នៅទីបំផុត ពេលវេលាដែលពិភពលោករង់ ចាំជាយូរមកហើយនោះចំពោះបច្ចេកវិទ្យារថយន្តដែលអាចហោះហើរបានឬ Flying Car នឹងអាចបង្ហាញវត្តមានជាផ្លូវការ ដើម្បីបម្រើសេវាកម្មហោះហើរ និងធ្វើពាណិជ្ជកម្មខ្នាតតូច។

រថយន្តដែលអាចហោះហើរបាន Flying Car ជាច្រើនប្រភេទអាចនឹងលេចមុខនៅលើទីផ្សារចាប់ពីឆ្នាំក្រោយនេះទៅហើយដោយក្នុងនោះសម្រាប់ប្រភេទរថយន្តសំខាន់ៗដែលមានភាពទាក់ទាញ និងត្រូវបានអតិថិជនទន្ទឹងរង់ចាំយ៉ាងអន្ទះសាររួមមានដូចជា៖
រថយន្តហោះហើរបានរបស់ក្រុមហ៊ុន Joby Aviation ដែលនឹងអាចទទួលយកការបញ្ជាទិញបានចាប់ពីឆ្នាំ២០២៤ខាងមុខនេះ។ រថយន្ត ប្រភេទនេះអាចធ្វើដំណើរបានរហូតទៅដល់ ២៤០គីឡូម៉ែត្រក្រោយពេលសាកថ្មមួយពេញរួចរាល់។ រថយន្តហោះហើរបានរបស់ Joby មិនត្រឹមតែអាចហោះហើរឡើងបានត្រង់ និងចុះចតត្រង់នោះទេ វាថែមទាំងជាបច្ចេកវិទ្យាដែលប្រើប្រាស់ថាមពលមិនបំពុលដល់បរិយាកាសថែមទៀតផង និងអាចធ្វើដំណើរក្នុងល្បឿនដល់ទៅ ២០០ម៉ាយក្នុងមួយម៉ោង។

Zeva រថយន្តហោះបានមានរាងដូចជាថាសហោះឡើងត្រង់ដូចគ្នា ប៉ុន្តែនៅពេលហោះហើរបានបន្តិចវាអាចប្តូរទំរង់ហោះហើរបានដូចទៅនឹងយន្តហោះនៅក្នុងរឿង superman និងអាចធ្វើដំណើរជាមួយនឹងល្បឿនដល់ ២៦០គីឡូម៉ែត្រក្នុងមួយម៉ោង។ បច្ចេកវិទ្យានេះជាការអភិវឌ្ឍរបស់ក្រុមហ៊ុន Zeva Aero Zero ខណៈដែលបច្ចុប្បន្នកំពុងដំណើរការតេស្តសាកល្បងនៅឡើយ ហើយរង់ចាំរហូតដល់ឆ្នាំ២០២៥ដើម្បីអាចធ្វើការជួល និងលក់រថយន្តរបស់ខ្លួន។ Zeva នឹងទាមទារឲ្យអ្នកបើកបរត្រូវចាំបាច់មានបណ្ណបើកបរយន្តហោះ ហើយជឿជាក់ថានៅពេលដែលវាត្រូវបានប្រកាសលក់វានឹងអាចមានតម្លៃដល់ទៅ ២៥ម៉ឺនដុល្លារក្នុងមួយគ្រឿង ហើយបច្ចេកវិទ្យាហោះហើរដោយស្វ័យប្រវត្តិនឹងមានវត្តមាននាឆ្នាំ២០២៦។

Volocopter ជារថយន្តតាក់ស៊ីអាចហោះហើរបានដែលគ្រោងនឹងដាក់ឲ្យដំណើរការឆាប់ៗនេះដើម្បីបម្រើសេវាកម្មដឹកជញ្ជូនភ្ញៀវចេញពីអាកាសយានដ្ឋានទីក្រុងរ៉ូមទៅកាន់តំបន់ទីក្រុង ក្រោមការអភិវឌ្ឍឡើងដោយក្រុមហ៊ុនអាល្លឺម៉ង់ GmbH ។ រថយន្តប្រភេទនេះមានទំងន់ប្រមាណជា ២៩០គីឡូក្រាម អាចផ្ទុកអ្នកធ្វើដំណើរចំនួន២នាក់ ហើយបច្ចុប្បន្នក្រុមអ្នកជំនាញបានសាកល្បងរួចរាល់មកហើយដោយវាអាចហោះហើរបានរយៈពេល២៧នាទីជាមួយនឹងចំងាយប្រមាណជា២៧គីឡូម៉ែត្រ។
យោងតាមការបញ្ជាក់កន្លងមកប្រធានប្រតិបត្តិនៃក្រុមហ៊ុន Hyundai Motor Europe លោក Michael Cole បានឲ្យដឹងថាបច្ចេកវិទ្យារថយន្តហោះហើរបានទាំងនេះនឹងអាចក្លាយទៅជាមធ្យោបាយធ្វើដំណើរដ៏សំខាន់មួយនៅតាមតំបន់ទីក្រុងនានាលើសកលលោកក្នុងឆ្នាំ២០៣០ខាងមុខនេះ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក Putin ធ្វើទស្សនកិច្ចលើកដំបូងបង្អស់ទៅកាន់ប្រជុំកោះ Kuril តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើទស្សនកិច្ចជាលើកដំបូងបង្អស់របស់លោកទៅកាន់ប្រជុំកោះ Kuril ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចការងារនៅតំបន់ស៊ីបេរី និងចុងបូព៌ា

អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content