ធនាគារពិភពលោកបានបង្ហាញពីរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចរបស់កម្ពុជា ក្រោមចំណងជើងថា ដំណើរឆ្ពោះទៅការរើបឡើងវិញ ដែលចេញផ្សាយនៅថ្ងៃទី17 ខែមិថុនា ឆ្នាំ2021នេះបានបង្ហាញពីការព្យាករណ៍ទៅលើកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ2021 អាចនឹងស្ថិតនៅជិតរង្វង់4ភាគរយ ជាមួយនឹងការលើកឡើងពីភាពល្អប្រសើរនៃវិស័យមួយចំនួន។

នៅក្នុងរបាយការណ៍ដដែលបានលើកឡើងថា សេដ្ឋកិច្ចរបស់កម្ពុជាកំពុងរើបឡើងវិញបន្តិចម្តងៗ ជាមួយការព្យាករណ៍ទុកថាវានឹងទទួលបានកំណើនជិត4ភាគរយ ក្នុងឆ្នាំ2021 បន្ទាប់ពីរួញទំហំអស់3.1ភាគរយ ក្នុងឆ្នាំ2020។ យ៉ាងណាក្តី ការរើបឡើងវិញនេះមានលក្ខណៈមិនដូចគ្នាទេនៅតាមផ្នែកនានានៃសេដ្ឋកិច្ច ហើយវាក៏ស្ថិតនៅក្នុងសភាពផុយស្រួយនៅឡើយដែរ មួយផ្នែកដោយសារតែវិធានការបិទខ្ទប់ត្រូវបានដាក់អនុវត្តម្តងទៀត ដើម្បីទប់ស្កាត់ការរាលដាលនៃការឆ្លងវីរុសកូវីដ-19។

