ជាមួយជំនួយ១០លានដុល្លារបន្ថែមទៀត សិស្សានុសិស្ស ជាង១៣ម៉ឺននាក់ នឹងទទួលបានអាហារដ៏មានជីវជាតិជារៀងរាល់ព្រឹក

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (Koica) និងកម្មវិធីស្បៀងអាហារពិភពលោក(WFP) នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ បានសម្ពោធគម្រោងទឹកប្រាក់ចំនួន១០លានដុល្លារអាមេរិកបន្ថែម ដើម្បីបន្តគាំទ្រ និងពង្រីកកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលសហគមន៍។

បច្ចុប្បន្ន កម្មវិធីផ្តល់អាហារតាមសាលារៀនរបស់រដ្ឋាភិបាល បានផ្តល់អាហារជូនដល់សិស្សានុសិស្សប្រមា​ណ​១៩ម៉ឺននាក់នៅតាមសាលាបឋមសិក្សាចំនួន៦៨៦សាលា។ ការវិនិយោគបន្ថែមថ្មីពីសាធារណរដ្ឋកូរ៉េក្នុងដំណាក់កាលទី២នាពេលនេះ គឺជាការកសាងបន្ថែមលើសមិទ្ធផលកន្លងមកកាលពីដំណាក់កាលទី១(២០២០-២០២៤) និងអនុញ្ញាតឱ្យក្រសួងអប់រំ យុវជន និងកីឡា និងកម្មវិធីស្បៀងអាហារពិភពលោកអាចផ្តល់អាហារ​ថ្មីៗដ៏មានជីវជាតិជារៀងរាល់ព្រឹកក្នុងរយៈពេល ៥ឆ្នាំបន្តទៀត ជូនដល់សិស្សានុសិស្សនៅមតេ្តយ្យសិក្សា និងបឋមសិក្សាចំនួន ១៣៣,៣០០នាក់ នៅតាមសាលាបឋមសិក្សា ៤២៨សាលា ដែលសាលារៀនទាំងនេះនឹងត្រូវផ្ទេរចូលទៅក្នុងកម្មវិធីផ្តល់អាហារតាមសាលារៀនរបស់រដ្ឋាភិបាលទៅតាមដំណាក់កាលជាបន្តបន្ទាប់រហូតអស់ទាំងស្រុងនៅត្រឹមឆ្នាំ២០២៨។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា៖

«យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបន្តការគាំទ្រពីសំណាក់រដ្ឋា​​ភិបាលនៃសាធារណរដ្ឋកូរ៉េ ទីភ្នាក់​ងា​រ​សហប្រតិបត្តិការអន្តរជាតិកូរ៉េ និងកម្មវិធីស្បៀងអាហារពិភពលោក។ កម្មវិធីផ្តល់អាហារតាមសាលារៀននេះមិនត្រឹមតែបានធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់សម្រាប់កុមារប៉ុណ្ណោះទេ គឺថែមទាំងជាការវិនិ​យោ​គ​លើអនាគតរបស់ប្រទេសកម្ពុជាទាំងមូល ដោយបានជួយកសាងប្រព័ន្ធអប់រំមួយឱ្យរឹងមាំ មានភាពធន់ជាងមុន និងបានរួមចំណែកគាំទ្រដល់គោលដៅអភិវឌ្ឍន៍ជាតិរបស់យើង»។

រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញយ៉ាងច្បាស់ពីភាពជាអ្នកដឹកនាំ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនចំពោះកម្មវិធីផ្តល់អាហារតាមសាលារៀនមួយនេះ។ កាលពីខែសីហា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជាបានអនុ​ម័​ត​គោលនយោបាយស្តីពីការផ្តល់អាហារតាមសាលារៀន ដែលជាការទទួលស្គាល់ជាផ្លូវការនូវតួនាទីរបស់កម្មវិធីផ្ដល់នេះក្នុងការរួមចំណែកដល់ការលើកកម្ពស់គុណភាពអប់រំ អាហារូបត្ថម្ភកុមារ វិស័យកសិកម្ម និងកិច្ចគាំពារសង្គម។ កម្មវិធីផ្តល់អាហារតាមសាលារៀននេះត្រូវបានបង្កើតឡើងស្របនឹងយុទ្ធសាស្រ្តអភិវឌ្ឍន៍មូលធនមនុស្ស និងអាទិភាពនៃយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលកំពុងដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីជំរុញ និងលើកកម្ពស់វិស័យអប់រំនៅកម្រិតមត្តេយ្យដល់មធ្យមសិក្សា ជាពិសេសការយកចិត្តទុកដាក់លើសុខភាពរបស់សិស្សតាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន។ ទាំងអស់នេះគឺធ្វើឡើងដើម្បីកសាងមូលធនមនុស្សជំនាន់ក្រោយដែលប្រកបដោយសុខភាពការអបរំ និងភាពធន់ ។

