បរទេស ៖ អង្គការសុខភាពពិភពលោក (WHO)បានធ្វើការព្រមានពីការរាតត្បាតនៃវីរុសកូវីដ-១៩ប្រភេទថ្មី (Delta)ក្នុងល្បឿនលឿនជាងការចែកចាយវ៉ាក់សាំង ដែលបច្ចុប្បន្នកំពុងបន្តប៉ះពាល់ជិត១០០ប្រទេសនៅទូទាំងពិភពលោកហើយ។

វេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកបានក្រើនរំលឹកថា ប្រទេសអ្នកមានកំពុងចែកចាយវ៉ាក់សាំងឱ្យបណ្តាប្រទេសដែលមានប្រាក់ចំណូលទាបហាក់យឺតយ៉ាវសម្រាប់ការពារការរាតត្បាតនៃវ៉ារ្យ៉ង់កូវីដ-១៩ Delta ហើយវាកំពុងក្លាយជាហានិភ័យខ្ពស់ដល់អាយុជីវិតប្រជាជនរាប់លាន ខណៈដែលវ៉ារ្យ៉ង់ប្រភេទនេះបានរាតត្បាត ៩៨ ប្រទេសរួចមកហើយ។
លោក Ghebreyesus បាននិយាយថា មេដឹកនាំពិភពលោកនានាត្រូវតែធានាថា យ៉ាងហោចណាស់ ១០ភាគរយនៃចំនួនប្រជាជននៅក្នុងប្រទេសទាំងអស់ បានទទួលវ៉ាក់សាំងនៅចុងខែកញ្ញា ដូច្នេះក្រុមពលរដ្ឋងាយរងគ្រោះ និងបុគ្គលិកសុខាភិបាលនឹងត្រូវបានការពារ។
លោកថា វ៉ារ្យ៉ង់ Delta បង្ករគ្រោះថ្នាក់ និងកំពុងបន្តវិវត្ត ហើយបំប្លែងខ្លួន ដែលទាមទារឱ្យមានការតាមដានវាយតម្លៃឥតឈប់ឈរ រួមទាំងការកែតម្រូវយ៉ាងប្រុងប្រយ័ត្ននៃការឆ្លើយតបសុខភាពសាធារណៈ ព្រោះថាវ៉ារ្យ៉ង់ប្រភេទនេះកំពុងតែរីករាលដាលយ៉ាងលឿនទាំងក្នុងប្រទេសមានអត្រាចាក់វ៉ាក់សាំងទាប និងខ្ពស់ផងដែរ។
“ពិភពលោកត្រូវតែចែករំលែកឧបករណ៍ការពារ អុកស៊ីសែន ការធ្វើតេស្ត ការព្យាបាល និងវ៉ាក់សាំងដោយស្មើភាពគ្នា ហើយនៅខែកក្កដាឆ្នាំក្រោយ ប្រជាជនចំនួន ៧០ភាគរយនៅគ្រប់ប្រទេសគួរតែទទួលបានវ៉ាក់សាំង»។ លោកថា ការធ្វើបែបនេះ ជាវិធីល្អបំផុតដើម្បីបន្ថយការរាតត្បាត ជួយសង្គ្រោះអាយុជីវិត និងជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកយ៉ាងពិតប្រាកដ”
លោក Ghebreyesus បន្ថែមថា
កាលពីសប្តាហ៍មុន មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ធនាគារពិភពលោក (World Bank) និងអង្គការពាណិជ្ជកម្មពិភពលោក បានចូលរួមជាមួយអង្គការសុខភាពពិភពលោក ក្នុងការអំពាវនាវឱ្យមានសកម្មភាពបន្ទាន់ដើម្បីបង្កើនការផ្គត់ផ្គង់វ៉ាក់សាំង។ ក្រុមអង្គការទាំងនេះ ក៏បានស្នើដល់ក្រុមប្រទេស G-២០ ឱ្យបង្កើនល្បឿនកិច្ចខិតខំប្រឹងប្រែងដើម្បីឈានដល់គោលដៅចាក់វ៉ាក់សាំង។ ក្រុមអ្នកវិទ្យាសាស្ត្រ បានសង្កត់ធ្ងន់លើភាពបន្ទាន់នៃការចាក់វ៉ាក់សាំង ពីព្រោះវ៉ាក់សាំងបច្ចុប្បន្នមានប្រសិទ្ធិភាពតិចជាងវ៉ារ្យ៉ង់ Delta ដែលមានលទ្ធភាពឆ្លងខ្ពស់ និងលឿនជាងវ៉ារ្យ៉ង់ផ្សេងៗទៀត៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ចិនដាក់ផែនការ ៥ ឆ្នាំ អភិវឌ្ឍអាគុយថាមពលជំនាន់ក្រោយ ឱ្យកាន់តែទំនើប
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 29/09/2026
ប្រទេសចិនបានដាក់ចេញផែនការអភិវឌ្ឍន៍រយៈពេល ៥ ឆ្នាំ ដោយកំណត់គោលដៅដល់ឆ្នាំ ២០៣០ ដើម្បីជំរុញការអភិវឌ្ឍអាគុយផ្ទុកថាមពលជំនាន់ក្រោយ ឱ្យកាន់តែទំនើប និងមាននិរន្តរភាព

ជាប្រវត្តិសាស្ត្រ ! វៀតណាម លក់បណ្ណបំណុលបានជាង ១០០០លានដុល្លារ ជាលើកដំបូង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 29/09/2026
បរទេស ៖ អាចនិយាយបានថា ជាប្រវត្តិសាស្ត្ររបស់ខ្លួន ដែលវៀតណាម អាចប្រមូលចំណូលបានពីការដាក់លក់បណ្ណបំណុលរដ្ឋបានរហូតដល់ជាង ២៧ ទ្រីលានដុង ឬប្រហែលជា ១,០៥ ពាន់លានដុល្លារអាមេរិក កាលពីសប្តាហ៍មុន។ យោងតាមភ្នាក់ងារវាយតម្លៃឥណទានឯករាជ្យ S&I Ratings និងត្រូវបានដកស្រង់យកមកផ្សព្វផ្សាយដោយសារព័ត៌មានក្នុងស្រុក VnExpress បានឱ្យដឹងថា នេះគឺជាចំនួនទឹកប្រាក់ដ៏ច្រើនបំផុតដែលប្រមូលបានពីការដេញថ្លៃតែមួយលើក និងពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសសមាជិកអាស៊ានមួយនេះ។

ផ្ដើមពីទុន ១ម៉ឺនដុល្លារ ខេមហ្វូត ពង្រីកផលិតផលគ្រឿងទេសខ្មែរ ជំនួសទំនិញនាំចូល
ជំនួញ, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 29/09/2026
ចាប់ផ្ដើមពីទុនប្រមាណ ១ ម៉ឺនដុល្លារ បង្កើតសិប្បកម្មជាលក្ខណៈគ្រួសារកាលពីឆ្នាំ ២០០៧ អ្នកស្រី សេង ចិន្ដា បានពង្រីកអាជីវកម្មគ្រឿងទេសរបស់ខ្លួនក្រោមឈ្មោះ «ខេមហ្វូត» រហូតមានផលិតផលជាង ៧ មុខ និងកំពុងបង្កើនសមត្ថភាពផលិត ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក

ក្រសួងរៀបចំដែនដី បន្តដោះស្រាយបញ្ហា និងឈានដល់ការចែកបណ្ណកម្មសិទ្ធិជូនអតិថិជនបុរីចំនួន ៨គម្រោង ស្មើ ១ ៣១២ បណ្ណ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 29/09/2026
ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងបន្តយកចិត្តដាក់ប្រឹងប្រែងក្នុងការដោះស្រាយវិវាទ និងបញ្ហា ជូនដល់បងប្អូនដែលជាអតិថិជនទិញគម្រោងលំនៅឋាននៅក្នុងបុរីមួយចំនួន ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត។ ជាក់ស្ដែង នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំពិធីជួបជុំ សំណេះសំណាល

ចិន បង្ហាញបច្ចេកវិទ្យា និងប្រព័ន្ធធ្វើការដោយ AI ដ៏ទំនើបសម្រាប់វិស័យរុករករ៉ែ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/09/2026
បរទេស ៖ កាលពីដើមខែកញ្ញាកន្លងទៅនេះ នៅក្នុងសន្និសីទរ៉ែអន្តរជាតិ-ចិន ឆ្នាំ២០២៦ ដែលធ្វើឡើងនៅទីក្រុងTianjin ក្រសួងធនធានរ៉ែ និងធម្មជាតិរបស់ប្រទេសចិនបានដាក់បង្ហាញប្រព័ន្ធដំណើរការរុករករ៉ែ ឆ្លាតវៃ (AI-OreSeeking) សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពរុករកធនធានរ៉ែឱ្យកាន់តែមានប្រសិទ្ធភាព និងមានភាពងាយស្រួល។ កាសែត Novinata ដែលបានដកស្រង់ចេញពីប្រភពច្បាស់ការណ៍មួយនៅប្រទេសចិនបានសរសេរថាប្រព័ន្ធនេះត្រូវបង្កើតឡើងដោយអាជ្ញាធរជាតិអង្កេតភូគព្ភសាស្ត្រចិន (China Geological Survey) ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)





វិថីហិរញ្ញវត្ថុ























































Account
Security
Favourite Content