ភ្នំពេញ ៖ អ្នកអភិវឌ្ឍន៍នៅក្នុងវិស័យអចលនទ្រព្យបានបង្ហាញពីភាពសុទិដ្ឋិនិយម និងជំនឿជឿជាក់ថា នៅដើមឆ្នាំ២០២២ខាងមុខនេះ ទីផ្សារអចលនទ្រព្យ ជាពិសេសផ្នែកលំនៅដ្ឋានកម្មសិទ្ធិឯកជនផ្ទាល់ដីនឹងមានកំណើនកើនឡើងវិញ ក្រោយពេលដែលរាជរដ្ឋាភិបាលបើកចំហរសេដ្ឋកិច្ច និងមានភាពថមថយនៃការឆ្លងជំងឺនៅទូទាំងប្រទេស។

លោកឧកញ៉ា នួន រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន KFA Group ដែលជាអ្នកអភិវឌ្ឍន៍យ៉ាងសកម្មនៅក្នុងវិស័យអចលនទ្រព្យ និងលំនៅដ្ឋានផ្ទាល់ដី បានមានប្រសាសន៍ប្រាប់ AMS ថា នៅដើមឆ្នាំ២០២២ខាងមុខនេះ កំណើននៃការលក់លំនៅដ្ឋានផ្ទាល់ដីនឹងកើនឡើង ខណៈវិស័យអាទិភាពសំខាន់ចាប់មានដំណើរការចរន្តឡើងវិញ។

លោកឧកញ៉ាបានមានប្រសាសន៍ថា ៖
«ការរំពឹងទុករបស់ខ្ញុំចំពោះទីផ្សារលំនៅដ្ឋានគឺនៅតែរក្សាបានភាពល្អប្រសើរបើទោះបីជាមានការរំខានពីវិបត្តិជំងឺឆ្លងជាង១ឆ្នាំនោះក៏ដោយ។ ជាក់ស្ដែង សកម្មភាពសាងសង់សំណង់លំនៅដ្ឋានក្នុងបុរីកៀនស្វាយ ផាក របស់ខ្ញុំនៅតែដំណើរការយ៉ាងរលូនមិនមានរាំងស្ទះនោះទេ ហើយជាឱកាសល្អដែរ នៅដើមឆ្នាំ២០២២ខាងមុខនេះ សំណង់លំនៅដ្ឋានរបស់ខ្ញុំត្រូវបានសាងសង់ស្ទើររួចរាល់ទាំងស្រុង ដែលនឹងអាចទទួលបានចំណែកទីផ្សារច្រើនជាមិនខាន»

ពាក់ព័ន្ធទៅនឹងវិស័យសំណង់ និងអចលនទ្រព្យ កាលពីសប្ដាហ៍មុននេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា បញ្ហាកូវីដមិនបានធ្វើឲ្យវិស័យសំណង់នៅកម្ពុជារាំងស្ទះជាប់គាំងនោះទេ។
សម្ដេចតេជោបានមានប្រសាសន៍ថា ៖
«ទោះជាស្ថិតនៅក្នុងអំឡុងពេលមានវិបត្តិនៃជំងឺកូវីដ វិស័យសំណង់នៅកម្ពុជានៅតែបន្តភាពរឹងម៉ាំ ហើយក្រុមហ៊ុនសាងសង់ និងបុរីជាច្រើន មិនបានផ្អាកសកម្មភាពសាងសង់របស់ខ្លួននោះទេ ពោលគឺមានតែខ្វះកម្លាំងពលកម្មជំនាញទៅវិញ»
ភ្ជាប់ជាមួយនឹងអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ខាងលើនេះ លោកឧកញ៉ា នួន រិទ្ធី បានបង្ហាញពីការគាំទ្រ ជាមួយនឹងការបញ្ជាក់ថា នៅដើមឆ្នាំ២០២២ ក្រោយពេលដែលរាជរដ្ឋាភិបាលបើកសេដ្ឋកិច្ចឡើងវិញ ប្រជាជនទូទាំងប្រទេសភាគច្រើនសុទ្ធតែបានចាក់វ៉ាក់សាំងបង្ការការឆ្លងជំងឺ បានបង្កើនទឹកចិត្ត និងទំនុកចិត្តដល់បងប្អូនប្រកបអាជីវកម្មទូទៅ ក៏ដូចជាអ្នកវិនិយោគក្នុងស្រុកឲ្យបង្កើនសកម្មភាពឡើងវិញ ហើយក៏មានឱកាសទទួលបានចំណូលច្រើនជាងឆ្នាំកន្លងទៅផងដែរ។ លោកឧកញ៉ា នួន រិទ្ធី បានបញ្ជាក់ទៀតថា ៖
«ជាធម្មតា នៅពេលដែលពួកគាត់មានទំនុកចិត្ត ពួកគាត់នឹងចេញដើរខាងក្រៅប្រកបអាជីវកម្មឡើងវិញ ហើយអ្នកដែលមានតម្រូវការលំនៅដ្ឋានសម្រាប់ស្នាក់នៅក៏នឹងចេញមើលតាមគម្រោងនានា ដូច្នេះវានឹងជំរុញឲ្យទីផ្សារអចលនទ្រព្យ ជាពិសេសផ្នែកលំនៅដ្ឋានផ្ទាល់ដីតម្លៃមធ្យមចាប់ផ្តើមមានកំណើនឡើងវិញជាក់ជាមិនខាន»

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជា-ជប៉ុន ឈានដល់របត់ថ្មីក្រោមយុទ្ធសាស្ដ្រ Co- Creation ឆ្ពោះទៅអនាគតរួមគ្នា
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 24/10/2026
កម្ពុជា-ជប៉ុន ឈានដល់របត់ថ្មី ឆ្ពោះទៅអនាគតរួមគ្នា

ផលិតផលកសិកម្មរបស់កម្ពុជាមានវត្តមាននៅទីផ្សារជាង១៧០ប្រទេសលើពិភពលោក
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 23/10/2026
ភ្នំពេញ ៖ ផលិតផលកសិកម្មរបស់កម្ពុជា បាន និងកំពុងពង្រីកទីផ្សារកាន់តែធំនៅក្រៅប្រទេស ដោយគិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្មរបស់កម្ពុជាកំពុងចរាចរណ៍នៅលើទីផ្សារបរទេសបានប្រមាណ១៧០ប្រទេសហើយ ។ នេះបើតាមលោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 23/10/2026
ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content