈពេលពីរសប្តាហ៍ និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ

ក្រុមហ៊ុនអុិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មី និងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើន

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/04/2026

ក្រុមហ៊ុនអ៊ិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មីនិងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើននៅដំណាក់កាលបន្តបន្ទាប់នាពេលអនាគត។

វត្តមាន SMEs ប្រមាណ ៧៥ ម៉ឺនមូលដ្ឋាន បង្កើតការងារជូនប្រជាពលរដ្ឋជិត ៣ លាននាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

សហគ្រាសធុនតូច និងមធ្យម (SMEs) គឺជា “ឆ្អឹងខ្នងដ៏រឹងមាំ” ដែលទ្រទ្រង់នូវរចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិទាំងមូល ខណៈវត្តមាន SMEs មានប្រមាណ ៧៥ ម៉ឺនមូលដ្ឋាន ដែលកំពុងផ្តល់ដង្ហើមសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋជិត ៣ លាននាក់ ដែលនេះគឺជាឆ្អឹងខ្នងសេដ្ឋកិច្ចមិនអាចខ្វះបាន។

កម្ពុជា​នឹង​មានរោងចក្រ​ផ្គុំ​ដំឡើង​ម៉ូតូ និង​កង់បី​ ​នៅខណ្ឌដង្កោ​ ក្នុងទំហំទុន​វិនិយោគ ៨លានដុល្លារ​អាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

រោងចក្រ​ផ្គុំ​ដំឡើង​ទោចក្រយាន​យន្ត (ម៉ូតូ) និងត្រីចក្រយានយន្ត​ ( កង់បី ) មួយកន្លែង​ ត្រូវ​បានគណៈកម្មាធិការ​វិនិយោគកម្ពុជា​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ សម្រេចជាស្ថាពរ​ចុះបញ្ជីវិនិយោគ​ជា​គម្រោង​ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្នុងខណ្ឌដង្កោរ ភ្នំពេញ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ និង CSX រៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រក្រោមប្រធានបទ «សក្តានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 07/04/2026

កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងផ្សារមូលបត្រកម្ពុជា CSX បានរៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រក្រោមប្រធានបទ «សក្តានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»

ផ្សព្វផ្សាយសេវាកម្មលោកអ្នក $190 660px x 390px ក្នុង១ខែ ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក

ផ្ទាំងបដាទម្រង់

គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់
ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក 920px x​ 570px $190 គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់ តម្លៃក្នុង១ខែ ផ្សព្វផ្សាយសេវាកម្ម ផ្ទាំងបដាទម្រង់ ចុចសាកល្បង 1920px x​ 800px បិទសំឡេង volume_up volume_off $205 តម្លៃក្នុង១ខែ ផ្សព្វផ្សាយសេវាកម្ម គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់ ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក បើកសំឡេង ផ្ទាំងបដាទម្រង់ ព័ត៌មានលម្អិត 085 511 711‌‌‌ orkun@ams.com.kh | Telegram (+855) 098 668 996 |

សាកល្បងប្រើ! ម្សៅត្រនាប់ កាដូរ

ចុចបាន

Free កាដូរ

ចុចបាន

Free Revlon