ក្រុមហ៊ុន វិរៈ ប៊ុនថាំ និងក្រុមហ៊ុន ស៊ីអេជី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការផ្គត់ផ្គង់ និងនាំចេញអង្ករផ្ការំដួល និងផ្ការំដួលសរីរាង្គទៅអូស្ត្រាលី ក្រោមពាណិជ្ជនាមខ្មែរ

ភ្នំពេញ ៖ ក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប (Vireak Buntham Group) និងក្រុមហ៊ុន ស៊ីអេជី ហូលសេលឡឺ ភីធីវ៉ាយ អិលធីឌី (CAG WHOLSALER Pty Ltd) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការផ្គត់ផ្គង់ និងនាំចេញអង្ករផ្ការំដួល និងផ្ការំដួលសរីរាង្គទៅលក់នៅទីផ្សារប្រទេសអូស្ត្រាលី និងពង្រីកទៅទីផ្សារប្រទេសផ្សេងៗទៀតនាពេលអនាគត។

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស និងលោក HOY CHIU BE នាយកគ្រប់គ្រងក្រុមហ៊ុន ស៊ីអេជី ហូលសេលឡឺ ភីធីវ៉ាយ អិលធីឌី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលធ្វើឡើងនាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាលក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប រាជធានីភ្នំពេញ។

លោក HOY CHIU BE នាយកគ្រប់គ្រងក្រុមហ៊ុន ស៊ីអេជី ហូលសេលឡឺ ភីធីវ៉ាយ អិលធីឌី បានថ្លែងថា៖ ក្នុងរយៈពេលប្រមាណ ២ ឬ ៣ ឆ្នាំចុងក្រោយនេះ ការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ មានគុណភាពពុំសូវល្អ ហើយលក់ចេញមិនសូវបានច្រើននោះទេ ប៉ុន្តែពេលនេះលោកជឿជាក់លើក្រុមហ៊ុន វីរៈ ប៊ុន ថាំ ថា នឹងអាចផ្គត់ផ្គង់នូវអង្ករដែលមានគុណភាពខ្ពស់នាំចេញទៅក្រៅប្រទេស។


លោក HOY CHIU BE ដែលអ្នកនាំចេញអង្ករទៅលក់នៅប្រទេសអូស្ត្រាលី ជាមួយបទពិសោធធ្វើអាជីវកម្មជាង ២០ឆ្នាំមកហើយនោះបានបញ្ជាក់ថា ៖

«ខ្ញុំមានបំណងចង់ពង្រីកទីផ្សារអង្ករខ្មែរជំនួសការនាំអង្ករចេញពីថៃ។ កន្លងមក ក្រុមហ៊ុនខ្ញុំបាននាំអង្ករពីថៃទៅលក់នៅអូស្ត្រាលី ក្នុង១ឆ្នាំៗ ប្រមាណ ៥០ ទៅ ៦០កុងតឺន័រ។ លើកនេះ ខ្ញុំជឿជាក់ក្រុមហ៊ុន វិរៈ ប៊ុនថាំ បានផ្គត់ផ្គង់អង្ករមានគុណភាពល្អ។ អ៊ីចឹងការចាប់ផ្តើមដំបូង ខ្ញុំគិតថា នាំចេញប្រមាណ ៦ ឬ ៧កុងតឺន័រសិន។ បើសិនជាល្អទៅៗ ខ្ញុំនឹងផ្តាច់ការនាំយកអង្ករពីថៃទៅលក់នៅអូស្ត្រាលី»។


អ្នកឧកញ៉ា សួរ វីរៈ បានលើកឡើងថា ថ្មីៗនេះ ក្រុមហ៊ុន វិរៈ ប៊ុនថាំ បានផ្តោតលើវិស័យកសិកម្ម។ គោលបំណងធំវិនិយោគលើវិស័យកសិកម្មនេះ គឺដើម្បីជួយដល់កសិករ និងជំរុញផលិតផលខ្មែរយើងទៅកាន់ប្រទេសក្រៅ។

អ្នកឧកញ៉ា បន្តថា៖

«យើងឃើញថា វិស័យកសិកម្មរបស់កម្ពុជាកន្លងមកនេះ បានពឹងលើដង្ហើមប្រទេសជិតខាង ហើយការនាំកសិផលក៏ដូចជាការនាំអង្ករទៅកាន់ប្រទេសក្រៅ កន្លងមកមិនមានយីហោរបស់ខ្មែរទេ និងមិនមានឈ្មោះអង្ករខ្មែរ។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន និងកំពុងជំរុញឱ្យមានយីហោអង្ករខ្មែរនៅលើទីផ្សារអន្តរជាតិ»។

អ្នកឧកញ៉ាបានឱ្យដឹងផងដែរថា បច្ចុប្បន្នការនាំចេញអង្ករខ្មែរ ទៅប្រទេសចិន ដោយឆ្លងកាត់ប្រទេសឡាវ ខាងប្រទេសឡាវបានឯកភាពអនុញ្ញាត និងកំពុងរង់ចាំនីតិវិធីផ្សេងៗទៀត។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ បានបង្ហាញពីការស្វែងរកទីផ្សារសម្រាប់អង្ករផ្ការំដួល និងផ្ការំដួលសរីរាង្គរបស់ខ្មែរ។ ក្រុមហ៊ុនទាំងពីរ នឹងខិតខំជួយទិញនៅក្នុងប្រទេស ក្នុងតម្លៃសមរម្យ និងនាំយកទៅលក់នៅប្រទេសអូស្ត្រាលី ដោយមានស្តង់ដារ និងគុណភាពខ្ពស់ និងដោយមិនជ្រកក្រោមម៉ាកសញ្ញាប្រទេសជិតខាងឡើយ។

អ្នកឧកញ៉ា សួរ វីរៈ បានគូសបញ្ជាក់ថា ក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប បានចាប់ផ្តើមអាជីវកម្មតាំងពីឆ្នាំ២០០៤ ផ្តើមពីក្រុមហ៊ុនដឹកជញ្ជូនភ្ញៀវមានរថយន្តតែមួយគ្រឿងប៉ុណ្ណោះ និងបានបន្តអាជីវកម្មការដឹកជញ្ជូន និងបញ្ញើ ហើយរហូតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនមានសាខាប្រមាណជាង ១៣០០សាខាទូទាំងប្រទេសកម្ពុជា និងមានបុគ្គលិកប្រមាណ ៨០០០ នាក់។ បច្ចុប្បន្ន ក្រុមហ៊ុនបានពង្រីកវិសាលភាពលើអាជីវកម្មច្រើនប្រភេទរួមមាន៖ ការដឹកជញ្ជូនភ្ញៀវ បញ្ញើរទំនិញ សណ្ឋាគារ រីស៊ត ការអភិវឌ្ឍដីធ្លី ក្រុមហ៊ុន VET Airways រួមទាំងវិស័យកសិកម្មផងដែរ។

យោងតាមសេចក្ដីប្រកាសព័ត៌មានសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងរយៈពេល ១២ខែ ឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករចំនួន៦៥១ ៥២២ តោនគិតជាទឹកប្រាក់ បានចំនួន ៤៩១.១៩លានដុល្លារសហរដ្ឋអា មេរិក។ ចំណែកក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២៥នេះ កម្ពុជាបាននាំចេញអង្ករចំនួន ៥៩៦ ៣៤១ តោន គិតជាទឹកប្រាក់បានចំនួន ៤០៨.៩៣ លានដុល្លារសហរដ្ឋអាមេរិក៕ដោយៈ ញ៉ែម សុផល



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *