បច្ចេកវិទ្យាឌីជីថលបាន និងកំពុងដើរតួនាទីស្នូល និងចលករនៅក្នុងគ្រប់ទិដ្ឋភាពនៃសកម្មភាពសេដ្ឋកិច្ច។ ក្នុងនោះបរិវត្តកម្មឌីជីថលមានឥទ្ធិពលខ្លាំងទៅលើការរស់នៅប្រចាំថ្ងៃរបស់មនុស្ស ជាពិសេសគឺកែប្រែសេដ្ឋកិច្ចបែបប្រពៃណីទៅជាសេដ្ឋកិច្ចឌីជីថល។ ប៉ុន្តែសំណួរសួរថា តើអ្វីទៅជាសេដ្ឋកិច្ចឌីជីថល?
ការកំណត់អំពីនិយមន័យ និងវិសាលភាពគ្របដណ្តប់នៃសេដ្ឋកិច្ចឌីជីថលនៅមិនទាន់មានភាពជាក់លាក់ និងអាចមានភាពខុសគ្នាទៅតាមបណ្តាប្រទេស។ ក្នុងន័យចង្អៀត សេដ្ឋកិច្ចឌីជីថលគឺជាទីផ្សារដែលពឹងផ្អែកលើបច្ចេកវិទ្យាឌីជីថលក្នុងការសម្រួលដល់ការដោះដូរទំនិញ និងការផ្តល់សេវាតាមរយៈពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ឬម្យ៉ាងទៀតគឺជាការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ផ្អែកលើអ៊ីនធឺណេតនៅក្នុងដំណើរការផលិតកម្ម និងការដោះដូរទំនិញ ក៏ដូចជាសេវា។ ក្នុងន័យទូលំទូលាយ សេដ្ឋកិច្ចឌីជីថលសំដៅទៅដល់ប្រព័ន្ធទំនាក់ទំនងសេដ្ឋកិច្ច សង្គម និងវប្បធម៌ ដែលពឹងផ្អែកលើការប្រើប្រាស់ប្រព័ន្ធ ICT និងឌីជីថល។

ក្រៅពីនេះនិយមន័យខាងលើ សេដ្ឋកិច្ចឌីជីថលមានលក្ខណៈពិសេស៤ចំណុចដែលអាចបែងចែកភាពខុសដោយឡែកពីសេដ្ឋកិច្ចបែបប្រពៃណីក្នុងនោះរួមមាន ការមិនផ្តោតខ្លាំងលើទីតាំងភូមិសាស្ត្រ, តួនាទីសំខាន់របស់ថ្នាល (Platform), ឥទ្ធិពលនៃបណ្តាញ (Network Effect) និងការប្រើប្រាស់ទិន្នន័យធំ (Big Data) ។ ក្រៅពីលក្ខណៈរួមខាងលើ សេដ្ឋកិច្ចឌីជីថលត្រូវបានកត់សម្គាល់ថា មាន ៤ សមាសភាគសំខាន់ៗរួមមាន៖
ផលិតផល និងសេវាដែលមានភាពឌីជីថលខ្ពស់ (Highly Digital Goods and Services)៖ មានដូចជាផលិតផល និងសេវាមួយផ្នែកធំដែលត្រូវបានផ្គត់ផ្គង់តាមមធ្យោបាយឌីជីថល រួមមានសេវាព័ត៌មានតាមប្រព័ន្ធអេឡិចត្រូនិក (The Washington Posts, Bloomberg, etc) ការលក់សូហ្វវែរ (Microsoft, Adobe, Zoom) និងការអប់រំតាមប្រព័ន្ធអ៊ីនធឺណេត (Coursera, Udemy, edX) ជាដើម។
ផលិតផល និងសេវាដែលរួមផ្សំឌីជីថល (Mixed Digital Goods and Services)៖ មានដូចជាការលក់រាយនូវផលិតផល ដូចជា កាសែត សៀវភៅ ផ្កា សម្លៀកបំពាក់ កាបូប នាឡិកា ឧបករណ៍អេឡិចត្រូនិក ឡាន បន្ទប់សណ្ឋាគារ អាហារ និងភេសជ្ជៈជាដើម តាមប្រព័ន្ធអេឡិចត្រូនិក ដោយគិតទាំងសេវាកម្មនៃការលក់ និងការផ្សព្វផ្សាយ (Amazon, Alibaba, Little Fashion, Khmer24, Booking.com, Grab, etc)។

សេវាកម្ម ឬផលិតកម្មដែលពឹងផ្អែកលើបច្ចេកវិទ្យាព័ត៌មានខ្លាំង (IT-Intensive Services or Goods Production)៖ មានដូចជា សេវាដែលត្រូវបានផ្គត់ផ្គង់ដោយពឹងផ្អែកយ៉ាងខ្លាំងលើការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ឧទាហរណ៍ សេវាគណនេយ្យ (Deloitte, KPMG, Pwc) និងសេវារចនាវិស្វកម្មស្មុគស្មាញជាដើម ព្រមទាំងផលិតកម្មនៃផលិតផលដែលពឹងផ្អែកលើការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានខ្លាំងក្នុងដំណើរការផលិតកម្ម ឧទាហរណ៍ ផលិតកម្មដែលប្រើប្រាស់ម៉ាស៊ីនជំនាញ ឬកុំព្យូទ័រក្នុងការផលិត និងការគ្រប់គ្រងក្នុងរោងចក្រ (Apple, Samsung, Microsoft, Huawei, ect)។
ផ្នែកមួយចំនួនរបស់វិស័យបច្ចេកវិទ្យាព័ត៌មានដែលទ្រទ្រង់ទាំងបីផ្នែកខាងលើនៃសេដ្ឋកិច្ចឌីជីថល (The segments of the IT industry that support theses segments of digital economy)៖ មានដូចជា ផលិតផល និងសេវានៅក្នុងវិស័យ ICT ដែលទ្រទ្រង់ដោយផ្ទាល់ដល់សមាសភាពទាំងបីខាងលើនៃសេដ្ឋកិច្ចឌីជីថល រួមមាន បណ្តាញកុំព្យូទ័រ (AT&T, EZECOM, Digi, Opennet) ផលិតកម្មកុំព្យូទ័រ (Dell, Apple, Samsung) និងសហគ្រាសផ្តល់សេវាប្រឹក្សាយោបល់ផ្នែកបច្ចេកវិទ្យាព័ត៌មាន (IBM Global Services) ជាដើម៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ




















Account
Security
Favourite Content