ភ្នំពេញ៖ វីងម៉លបានកំពុងក្លាយជាទីផ្សារទំនិញតាមអនឡាញធំជាងគេនៅព្រះរាជាណាចក្រក្នុងការផ្តល់នូវបទពិសោធន៍ថ្មីនិងកាន់តែងាយស្រួល ។ ការទិញទំនិញតាមអនឡាញដែលកំពុងកើនឡើងនេះ ភាគច្រើនត្រូវបានទទួលការគាំទ្រដោយអ្នកទិញវ័យក្មេងដែលកំពុងប្រើប្រាស់សេវាកម្មឌីជីថល ហើយពាណិជ្ជកម្មអេឡិចត្រូនិចនឹងក្លាយជាវិស័យមួយទៀតដែលរះនៅក្នុងប្រទេសកម្ពុជា ។

លោក សាក់សាម ស៊ូបាម នាយកគ្រប់គ្រងអាជីវកម្មទីផ្សារអេឡិចត្រូនិចមានប្រសាសន៍ថា៖
«ការទិញទំនិញតាមអ៊ិនធឺណេតជានិន្នាកាថ្មីមួយនៅកម្ពុជា។ យើងជឿជាក់ថា វីងម៉ល មានឱកាសផ្តល់នូវអត្ថប្រយោជន៍ដល់ប្រជាជនគ្រប់រូបឲ្យពួកគេអាចកាត់បន្ថយភាពតានតឹងជាមួយបទពិសោធន៍ការទិញទំនិញនៅហាងដោយផ្ទាល់ដោយមិនចាំបាច់ធ្វើដំណើរ ហើយពួកគេនឹងមានពេលវេលាកាន់តែច្រើនជាមួយក្រុមគ្រួសារនិងការងារ»
«អតិថិជនរបស់យើងមិនចាំបាច់ទៅហាងដោយផ្ទាល់ឬប្រើក្រដាសប្រាក់ទៀតឡើយ ផ្ទុយទៅវិញពួកគេគ្រាន់តែប្រើម្រាមដៃចុចលើទូរស័ព្ទ នោះទំនិញទាំងអស់នឹងត្រូវបានដឹកជញ្ជូនដល់មាត់ទ្វាររបស់ពួកគេយ៉ាងឆាប់រហ័ស»
ចាប់តាំងពីបើកដំណើរការសាកល្បងនៅខែតុលាឆ្នាំមុន មកដល់ពេលនេះ វីងម៉ល មានហាងល្បីៗប្រមាណ១០០០កន្លែងដែលបានចូលរួមដាក់លក់ទំនិញរាប់ពាន់ប្រភេទដោយរួមមាន៖ អាហារ ភេសជ្ជៈ គ្រឿងទេស គ្រឿងអេឡិចត្រូនិច ប្រដាប់ប្រដាក្មេងលេង ផលិតផលថែរក្សាសម្រស់ និងទំនិញជាច្រើនមុខផ្សេងទៀត ។ លើសពីនេះទៅទៀត មានបុគ្គលិកដឹកជញ្ជូនចំនួន ៥០០នាក់ ត្រូវបានដាក់បញ្ចូលបន្ថែមជាមួយបុគ្គលិក វីងម៉ល ដើម្បីធានាថា រាល់ការកម្មង់ និងដឹកជញ្ជូនគឺរហ័សទាន់ពេល ។

លោក សាក់សាម បន្តថា៖
«គោលដៅរបស់យើងគឺផ្តល់សិទ្ធិអំណាចដល់អាជីវករតូចៗអាចមានកន្លែងលក់ផលិតផលរបស់ពួកគេ និងជួយពួកគេអាចទទួលបានអតិថិជនថ្មីៗ ក្នុងអំឡុងពេលនៃជំងឺរាតត្បាតនេះ។ យើងនឹងមិនយកតម្លៃជើងសារច្រើនហួសហេតុចំពោះហាងដៃគូយើងឡើយ។ វីងនឹងគិតកម្រៃតាមអត្រាធម្មតា និងកំរិតសមស្របមួយដើម្បីទ្រទ្រង់កិច្ចការខ្លួន ហើយយើងនឹងអនុញ្ញាតឲ្យហាងដៃគូអាជីវកម្មទាំងអស់អាចមានទំនាក់ទំនងជាមួយអ្នកប្រើប្រាស់ កម្មវិធីស្មាតហ្វូនវីង រាប់លានអ្នក» ។ អ្នកប្រើប្រាស់ទាំងអស់អាចធ្វើការកុម្ម៉ង់ដោយគ្រាន់តែចូរទៅក្នុងកម្មវិធីស្មានហ្វូនវីងបន្ទាប់មកជ្រើសរើស “វីងម៉ល”
លោកអ្នកនឹងឃើញជម្រើសហាងរាប់រយ ហើយអាចធ្វើការបញ្ជាទិញបានយ៉ាងស្រួល ។

