ស្ត្រីនៅក្នុងសហគមន៍កំពង់ភ្លុក អ៊ុំទូករកចំណូលផ្គត់ផ្គង់គ្រួសារ និងបញ្ជូនកូនៗឱ្យចូលសាលារៀន​

មានចំងាយ ៣៥គីឡូម៉ែត្រទីក្រុងសៀមរាប សហគមន៍ទេសចរណ៍កំពង់ភ្លុកត្រូវបានបង្កើត​ឡើង​ក្នុង​ឆ្នាំ២០១៣ ជាសហគមន៍ដែលស្ថិតនៅលើផ្ទៃទឹកនៃបឹងទន្លេសាប។ បច្ចុប្បន្ន កំពង់ភ្លុកត្រូវបានគេ ស្គាល់តាមរយៈទិដ្ឋភាពផ្ទះបណ្ដែតទឹកដ៏ស្រស់ត្រកាល តាមដៃទន្លេ ជាពិសេសព្រៃលិចទឹកដែលជាជម្រករបស់ជីវចម្រុះជាច្រើនប្រភេទ។

មុនទៅដល់សហគមន៍ទេសចរណ៍កំពង់ភ្លុក អ្នកទេសចរត្រូវធ្វើដំណើរចំនួន៣៥គីឡូពីក្រុងសៀមរាប ហើយត្រូវបន្តដំណើរតាមកាណូតប្រមាណជា ២០នាទីទៀត។ ចេញឆ្ងាយពីភូមិបណ្ដែតទឹកបាន​បន្តិច គេអាចឃើញស្ត្រីជាច្រើននាក់អង្គុយកាន់ច្រវានៅលើទូកឈើរៀងៗខ្លួន កំពុងរង់ចាំជូន​ភ្ញៀវទៅមើលកម្សាន្ដទិដ្ឋភាពខាងក្នុងព្រៃលិចទឹក។

ទូកតូចល្មមសម្រាប់មនុស្សបីនាក់ ដែលអ៊ុំដោយស្ត្រីជាសមាជិករបស់សហគមន៍ អាចនាំភ្ញៀវទេសចរជាតិ អន្តរជាតិចូលសន្សឹមៗទៅក្រោមដើមឈើមានម្លប់ត្រឈឹងត្រឈៃ ដែលជាជម្រករបស់សត្វស្លាប និងត្រីជាច្រើនប្រភេទផងនោះ។

ក្នុងចំណោមស្ត្រីជាច្រើននាក់ អ្នកស្រី ផា ស្រីមុំ បានរៀបរាប់ឱ្យដឹងថា ខ្លួនបានចូលរួមជាសមាជិករបស់ក្រុមស្ត្រីទូកអ៊ុំនេះបាន ២ ទៅ ៣ឆ្នាំហើយ។ ក្រៅពីមុខរបរអ៊ុំទូកជូនភ្ញៀវទៅមើលព្រៃលិចទឹកនេះទៅ អ្នកស្រីក៏នៅផ្ទះមើលថែកូន ៤នាក់ និងមានស្វាមីជាអ្នកនេសាទ។ បន្ថែមពីនោះ អ្នកស្រីក៏អាចកែច្នៃត្រីនៅពេលណាដែលស្វាមីនេសាទបានច្រើន។

ថ្វីត្បិតថា អ្នកស្រី និងស្វាមីមិនបានទទួលសាលាទទួលការសិក្សាអប់រំខ្ពង់ខ្ពស់ ប៉ុន្តែស្ត្រីវ័យ​៣០ឆ្នាំប្លាយរូបនេះបានប្ដេជ្ញា និងជំរុញកូនៗឱ្យបានរៀបចប់គ្រប់គ្នា ម្លោះហើយបានជាអ្នកស្រីត្រូវរកចំណូលបន្ថែមទៀតសម្រាប់ផ្គត់ផ្គង់ការសិក្សារបស់កូនៗ។

អ្នកស្រីបានឱ្យដឹងថា ៖

«នៅទីនេះមានទូកប្រហែល ៨០ សម្រាប់អ៊ុំជូនភ្ញៀវ ប៉ុន្តែប្រធានសហគមន៍គាត់ជាអ្នកបែងចែកកាលវិភាគ និយាយទៅយើងអត់អ៊ុំរាល់ថ្ងៃទេ ហើយពេលដល់វេនយើងអ៊ុំហ្នឹង គឺយើងត្រូវចាប់ឆ្នោតទៀត អ៊ីចឹងបើសិនមានភ្ញៀវច្រើន យើងអាចអ៊ុំបានមួយថ្ងៃ២ជើង តែបើមិនសូវ​មានទេក៏បានតែមួយជើង»។

យ៉ាងណាក៏ដោយ សម្រាប់តែអ្នកស្រី ទោះអាចរកបានតិចក្ដី ច្រើនក្ដី ក៏ជាកម្លាំងញើសឈាម និងជាការជួយរកចំណូលបន្ថែម ដោយមិនពឹងតែលើស្វាមីតែម្នាក់។ ម្យ៉ាងទៀត អ្នកស្រីក៏ត្រូវផ្គត់ផ្គង់កូនដែលកំពុងរៀននៅថ្នាក់បឋមសិក្សា និងអនុវិទ្យាល័យផងដែរ។

អ៊ុំទូកបណ្ដើរ អ្នកស្រី ផា ស្រីមុំ បន្តឱ្យដឹងទៀតថា ស្ត្រីនៅក្នុងសហគមន៍នេះមានការសប្បាយចិត្តច្រើនបន្ទាប់ពីពួកគេមានការងារធ្វើនៅក្នុងតំបន់ទេសចរណ៍ដូចសព្វថ្ងៃនេះ។

ដោយឡែកសម្រាប់ការលំបាកនានា អ្នកស្រីបានអះអាងថាមិនមាននោះទេ​ ព្រោះខ្លួនជាអ្នកកើត និងធំធាត់នៅក្នុងតំបន់នេះស្រាប់ ដូច្នេះការអ៊ុំទូកគឺជារឿងដែលអ្នកស្រីតែងធ្វើរាល់ថ្ងៃទៅហើយ។ ផ្ទុយទៅវិញ អ្នកស្រីចង់ឱ្យតែមានភ្ញៀវច្រើនៗ នឹងអាលបានអ៊ុំជូនភ្ញៀវបានច្រើនជើងដូចគ្នា។ យ៉ាងណាមិញ​ អ្នកស្រីបានកត់សម្គាល់ឃើញថា បច្ចុប្បន្នចំនួនភ្ញៀវទេសចរដែលទៅទស្សនាសហគមន៍មានការកើនឡើងច្រើនបើធៀបនឹងរដូវកាលកូវីដកន្លងទៅ ប៉ុន្តែនៅមិនទាន់ច្រើនដូចគ្រាមុនជំងឺកូវីដនៅឡើយទេ។

ដូច្នេះហើយ អ្នកស្រីក៏ដូចជាស្ត្រីផ្សេងទៀតក្នុងសហគមន៍បានអំពាវនាវឱ្យទេសចរក្នុងស្រុកជួយគាំទ្រ និងទៅលេងតំបន់សហគមន៍ឱ្យបានច្រើនកុះករ ព្រោះវាមិនត្រឹមតែអាចជួយសេដ្ឋកិច្ច ប្រជាសហគមន៍ប៉ុណ្ណោះទេ ថែមទាំងជាការរួមចំណែកគាំទ្រការអប់រំរបស់កុមារក្នុងសហគមន៍ទៀតផង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