ខណៈដែលវិស័យមួយចំនួនមានការរីកចម្រើន ផ្នែកដទៃទៀតនៅគាំងទ្រឹងដោយសារតែការរាតត្បាតនៃជំងឺ។ វិស័យកសិកម្មនៅរក្សាភាពធន់បានគួរសមដោយសារតែមានតម្រូវការខ្លាំងអមដោយការនាំចេញក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជា និងចិន។ ផ្នែកឧស្សាហកម្មផលិតក៏បានរើបឡើងវិញជាបណ្តើរៗដែរ ដោយត្រូវសម្របខ្លួនទៅតាមលក្ខខណ្ឌប្រែប្រួលនៅខាងក្រៅ។ អាជីវកម្មបោះដុំ និងលក់រាយបានប្រឹងរើបឡើងវិញយឺតៗដែរ នៅពេលដែលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកងើបឡើងវិញបន្តិចម្តងៗ។ ផ្ទុយទៅវិញ ផ្នែកនានានៃវិស័យសេវា ដូចជាផ្នែកស្នាក់នៅ, ភោជនីយដ្ឋាន និងផ្នែកដឹកជញ្ជូន នៅតែបន្តរងការប៉ះទង្គិចខ្លាំងពីការធ្លាក់ចុះនៃទេសចរណ៍ក្នុងស្រុកនិងអន្តរជាតិ។ ការវិនិយោគផ្ទាល់ពីបរទេសនៅតែហូរចូលឥតដាច់ ព្រមទាំងជួយទ្រទ្រង់ដល់វិស័យក្រៅប្រទេសផងដែរ។
ចក្ខុវិស័យសម្រាប់កំណើនរបស់កម្ពុជានៅតែប្រឈមនឹងភាពមិនប្រាកដប្រជាខ្លាំង ក្នុងនោះទ្រង់ទ្រាយ និងល្បឿននៃដំណើររើបឡើងវិញនេះអាស្រ័យស្ទើតែទាំងស្រុងទៅលើសភាពរបស់វីរុស និងទៅលើល្បឿននៃការចាក់វ៉ាក់សាំងការពារ។ របាយការណ៍ក៏បានពិនិត្យមើលសេណារីយោអវិជ្ជមានដែរ ដែលក្នុងនោះអាចថាកម្មវិធីចាក់វ៉ាក់សាំងមានភាពយឺតយ៉ាវ ហើយវិធានការបិទខ្ទប់ទូទាំងប្រទេសនៅតែមានញឹកញាប់ និងអូសបន្លាយយូរ។ ក្រោមលក្ខខណ្ឌបែបនេះ សេដ្ឋកិច្ចតាមការព្យាករណ៍នឹងមានកំណើនតែ 1ភាគរយប៉ុណ្ណោះក្នុងឆ្នាំ2021។
របាយការណ៍បច្ចុប្បន្នភាពនេះផ្តល់អនុសាសន៍ថា កម្ពុជាគួរតែចាត់វិធានការភ្លាមៗដើម្បីលើកកម្ពស់ភាពជឿជាក់របស់ទីផ្សារតាមរយៈការពន្លឿនកម្មវិធីចាក់វ៉ាក់សាំង ទន្ទឹមគ្នានឹងការប្រឹងប្រែងទប់ស្កាត់ការឆ្លងវីរុស និងការស្លាប់ឱ្យមានប្រសិទ្ធភាពបន្តទៀត។ ដោយសារតែកម្ពុជានៅមានសមត្ថភាពហិរញ្ញវត្ថុល្មមដែរ រដ្ឋាភិបាលអាចបន្តការគាំទ្រដល់កម្មវិធីសង្គ្រោះ, ស្តារឡើងវិញ និងកំណើន ដោយធ្វើការកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគ, ផ្តល់កម្មវិធីគាំពារសង្គម និងជំរុញការវិនិយោគសាធារណៈ និងកំណើនសេដ្ឋកិច្ចដែលគិតគូរដល់អ្នកក្រីក្រ។ ដើម្បីរក្សាបានស្ថិរភាពនៃវិស័យហិរញ្ញវត្ថុជារឿងសំខាន់មួយដែរដែលអាជ្ញាធររដ្ឋាភិបាលត្រូវបន្តតាមដានឱ្យបានដិតដល់លើភាពងាយរងគ្រោះ ដែលអាចបណ្តាលមកពីការពុះកញ្ជ្រោលយូរពេករបស់វិស័យអចលនទ្រព្យ និងការផ្តល់ឥណទានកាន់តែច្រើនឡើងចំពោះវិស័យសំណង់។
«ដូចប្រទេសជាច្រើនទៀតនៅក្នុងតំបន់ដែរ កម្ពុជា បានរងការប៉ះទង្គិចខ្លាំងពីការធ្លាក់ចុះនៃតម្រូវការលើសកលលោកដោយសារតែកូវីដ-19។ ប៉ុន្តែដំណឹងល្អនៅត្រង់ថា កម្ពុជាបានចាក់វ៉ាក់សាំងឱ្យមនុស្សក្នុងប្រទេសបានជាង 3លាននាក់រួចហើយ ដែលជាអត្រាខ្ពស់មួយនៅក្នុងតំបន់»
លោកស្រី អ៊ិនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងការិយាល័យធនាគាពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា ៖
«ធនាគារពិភពលោកនៅតែបន្តធ្វើការជាមួយកម្ពុជាដើម្បីជួយប្រទេសនេះបន្ថែមទៀតក្នុងការប្រយុទ្ធនឹងការឆ្លងរាតត្បាតនៃវីរុសកូវីដ-19 និងជួយស្តារសេដ្ឋកិច្ច ព្រមទាំងសង្គមឱ្យមានភាពធន់រឹងមាំឡើងវិញ»
លោកស្រីបានបន្ថែមទៀតថា ៖
របាយការណ៍នេះមានជំពូកពិសេសមួយពិនិត្យមើលទៅលើមេរៀនដែលគួររៀនសូត្របានពីកម្មវិធីអន្តរាគមន៍ផ្នែកសង្គម ដែលកម្ពុជាមិនត្រឹមតែដាក់ចេញយ៉ាងរហ័សប៉ុណ្ណោះទេ តែថែមទាំងពង្រីក និងធ្វើឱ្យកាន់តែស៊ីជម្រៅទៀតផង ជាពិសេសកម្មវិធីផ្ទេរសាច់ប្រាក់ទៅឱ្យគ្រួសារក្រីក្រ។ កម្មវិធីផ្ទេរសាច់ប្រាក់នេះត្រូវបានបង្កើតឡើងនៅខែមិថុនា ឆ្នាំ2020 ហើយគិតត្រឹមខែកុម្ភៈ ឆ្នាំ2021 មានគ្រួសារក្រីក្រជាង 688,000 គ្រួសារ ឬស្មើនឹង 19.5ភាគរយនៃចំនួនផ្ទះគ្រួសារសរុបទូទាំងប្រទេសទទួលបានសាច់ប្រាក់ផ្ទេរពីរដ្ឋាភិបាល៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អុីរ៉ង់ ចាប់ដៃ រុស្ស៊ី- ចិន ធ្វើសមយុទ្ធយោធាក្នុងដែនទឹក ខណៈអាម៉េរិកបង្កើនសកម្មភាពនាវាចម្បាំង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/02/2026
រដ្ឋាភិបាលតេហរ៉ង់ នៃប្រទេសអ៊ីរ៉ង់ នឹងរៀបចំសមយុទ្ធទ័ពជើងទឹកមួយដោយសហការជាមួយសម្ព័ន្ធមិត្តធំៗ ដូច ជារុស្ស៊ិ និងមហាយក្សចិន ដែលអាចអនុវត្តនាចុងខែកម្ភៈនេះតែម្ដង
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ water.org ពិភាក្សាជាមួយធនាគារ ARDB លើកកម្ពស់ហិរញ្ញប្បទានបៃតង និងវិស័យទឹកស្អាត
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 19/02/2026
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ water.org ពិភាក្សាជាមួយធនាគារ ARDB លើកកម្ពស់ហិរញ្ញប្បទានបៃតង និងវិស័យទឹកស្អាត នៅកម្ពុជា




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content