ដើម្បីជួយដៃគូពាណិជ្ជកម្មរបស់ខ្លួនឲ្យដំណើរការជាធម្មតាក្នុងអំឡុងពេលដ៏ពិបាកនេះ វីងម៉លត្រូវបានដាក់ឲ្យដំណើរការនៅភ្នំពេញ ហើយអតិថិជននិងអាចរីករាយជាមួយការដឹកជញ្ជូនទំនិញទាំងអស់ដោយឥតគិតថ្លៃ ។ អ្នកទិញទំនិញតាមវីងម៉ល អាចសន្សំយកពិន្ទុ WingPoints ដែលជាការបន្ថែមជូនដ៏ពិសេសរបស់ធនាគារឯកទេសវីង។ ដោយមានការបន្ថែមអត្ថប្រយោជន៍ អតិថិជនអាចសន្សំពិន្ទុ WingPoints រាល់ពេលទិញទំនិញជាធម្មតា បន្ទាប់មកពួកគេអាចប្រើពិន្ទុទាំងនោះប្តូរយកទំនិញជាច្រើនពីហាងដៃគូរបស់វីងម៉លបានយ៉ាងស្រួល ។ សម្រាប់អតិថិជនវីងដែលសន្សំបាន៥០០ពិន្ទុក្នុងមួយសប្តាហ៍ ពួកគេនឹងមានឱកាសឈ្នះរង្វាន់ទូរស័ព្ទដៃ iPhone 12 Pro មួយគ្រឿង ហើយអ្នកដែលសន្សំបាន៥០០០ពិន្ទុក្នុងមួយខែ ក៏អាចមានឱកាសឈ្នះរង្វាន់ម៉ូតូហុងដា Zoomer X មួយគ្រឿងផងដែរ ។ សម្រាប់អាជីវករដែលមានចំណាប់អារម្មណ៍ចុះឈ្មោះចូលរួមជាមួយវីងម៉លអាចទាក់ទងមកលេខទូរស័ព្ទ +855 078 311 311 ៕

[ads-global layout_id=6 position_id=1 ads_size=2]
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ ៖ បទពិសោធន៍ថ្មីនៃការភ្ជាប់បេះដូងជាមួយបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 21/09/2026
សៀមរាប ៖ ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធបានរៀបចំព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីនៅតំបន់អង្គរ ក្នុងគោលបំណងជំរុញផលិតផលទេសចរណ៍កីឡា តាមរយៈការជិះកង់ឆ្លងកាត់តំបន់ព្រៃ និងតំបន់បេតិកភណ្ឌក្នុងតំបន់អង្គរ ព្រមទាំងជួយជំរុញចលនាទេសចរណ៍ក្នុងស្រុក ជាពិសេសការទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តសៀមរាបក្នុងរដូវកាលបៃតង។ ព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរនៅរដូវកាលបៃតង ក្រោមប្រធានបទ «កីឡាផ្សារភ្ជាប់នឹងទេសចរណ៍» បានទាក់ទាញអ្នកចូលរួមជាភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ១ ៣០០នាក់ ដោយធ្វើដំណើរតាមផ្លូវប្រមាណ ១២គីឡូម៉ែត្រ ឆ្លងកាត់តំបន់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិនៃតំបន់អង្គរ។

សហគមន៍ព្រៃឈើត្រពាំងពិការ ផ្ដល់អត្ថប្រយោជន៍ដល់ពលរដ្ឋជាង ៤០០ គ្រួសារនៅរមាសហែក
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 20/09/2026
សហគមន៍ព្រៃឈើត្រពាំងពិការ ក្នុងឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង កំពុងផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋជាង ៤០០ គ្រួសារ តាមរយៈការប្រមូលអនុផលព្រៃឈើ និងការទាក់ទាញភ្ញៀវទេសចរ
[ads-global layout_id=6 position_id=2 ads_size=2]





វិថីហិរញ្ញវត្ថុ


















































Account
Security
Favourite Content