វៀតណាមដាក់ផែនការ៥ឆ្នាំអភិវឌ្ឍការទូទាត់លុយអនឡាញឲ្យបានទំហំស្មើនឹង២៥ដងនៃ GDP

ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសវៀតណាមកាលពីប៉ុន្មានថ្ងៃមុននេះទើបតែបានធ្វើការចុះហត្ថលេខាទៅលើគម្រោងការអភិវឌ្ឍថ្មីមួយ ដើម្បីពង្រីកប្រតិបត្តិការទូទាត់ដោយមិនចាំបាច់ប្រើប្រាស់សាច់ប្រាក់ ឬ Cashless Payment ដែលមានរយៈពេល៥ឆ្នាំគិតចាប់ពីឆ្នាំ២០២១នេះទៅដល់ឆ្នាំ២០២៥។

មហិច្ឆិតាដ៏ធំនៅពីក្រោយគម្រោងនេះគឺវៀតណាមចង់ឲ្យមានការផ្លាស់ប្តូរដោយវិជ្ជមានមួយទៅលើវិធីសាស្ត្រនៃការទូទាត់កាន់តែងាយស្រួល និងសុវត្ថិភាព បង្កើតទម្លាប់នៃការប្រើប្រាស់បច្ចេកវិទ្យាទូទាត់លុយអនឡាញឲ្យបានជាមួយនឹងពលរដ្ឋដែលរស់នៅគ្រប់ទីតាំងភូមិសាស្ត្រ ទោះបីជានៅទីក្រុងជនបទតាមតំបន់ភ្នំ ឬដាច់ស្រយាលក៏ដោយ។

នៅក្នុងនោះវៀតណាមបានដាក់ក្តីរំពឹងទុកថា ទំហំនៃការទូទាត់លុយដោយមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ ឬ Cashless Payment នេះអាចមានទំហំប្រតិបត្តិការច្រើនជាងផលិតផលក្នុងស្រុក ឬ GDP ដល់ទៅ២៥ដង ហើយពាក់កណ្តាលគឺធ្វើឡើងនៅក្នុងសកម្មភាពទិញទំនិញអនឡាញឬ ecommerce។

លើសពីនេះ វៀតណាមបានដាក់គោលដៅថា ពលរដ្ឋរបស់ខ្លួនប្រមាណជា ៨០ភាគយនៃក្រុមពលរដ្ឋដែលមានអាយុ១៥ឆ្នាំ ឡើងទៅអាចនឹងមានគណនេយ្យយ៉ាងហោចណាស់មួយសម្រាប់ប្រតិបត្តិការទូទាត់លុយនៅតាមធនាគារ ឬមីក្រូហិរញ្ញវត្ថុដែលទទួលស្គាល់ដោយរដ្ឋាភិបាល។

គិតមកដល់ពេលនេះ អត្រាកើនឡើងជាមធ្យមទៅលើចំនួន និងគុណភាពនៃការទូទាត់លុយតាមអនឡាញទាំងឡាយនៅក្នុងប្រទេសមានទំហំជាប្រចាំឆ្នាំប្រមាណពី ២០ទៅ២៥ភាគរយ ខណៈដែលប្រតិបត្តិការទូទាត់តាមស្មាតហ្វូនមានចំនួនដល់ទៅ ៥០ទៅ៨០ភាគរយនៃការទូទាត់ទាំងអស់ប្រចាំឆ្នាំ។

សម្រាប់សេវាសាធារណៈរបស់រដ្ឋាភិបាលវិញនៅពេលបច្ចុប្បន្ននេះ សេវាកម្មបង់ប្រាក់ក្នុងវិស័យអប់រំគឺធ្វើឡើងស្ទើរតែ ១០០ភាគរយរួចទៅហើយ ប៉ុន្តែវៀតណាមនឹងបន្តពង្រីកវាឲ្យបានទំហំ៦០ភាគរយនៅក្នុងវិស័យសុខាភិបាល និង៦០ភាគរយដូចគ្នាសម្រាប់សេវារបបសន្តិសុខសង្គម ឬសូម្បីតែប្រាក់ឧបត្ថម្ភសម្រាប់ពលរដ្ឋអត់ការងារធ្វើផងដែរ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)