ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ធនាគារពិភពលោកបានផ្តល់តម្លៃខ្ពស់ចំពោះចំណាត់ការមានប្រសិទ្ធភាពរបស់កម្ពុជាក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ ហើយបានបន្តលើកទឹកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជាបន្តជំរុញការវិនិយោគលើវិស័យអប់រំថែមទៀត ក្នុងខណៈសកម្មភាព និងយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញកំពុងដំណើរការយ៉ាងរលូន។

លោកស្រី ម៉ានូអេឡា វ. ហ្វឺរ៉ូ (Manuela V. Ferro) អនុប្រធានធនាគារពិភពលោកសម្រាប់តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជាកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ បានជួបធ្វើកិច្ចពិភាក្សាជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តម វង្សី វិសុទ្ធ រដ្ឋលេខាធិការអចិន្ត្រៃយ៍នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តម ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តមស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន, និង ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងគ្រប់គ្រងដែនដី នគរូបនីយកម្ម និងសំណង់។

លោកស្រី ហ្វឺរ៉ូ មានប្រសាសន៍ថា៖
“អត្រាចាក់វ៉ាក់សាំងនៅកម្ពុជាត្រូវបានសម្រេចក្នុងអត្រាខ្ពស់ និងការបើកប្រទេសឡើងវិញ ជាកត្តាធ្វើឱ្យកម្ពុជាមានភាពប្រសើរមួយក្នុងការស្តារសេដ្ឋកិច្ចឱ្យបានរឹងមាំសាជាថ្មី។ ធនាគារពិភពលោកកំពុងតែបន្តជួយកម្ពុជាលើផ្នែកសេវាកម្មអប់រំ និងសុខាភិបាល, ការកែទម្រង់សេដ្ឋកិច្ច ដើម្បីបង្កើនការវិនិយោគ និងបង្កើតការងារថ្មីៗ ដើម្បីពង្រីកលទ្ធភាពទទួលបានសេវាសាធារណៈប្រកបដោយគុណភាព”
នៅក្នុងជំនួបជាមួយមន្ត្រីរដ្ឋាភិបាល និងតំណាងវិស័យឯកជន លោកស្រី ហ្វឺរ៉ូ បានស្វាគមន៍ចំពោះការគ្រប់គ្រងមានប្រសិទ្ធភាពរបស់កម្ពុជាលើការរាតត្បាតវីរុសកូវីដ-១៩ ក៏ដូចជាចំពោះកម្មវិធីស្តារសេដ្ឋកិច្ចដែលរដ្ឋាភិបាលកំពុងអនុវត្ត។ លោកស្រីក៏បានធ្វើការកត់ សម្គាល់ដែរថា កិច្ចខិតខំស្តារសេដ្ឋកិច្ចនេះក៏ជាឱកាសថ្មីមួយដែរ សម្រាប់គិតគូរអំពីគន្លងផ្លូវថ្មីដើម្បីនាំមកនូវកំណើនសេដ្ឋកិច្ច គឺតាមរយៈការធ្វើកំណែទម្រង់ដែលនឹងជំរុញថែមទៀតនូវផលិតភាពរបស់ក្រុមហ៊ុន និងរបស់កម្មករ ហើយនឹងជួយធ្វើឱ្យការវិនិយោគនិងការនាំចេញកាន់តែរីក និងកាន់តែសម្បូរបែប។
ក្រៅពីជំនួបទាំងនេៈ លោកស្រី ហ្វឺរ៉ូ បានឆ្លៀតពេលទៅធ្វើទស្សនកិច្ចដល់គម្រោងមួយចំនួនដែលទទួលជំនួយពីធនាគារ ពិភព លោក។ លោកស្រីបានសង្កេតមើលសកម្មភាពនៅតាមថ្នាក់រៀន និង នៅតាមមន្ទីរពិសោធន៍នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា ដែលកំពុងតែសហការគ្នាជាមួយសាកលវិទ្យាល័យអន្តរជាតិនានាជាដៃគូ ដើម្បីជំរុញឲ្យប្រសើរឡើងនូវកម្មវិធីសិក្សាវិស្វកម្មសម្រាប់កម្រិតបរិញ្ញាបត្រ និង អនុបណ្ឌិត។
លោកស្រីក៏បានធ្វើការសន្ទនាដែរជាមួយគ្រូបង្រៀន មាតាបិតា និង សិស្សានុសិស្សនៅអនុវិទ្យាល័យ ទួលប្រាសាទសែនសុខ ដែលនៅទីនោះកិច្ចប្រឹងប្រែងនានាក្នុងការកែលម្អប្រតិបត្តិការរបស់សាលា និង លទ្ធផលសិក្សារបស់សិស្ស កំពុងតែទទួលបានផលល្អ ក្នុងនោះអត្រាសិស្សឈប់រៀនបានធ្លាក់ចុះ ហើយសិស្សក៏ខិតខំរៀនសូត្រក៏ទទួលបានលទ្ធផលប្រសើរជាងមុនដែរ៕ នាពេលបច្ចុប្បន្ន ធនាគារពិភពលោកកំពុងជួយដល់គម្រោងអភិវឌ្ឍនានារបស់កម្ពុជា ដែលមានតម្លៃជាទឹកប្រាក់ប្រមាណជាង ១,១ ពាន់លានដុល្លារអាមេរិក៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 15/08/2026
NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content