លោកស្រី Moon Jung Choi នាយិកានៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា៖

«យើងមានកិត្តិយសណាស់ ដែលបានបន្តកិច្ចសហការយ៉ាងសំខាន់មួយនេះជាមួយរាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីស្បៀងអាហារពិភពលោក។ ការគាំទ្រនៅក្នុងដំណាក់កាលទី២នេះ គឺបានបញ្ជាក់ជាថ្មីនូវការបេ្តជ្ញាចិត្តរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េក្នុងការគាំទ្រដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងបរិយាបន្នសម្រាប់ប្រជាជនកម្ពុជាតាមរយៈការ​គាំទ្រប្រព័ន្ធជាតិ ដែលមានតួនាទីផ្តល់នូវការអភិវឌ្ឍន៍យូរអង្វែងក្នុងវិស័យអប់រំ អាហារូបត្ថម្ភ និងជីវភាពរស់នៅតាមទីជនបទ»។

កម្មវិធីផ្តល់អាហារតាមសាលារៀនបានអនុវត្តវិធីសាស្រ្តប្រើប្រាស់កសិផលក្នុងសហគមន៍ ដោយផ្សារភ្ជាប់ការអប់រំ និងអាហារូបត្ថម្ភជាមួយកសិកម្មក្នុងភូមិ ដោយការបញ្ជាទិញកសិផលផ្សេងៗពីក្រុមកសិករខ្នាតតូចក្នុងសហគមន៍។ នៅក្នុងប្រទេសកម្ពុជាដែលមានប្រមាណ ៥៧ភាគរយនៃចំនួនគ្រួសារសរុបពឹងផ្អែកលើវិស័យកសិកម្ម  វិធីសាស្រ្តនេះបានជួយជំរុញសេដ្ឋកិច្ចក្នុងស្រុក ពង្រឹងប្រព័ន្ធស្បៀង និងដើរតួជាសំណាញ់សុវត្ថិភាពសម្រាប់កុ្រមគ្រួសារដែលងាយរងគ្រោះ ដោយគ្រោះអាសន្នផ្សេងៗ។

កម្មវិធីនេះមិនត្រឹមតែផ្តល់អាហារដ៏មានជីវជាតិប៉ុណ្ណោះទេ ថែមទាំងបានផ្តល់នូវការពង្រឹងសមត្ថភាព ការ​ធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងសាលារៀន និងការអភិវឌ្ឍន៍ស្ថាប័នទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ រួមទាំងសាលារៀនផ្ទាល់ផងដែរ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះត្រូវបានរៀបចំឡើងដើម្បីធានាឱ្យបានថា ក្រសួងអប់រំ យុវជន និងកីឡា នឹងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីទទួលយកភាពជាម្ចាស់យ៉ាងពេញលេញទៅលើកម្មវិធីនេះ និងអាចធានាបាននូវគុណភាព ប្រសិទ្ធិភាព និងនិរន្តរភាពនៃកម្មវិធី។

លោកស្រី គ្លែរ កូណាន់ ជាតំណាង និងជានាយិកានៃកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជាបានមានប្រសាសន៍ថា៖

«កម្មវិធីស្បៀងអាហារពិភពលោក មានមោទនភាពបំផុតក្នុងការបន្តគាំទ្រដល់ដំណើររបស់ប្រទេសកម្ពុជា ក្នុងការឆ្ពោះទៅកាន់ភាពជាម្ចាស់យ៉ាងពេញលេញនៃកម្មវិធីផ្តល់អាហារតាមសាលារៀនប្រកបដោយនិរន្តរភាព។ កិច្ចសហការជាថ្មីជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ និងក្រសួងអប់រំ យុវជន និងកីឡា ជាឧទាហរណ៍ដ៏មានអានុភាពមួយអំពីរបៀបនៃកិច្ចសហការគ្នា ដែលអាចធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពរបស់កុមារ ការបង្កើនគុណភាពនៃការសិក្សា និងការកសាងសហគមន៍ដែលមានភាពធន់បន្ថែមទៀត»។

ការចុះហត្ថលេខាលើគម្រោងដំណាក់កាលទី២នេះ បង្ហាញពីភាពជាដៃគូកាន់តែស៊ីជម្រៅជាងមុនរវាងក្រសួងអប់រំ យុវជន និងកីឡា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ និងកម្មវិធីស្បៀងអាហារពិភពលោក ក្នុងការវិនិយោគលើអនាគតរបស់ប្រទេសកម្ពុជា តាមរយ:កម្មវិធីផ្ដល់អាហារតាមសាលារៀន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *