ភ្នំពេញ ៖ មានការលើកឡើងផ្សេងៗពីគ្នាជាច្រើនពាក់ព័ន្ធទៅនឹងការដាក់បំរាមគោចររយៈពេល14ថ្ងៃនៅទូទាំងរាជធានីភ្នំពេញ ដោយក្នុងនោះមានទាំងការលើកឡើងពីផលប៉ះពាល់ដល់ប្រយោជន៍សាធារណៈជនមួយចំនួនដែលជាអាជីវករលក់ដូរពេលរាត្រី ក៏ដូចជាការលើកឡើងពីគុណប្រយោជន៍នៃការដាក់បំរាមនេះផងដែរ។
សម្រាប់តែការទិញ-លក់បន្លែផ្លែឈើពេលយប់ចាប់ពីម៉ោង8យប់ដល់ម៉ោង5ភ្លឺ រយៈពេល2សប្តាហ៍នៅទីផ្សារដើមគរ ត្រូវបានប្រធានផ្សារអះអាងថានៅតែបន្តមានសកម្មភាពធម្មតា មិនមានការប្រែប្រួលអ្វីនោះទេ ពោលគឺនៅរក្សាការលក់ដូរដូចធម្មតា ដោយគណៈកម្មការ ផ្សារបាន និងកំពុងបំពេញការងារយ៉ាងមមាញឹកក្នុងការបំពេញឯកសារ និងកាតសំគាល់ខ្លួនជូនទៅបងប្អូនកម្មករ អាជីវករលក់ដូរទាំងនេះ ដើម្បីឱ្យពួកគាត់ មានសិទ្ធិអាចធ្វើដំណើរចេញចូលរាជធានីភ្នំពេញដោយមិនមានការឃាឃាំង និងពិន័យពីអាជ្ញាធរមានសមត្ថកិច្ច ។

លោក គៀង ចក់ ប្រធានគណៈកម្មការផ្សារដើមគរបានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី2 ខែមេសា នេះថា ៖ «ចំពោះផ្សារដើគរគឺមិនមានការបិទការលក់ដូរ ឬ ផ្គត់ផ្គង់បន្លែផ្លែឈើនោះទេ។ ចំពោះកម្មករ អាជីវករ អ្នកលក់ដូរ កម្មករអនាម័យនៅពេលយប់ ខាងគណៈកម្មការផ្សារបាន នឹងកំពុងរៀបចំធ្វើកាតសម្គាល់ ខ្លួនជូនពួកគាត់ហើយដើម្បីឱ្យពួកគាត់បានមកបំពេញការងារ និងប្រកប អាជីវកម្មដោយមិនមានការឃាត់ពីអាជ្ញាធរមានសមត្ថកិច្ច»។
លោក អ៊ូ ចន្ថា ដែលជាអាជីវករលក់មីឆា នៅមុខផ្សារអូឫស្សីបាននិយាយបែបត្អូញត្អែរថា ការសម្រេចដាក់ចេញនូវបំរាមបិតការធ្វើចរាចរនៅពេលយប់របស់រដ្ឋបាលរាជធានីភ្នំពេញបានធ្វើឱ្យប៉ះពាល់ដល់ការរកទទួលទានរបស់ប្រជាពលរដ្ឋដែប្រមុខរបរនៅពេលយប់យ៉ាងខ្លាំង។
លោកបញ្ជាក់ថា៖
“ជាទូទៅខ្ញុំបើកលក់ចាប់ពីម៉ោង6ល្ងាច ហើយទម្រាំរៀបចំកន្លែងរួចរាល់អាចម៉ោងជិត7យប់ ហើយមិនទាន់បានមួយម៉ោងស្រួលបួលផងដល់ម៉ោង8ដែលជាពេលវេលាត្រូវបិទចរាចរណ៍ ផ្អាកការធ្វើដំណើរតាមផ្លូវ។ សាលាក្រុងឱ្យលក់ដោយការវេចខ្ចប់បាន ប៉ុន្តែបើមិនអនុញ្ញាតឱ្យមានការធ្វើចរាចរណ៍ផង តើមានអ្នកណាគេមកទិញ? វាខុសប្លែកពីអ្នកលក់បន្លែបោះដុំពេលយប់នៅផ្សារដើមគរ ដែលអតិថិជនរបស់ពួកគេភាគច្រើនជាអាជីវករធំៗ ដែលជាឈ្មួញទិញយកទៅលក់បន្តតាមផ្សារនានា ឬតាមបណ្តាខេត្ត ដែលមានលិខិតបញ្ជាក់ពីផ្សារ ប៉ុន្តែសម្រាប់អ្នកទិញមីឆា បាយឆា គ្មានលិខិតធ្វើដំណើរ ឬលិខិតដឹកជញ្ជូនដូចគេនោះទេ”

