មន្ត្រីកំពូលទូតចិន ព្រមានថា សង្គ្រាមពាណិជ្ជកម្មរវាងចិន និងអឺរ៉ុប នឹងបញ្ចប់ទៅដោយម្នាក់ចាញ់ ម្នាក់ទៀតបរាជ័យ

បរទេស ៖ នៅក្នុងជំនួបកំពូលមួយជាមួយនឹងប្រទេសបារាំងដែលបានប្រព្រឹត្តទៅនៅក្នុងទីក្រុងប៉េកាំងកាលពីសប្តាហ៍មុន មន្ត្រីជាន់ខ្ពស់របស់ចិន និងជារដ្ឋមន្ត្រីការបរទេស លោក Wang Yi បានធ្វើសេចក្តីថ្លែងការណ៍មួយចំពោះបញ្ហាជម្លោះពាណិជ្ជកម្មរវាងរដ្ឋាភិបាលទីក្រុងប៉េកាំង និងតំបន់សហគមអឺរ៉ុប។

លោក Wang Yi បានលើកឡើងពីលទ្ធផលដែលអាចកើតមានចំពោះជម្លោះដែលនៅកំពុងបន្តនេះដោយការព្រមានថា នឹងមិនមានអ្នកណាទទួលបានជ័យជំនះឡើយ ពោលគឺភាគីទាំងពីរនឹងធ្លាក់ចុះទៅក្នុងស្ថានភាពបរាជ័យដូចគ្នា (Lose-Lose) ប៉ុន្តែលោកបានអំពាវនាវឲ្យភាគីទាំងសងខាងបន្តកិច្ចពិភាក្សគ្នា និងបង្កើនកិច្ចសហប្រតិបត្តិការជិតស្និទ្ធរួមគ្នាឡើងវិញ។

ថ្លែងនៅក្នុងកិច្ចជំនួបពិភាក្សាជាយុទ្ធសាស្ត្ររវាងប្រទេសចិន និងប្រទេសបារាំងលើកទី២៦នៅទីក្រុងប៉េកាំង កាលពីថ្ងៃសៅសប្ដាហ៍កន្លងទៅ លោក Wang Yi បានបញ្ជាក់នូវការមើលឃើញរបស់ចិនចំពោះបញ្ហាជម្លោះនេះទៅកាន់សមភាគី លោក Emmanuel Bonne ទីប្រឹក្សាជាន់ខ្ពស់តំណាងឲ្យប្រធានាធិបតីបារាំងលោក Emmanuel Macron។

មន្ត្រីទូតកំពូលរូបនេះបានពោលថា ៖

«សង្គ្រាមពាណិជ្ជកម្មមួយនេះបានត្រឹមធ្វើឲ្យភាគីទាំងពីរធ្លាក់ចុះក្នុងស្ថានភាព Lose-Lose ទាំងដែលចិនកន្លងមកគឺជាអ្នកព្យាយាមយ៉ាងខ្លាំងក្លាក្នុងកិច្ចការពារចំពោះប្រព័ន្ធធ្វើពាណិជ្ជកម្មសេរីរវាងគ្នា ហើយក៏តែងតែប្រឆាំងដាច់ខាតចំពោះការប្រើប្រាស់នយោបាយមកធ្វើការចំពោះមុខបញ្ហាពាណិជ្ជកម្ម និងសេដ្ឋកិច្ច»។

គួររំលឹកដែរថា ចិន និងតំបន់អឺរ៉ុប រហូតមកដល់នេះបានបន្តជាប់គាំងទំនាក់ទំនងពាណិជ្ជកម្មដោយសារបញ្ហាតម្លើងពន្ធ និងត្រួតពិនិត្យទំនិញនាំចូលរវាងគ្នា។ នៅដើមឆ្នាំកន្លងមកនេះ ប្រទេសជាសមាជិកអឺរ៉ុបទាំង២៧ បានធ្វើការសម្រេចចិត្តរួមគ្នាក្នុងការដាក់ពន្ធបន្ថែមទៅលើទំនិញជារថយន្តរបស់ចិនគ្រប់ប្រភេទដោយចោទថាពួកគេបានកេងចំណេញទៅលើការប្រកួតប្រជែងលើទីផ្សារដោយសារតែមានការគាំទ្រខ្លាំងពីសំណាក់រដ្ឋាភិបាលក្រុងប៉េកាំង ហើយជាលទ្ធផល ប្រទេសចិនបានធ្វើការឆ្លើយតបតាមរយៈការបើកការស៊ើបអង្កេតទៅលើទំនិញមួយចំនួនរបស់អឺរ៉ុប ដូចជា សាច់ជ្រូក និងទឹកដោះគោផងដែរ។

យ៉ាងណាក្តី សម្រាប់កិច្ចពិភាក្សាទ្វេភាគីជាមួយនឹងបារាំង លោក Wang yi បានបង្ហាញថា មានសញ្ញាវិជ្ជមាន និងចាប់ផ្តើមានទំនាក់ទំនងល្អឡើងមកវិញ ដោយសារតែភាគីទាំងពីរបានបញ្ចេញមតិយោបល់ដូចគ្នាច្រើនទៅលើបញ្ហាសំខាន់ៗរបស់សកលលោកដែលរួមមានទាំងបច្ចេកវិទ្យាឆ្លាតវ៉ៃ បញ្ហាគ្រប់គ្រងប្រទេស និងបញ្ហានៅមជ្ឈឹមបូព៍ាផងដែរ។

ជាចុងក្រោយ លោក Wang Yi បាននិយាយថា លោកសង្ឃឹមថាប្រទេសចិន និងបារាំងអាចបន្តរបៀបវារៈវិជ្ជមាននៅឆ្នាំក្រោយ ជំរុញកិច្ចសហប្រតិបត្តិការ និងស្វែងរកឱកាសក្នុងវិស័យផ្សេងៗ ដូចជាថាមពលនុយក្លេអ៊ែរ និងលំហអាកាស បញ្ញាសិប្បនិមិត្ត សម្ភារៈថ្មី ឧបករណ៍ទំនើប កិច្ចការពារបរិស្ថាន និងបច្ចេកវិទ្យាថែទាំសុខភាពបន្ថែមទៀត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

Leave a Reply

Your email address will not be published.Required fields are marked *