ប្រធានសមាគមសេដ្ឋកិច្ចឯករាជ្យក្រៅប្រព័ន្ធ លោក វន់ ពៅ បានមានប្រសាសន៍ថា លោកគាំទ្រទៅនឹងការសម្រេចផ្អាកការធ្វើចរាចរណ៍ពេលយប់ ឬហាមមិនឱ្យមានការជួបជុំដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លង ប៉ុន្តែគួរពិនិត្យលើការពន្យាពេលត្រឹមម៉ោង9 ឬ10យប់ ដើម្បីទុកពេលឱ្យអាជីវករ ឬអ្នករត់កងបីអាចរកចំណូលសម្រាប់ទំនុកបម្រុងគ្រួសារបានខ្លះ។
លោកបានបន្តថា៖
“មានអាជីវករមួយចំនួនបានសំណូមពរមកដែរថា សុំឱ្យជួយសម្របសម្រួលខ្លះ ព្រោះពួកគាត់រកស៊ីបានតែពេលយប់ ដូចជាលក់មីឆា បាយឆា ទឹកក្រឡុក ហើយអ្នកខ្លះរត់ម៉ូតូកង់បីជាដើម លុះពេលបំរាមបិតការធ្វើដំណើរលឿនពេក ដូចបិទឆ្នាំងបាយពួកគាត់។ ពួកគាត់បានស្នើសុំរដ្ឋាភិបាលជួយពន្យាពេលវេលាបន្តិច ឬអាចត្រឹមម៉ោង10យប់ ដើម្បីពួកគាត់អាចរកចំណូលពីការលក់បានខ្លះ”
អ្នកវិភាគសេដ្ឋកិច្ច និងជានាយកនៃមជ្ឈមណ្ឌលសិក្សាគោលនយោបាយ លោក ច័ន្ទ សុផល បានលើកឡើងថា វិធានការនេះល្អ សម្រាប់ទប់ស្កាត់កូវីដ19 ប៉ុន្តែបើមើលក្នុងរយៈពេលខ្លី នាំឱ្យមនុស្សពិបាករកស៊ី ធ្វើឱ្យមានភាពតានតឹងមួយរយៈ តែប្រសិនបើវិធានការនេះ មានប្រសិទ្ធភាពក្នុងការកាត់បន្ថយការឆ្លងរីករាលដាលពីព្រឹត្តិការណ៍សហគមន៍20កុម្ភៈ នោះមានន័យថា ល្អសម្រាប់រយៈពេលវែងទៅមុខទៀត គឺថាអាចមានការបើកទូលាយឡើងវិញ នោះដំណើរការសេដ្ឋកិច្ចនឹងងើបឡើងវិញ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ម្ចាស់សហគ្រាសក្នុងស្រុកទទួលស្គាល់អំពីផលប៉ះពាល់ដល់ផលិតកម្មដោយសារការឡើងថ្លៃប្រេង
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 12/03/2026
ម្ចាស់សហគ្រាសផលិតក្នុងស្រុកមួយចំនួនបាននាំគ្នាសម្តែងក្តីបារម្ភពីបញ្ហាប្រេងឡើងថ្លៃ ដែលអាចប៉ះពាល់ដោយផ្ទាល់ដល់ចង្វាក់ផលិតកម្មរបស់ខ្លួន និងប្រឈមចំណាយថ្លៃដើមកាន់តែខ្ពស់
អ្នកសេដ្ឋកិច្ច ៖ តម្លៃប្រេងនៅកម្ពុជានឹងធ្លាក់ចុះ ខណៈប្រេងនៅទីផ្សារសកលស្រុតថ្លៃបន្តិចមកវិញ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 11/03/2026
សេដ្ឋវិទូបានបង្ហាញពីក្ដីរំពឹងថា តម្លៃប្រេងនៅកម្ពុជា នឹងធ្លាក់ចុះស្របពេលដែលទីផ្សារថាមពលពិភពលោកមានការប្រែប្រួលយ៉ាងខ្លាំង ខណៈរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានអះអាងថា តម្លៃប្រេងឥន្ធនៈកម្ពុជា ពឹងផ្អែកលើថ្លៃដើមនៃការនាំចូល
ចិន បង្ហាញពិភពលោកពីស្ថិរភាពថាមពលដ៏រឹងម៉ាំទោះប្រេងឆៅឡើងលើស១០០ដុល្លារក្នុង១បារ៉ែល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/03/2026
ឥទ្ធិពលនៃសង្គ្រាមដែលជំរុញឱ្យតម្លៃប្រេងឡើងថ្លៃមិនបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រទេសចិនដូចទៅនឹងប្រទេសផ្សេងទៀតនោះឡើយ ដោយហេតុថា ប្រទេសមហាយក្សចិន មានស្តុកប្រេងយុទ្ធសាស្ត្រយ៉ាងសន្ធឹកសន្ធាប់
SME កម្ពុជា មានសក្ដានុពល ប៉ុន្តែមិនទាន់រឹងមាំពេញលេញក្នុងការប្រកួតប្រជែងពីគុណភាព
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 11/03/2026
បច្ចុប្បន្ន សហគ្រាសធុនតូច និងមធ្យម (SME) កម្ពុជា មានសក្ដានុពល ប៉ុន្តែបើធៀបនឹងប្រទេសជិតខាងគឺមិនទាន់រឹងមាំពេញលេញនៅឡើយក្នុងការប្រកួតប្រជែងពាក់ព័ន្ធទៅនឹងគុណភាព សោភ័ណភាពនៃការវេចខ្ចប់ និងការនាំចេញជាសកល




វិថីហិរញ្ញវត្ថុ

















Account
Security
Favourite Content